» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5114 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144640 នាក់

ចា ក់ស ម្លា​ប់ម្ចាស់បំណុល​យ៉ាង​ឃោរឃៅ​នៅ​សង្កាត់​អូរ​ស្មាច់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់បាន​ភ្លាមៗ​!

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កាលពី​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ២០ និង​២០​នាទី មាន​កើត​ករណី ឃា តកម្មចាក់សម្លាប់មនុស្សនៅ​ចំណុច​ក្នុង​ប្រឡាយ ស្របតាម​បណ្ដោយ​ផ្លូវ​លេខ​១ ស្ថិតក្នុង​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។a kill osmach2

ករណីនេះ បង្ក ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ឈឿន កុម្ភ​: ភេទ​ស្រី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើ​សកម្មភាព​យក​កាំបិត​ចុ ង​ស្រួច​ចា ក់កាប់ និង​អា ,​ករ ជនរងគ្រោះ​ឈ្មោះ ហឹ សុវណ្ណ ចរិយា (​ហៅ អឿន​) ភេទ​ស្រី អាយុ ៤១​ឆ្នាំ ដែល​បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​បរិវេណ​ផ្សារ​ថ្ម ស្ថិតក្នុង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ ជា​បុគ្គលិក​ក្រុមហ៊ុន​អូរ​ស្មាច់​រី​សត ( បណ្ដាលឱ្យ​ស្លា​,​ប់​នៅ​ហ្នឹង​កន្លែង​កើត ហេតុ ) ។

ផ្អែកលើ​របាយការណ៍ កំណត់ហេតុ នៃ​ការចុះ​ធ្វើ​ប្រតិបត្តិការ ស៊ើបអង្កេត​ស្រាវជ្រាវ ខាងលើនេះ មន្ត្រីនគរបាល​រដ្ឋបាល​សង្កាត់ អូរ​ស្មាច់ បានបញ្ជាក់​ប្រាប់​ភ្នា​ក់ ងារ មាតុភូមិ ថា : ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ អំពី​ករណី​ឃាតក ម្ម​នេះ​ភ្លាម កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់​ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក អ៊ុជ ប៊ុន​អ៊ុយ នាយ​ប៉យ​ស្តិ​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដែលមាន លោក​វរ​:​សេនីយ៍​ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ួ​ត វុទ្ធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះទៅ​ដល់ទី​កន្លែងកើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន នៅក្នុង​មន្ទីរពេទ្យ​ស្រុក​កាប់​ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ រួច​នាំយក​មកកាន់​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​អូរ​ស្មាច់ ដើម្បី​ធ្វើការ​សាក សួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​ជនសង្ស័យ​ឈ្មោះ ឈឿន កុម្ភៈ បាន​ឆ្លើយ​សារភាពថា​៖ រូប​ខ្លួន​ពិតជា​បានធ្វើ​សកម្ម ភាព​យក​កូនកាំបិត​មាន​ចុង​ស្រួច​ចា ក់ កា ប់ និង​អា ក រ ជនរងគ្រោះ​រហូតដល់​ស្លា ប់​ពិតប្រាកដ​មែន ហើយ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​រួច រូបគេ​បាន​ប្រមូលយក ទូរ​សព្ទ និង​ប្រាក់កាស​មួយចំនួន ដែលជា​របស់​ជនរងគ្រោះ​ខាងលើ រត់គេចខ្លួន​ទៅ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​កាប់​ឆើ​ង ប្រទេស​ថៃ ផងដែរ ។ ជនសង្ស័យ​បាន បញ្ជាក់ថា : ដោយសារ​រូបគេ​ជំពាក់​ប្រាក់ ជនរ​គ្រោះ និង​ស្អប់​ជនរងគ្រោះ​មាន​សម្ដី​អាក្រក់​មកលើ​ខ្លួន ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង បំពេញបែបបទ នីតិវិធី បញ្ជូន​ជនសង្ស័យ​ទៅ​ចាត់ការ​ផ្តន្ទាទោស​បន្ត​តាមផ្លូវ​ច្បាប់ ៕ ដោយ​: សុផល​a kill osmach a kill osmach1 a kill osmach3 a kill osmach4 a kill osmach5