» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12063 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702234 នាក់

ពាក់ពន្ធ័ថតរឿងស៊ិចតុលាការសម្រេចឃុំខ្លួនចិន១០នាក់ក្រោមបទចោទធ្វើសញ្ចារកម្

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន ១០​នាក់ ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​ពាក់​ពន្ធ​ករណី​យ៍​ថត​រឿង​ក្តៅ​សាច់ នៅក្នុង​អគារ Wow Now ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣១០ ក្នុងភូមិ​២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣​។a china sex 

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា សំណុំរឿង​ខាងលើនេះ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ ស្ថាន​ទម្ងន់ទោស​នៃ​សញ្ចារកម្ម ការដឹកនាំ​ពេស្យាចារ និង​រូបភាព និង​សម្ភារ​អាសអាភាស តាម​មាត្រា ២៧ មាត្រា ២៩ និង​មាត្រា ៣០ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ពួកគេ​ត្រូវបាន​សម​ត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ពាក់​ពន្ធ​ពីបទ​សញ្ចារកម្ម ការដឹកនាំ​ពេស្យាចារ នឹង​ផលិត​ចែកចាយ​រូបភាព​វីដេអូ​អាសអាភាស តាម​ពាក្យបណ្តឹង​របស់​នារីរ​ង គ្រោះ​២​នាក់​។

​សូមបញ្ជាក់ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានដាក់​កម្លាំង​ចុះ​ឡោម​ព​ទ្ធ​ទីតាំង អគារ​មួយកន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជាច្រើន​នាក់ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី ផលិត​រឿង​បែប​(​អាសអាភាស​)​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅលើ​កំណាត់ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ក្នុង​ខណ្ឌ​បឹង​កេងកង រាជ ធានី​ភ្នំពេញ​។ មុន​កើតហេតុ​មាន​នារី​ខ្មែរ​២​នាក់ ជា​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់​ជនជាតិ​ចិន​១​ក្រុម​នោះ​ថា យក​ពួកនាង​ទៅ​ថត និង ផលិត​រឿង​ជា​វីដេអូ​ក្តៅ​សាច់ បែប​អាសអាភាស នៅក្នុង​បន្ទប់​ជាន់​ទី​៩ នៃ​អគា​កើតហេតុ​ខាងលើ​។

​សម​ត្ត​កិច្ច​បាន​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​អគារ​នៅ​ទីតាំង​ខាងលើ ព្រមទាំង​បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ប្រមាណ​ជិត​៥០​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ថត និង​ផលិត​រឿង​វីដេអូ បែប​អាសអាភាស​។​បច្ចុប្បន្ន ក្រុម​ជន​ត្រូវ​ចោទ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម​១ ព្រៃ​ស ជា​បណ្តោះអាសន្ន​៕a china sex1 
​