» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8445 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698616 នាក់

រកឃើញ​ឃាតករ សម្លាប់​ស្ត្រី​ប្លន់​នៅ​ស្រុក​កណ្ដាលស្ទឹង​ហើយ​មូលហេតុ​គឺ​មកពី​ជំពាក់​លុយ​ធនាគារ​អត់លុយ​សង​


​ខេត្តកណ្ដាល​៖​ជនសង្ស័យ​សម្លាប់​ស្ត្រី​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ស្រុក​កណ្ដាលស្ទឹង​ត្រូវបាន​សម​ត្ត​កិច្ច​វែកមុខ​រកឃើញ​ហើយ​ចាប់ខ្លួនបាន​ហើយ នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​បងថ្លៃ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​កំពង់​សំរោង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ។​a killer kdal 

​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា​៖ ឃាតករ​សម្លាប់​ស្ត្រី​ប្លន់​យក​ទ្រព្យសម្បត្តិ​ឈ្មោះ សុខ ចាន់ថា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

សូម​រំលឹកថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈុន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ មេផ្ទះ​ស្នាក់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ត្រូវបាន​ឃាត​សម្លាប់​​យក​ទ្រព្យសម្បត្តិ អស់​ជិត​៣​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ នគរបាល​ខេត្តកណ្ដាល​បានធ្វើការ​ស៊ើបអង្កេត រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​យ៉ាងច្បាស់ និង​ដឹងថា ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួន​ដោយ​រស់នៅក្នុង​មូលដ្ឋាន​ខេត្ដ​កំពង់ធំ ទើប​សហការ​ជាមួយ​កម្លាំង​នគរបាល​ខ​ត្ដ​កំពង់ធំ រួច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ដ​កណ្ដាល​ដើម្បី​ធ្វើការ​សាកសួរ ។​

​ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​សម្លាប់​ស្ដ្រី​រងគ្រោះ​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​យក​ខ្សែ​អង្រឹង​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​ដែល​បាន​ត្រៀម​ទុក​ក្នុង​ហោប៉ៅ​ខោ ពី​ផ្ទះ យកមក​រួចជាស្រេច ទាក់​រឹត​ក​ស្ដ្រី​រងគ្រោះ​ពីក្រោយ ខណៈដែល​មកលេង​ផ្ទះ​ស្ដ្រី​រងគ្រោះ​ដើម្បី​មើល​កំរាលពូក​នៅក្នុង​បន្ទប់ នៅវេលា​ម៉ោង​ប្រហែល​ប្រមាណ​១១ រួច​ដោះយក​ខ្សែ​កមាស ខ្សែដៃ​មាស ពី​ជនរងគ្រោះ នឹង​បើក​យកលុយ​ពី​ក្នុង​កាបូ​ខ្មៅ​ដាក់​ក្នុង​ទូរ​ជ័រ បាន​ប្រាក់ ដុល្លារ​ចំនួន ៦៣២​សហរដ្ឋអាមេរិក និង​ប្រាក់រៀល​ចំនួន ៤៦០,០០០​រៀល រួច​រត់គេចខ្លួន​ចេញ​តាម​ទ្វារក្រោយ ផ្លោះ​របងលួស​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​សំដៅទៅ​ផ្ទះ​យាយ​នី ស្ថិតក្នុង​ភូមិគ ឃុំ​ព្រះ​និ​ពា​ន្ដ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រហូត​ម៉ោង ប្រហែល​ជាង​៦​ល្ងាច ទើប​ត្រឡប់មកផ្ទះ​វិញ ។

លុះដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ៥​និង​៣០​នាទី​ព្រឹក ស្ដ្រី​សង្ស័យ​បាន​នាំ​ប្ដី និង​កូន ប្រុស​៣​នាក់​ទៀត​ជិះ​ម៉ូតូ រួច​ធ្វើដំណើរ​មក​បេនឡាន​នៅ​ភ្នំពេញ​ជិះឡាន​ឈ្នួល​ដឹក​ម៉ូតូ​មក​ផ្ទះ​បងថ្លៃ នៅ​ខេត្តកំពង់ធំ ដល់​វេលា​ម៉ោង​ប្រហែល​ជាង​៣​រសៀល រួច​សម្រាក​មួយ​យប់ ទើប​ព្រឹក​ឡើង​ថ្ងៃទី​១៧ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ។​

​មូលហេតុ​ដែល​ខ្លួន​សម្លាប់​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ដោយសារតែ​ខ្លួន​ជំពាក់​ប្រាក់​ធនាគារ និង​អ្នក​ក្នុងភូមិ​សរុប​ជាង​៤​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ទើ​ខ្លួន​បែកគំនិត​ធ្វើ​រឿង​បែបនេះ ៕a killer kdal1 a killer kdal2 

​