» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2199 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149775 នាក់

តើ​លោក ម៉ៅ ធនិន ចៅហ្វាយខេត្ត​ពោធិ៍សាត់ មាន​ឡាន​ដឹកឈើ​៥​គ្រឿង​ប្រភេទ​វ៉េ​អង់​បំរើ​ឲ្យ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា​តាំង​អ៊ាង​?!


​ខេត្តពោធិ៍សាត់​៖​ប្រភពពី​សមត្ថកិច្ច​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា​៖​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ទ្រាធ​ឈានចូល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ មាន​សមត្ថកិច្ច​មួយចំនួន​តូច​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​និង​ខេត្តកណ្ដាល នាំគ្នា​ខ្វែង​ដែ ខ្វែង​ជើង​រត់ការ​មើលផ្លូវ​ឲ្យ ក្បួន​រថយន្ត​វ៉េ​អង់​ដឹង​ឈើ​របស់ លោក រ​ត្ឋ សម្បត្តិ ដែល​គេ​រាយការណ៍​ថា​ជា​បងប្អូន​ជីដូនមួយ របស់លោក ម៉ៅ ធនិន ចៅហ្វាយខេត្ត​ពោធិ៍សាត់​។​k pos2 

ក្រៅពី​ពត៍​មាន​នេះ​វា​ក៏មាន​ពត៍​មាន​មួយ​និយាយថា​​លោក​ចៅហ្វាយ​ខេត្តពោធិ៍សាត់​មាន​រថយន្ត​ដឹកឈើ​ធុន​វ៉េ​អង់​ចំនួន​៥​គ្រឿង​។​ក្នុងនោះ​មាន​ពាក់​ស្លាក​លេខ​, 0887, 4780, 1154, និង​ពីរ​គ្រឿង​ទៀត​មិនទាន់​ស្គាល់​ស្លាក​លេខ​នៅឡើយ​។​ឡាន​ធុន​យក្ស​ទាំងនេះ​បាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យកទៅលក់​នៅ​ប្រទេស​វៀតណាម ជា​រាងរាល់ថ្ងៃ​គឺ​វិលជុំ​តែម្ដង​! ។​

ប្រភព​ខ្សឹប​ថា​ក្នុងចំណោម​រថយន្ត​វ៉េ​អង់​៥​គ្រឿង​នោះ​មាន​ចំនួន​២​គ្រឿង ពណ៍​ក្រហម ពាក់​ស្លាក​លេខ 1145 និង​1154​ជា របស់លោក រ​ត្ឋ សម្បត្តិ​ដែល ជា​បងប្អូន​ជីដូនមួយ​របស់លោក ម៉ៅ ធនិន​នោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ស្រុក​វាលវែង ឡើងមក​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវបំបែក​លោកតា​ឧកញ៉ា​ឃ្លាំងមឿង​ស្ថិតក្នុង​ភូមិ​ស្វាយ​អាត់ ឃុំ​ស្វាយ​អាត់ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ និង​បន្តដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​នៅវេលា​ម៉ោង​១​រំលង​អា​ទ្រាធ​។​

​បើតាម​ប្រភព​រថយន្ត​យក្ស​ធុន​វ៉េ​អង់​ដឹកឈើ​ទាំង​៥ នេះ គឺមាន​អ្នក​ចេញមុខ​រត់ការ​ផ្លូវ ឈ្មោះ​លោក​តាំង អៀង ដេ​ល​មា​គោ​រម្យ​ងារ​ឧកញ៉ា ផង ។​ទាក់ទង​ឈ្មោះ​តាំង​អៀង​នេះ​
​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​រហូត​នាំគ្នា​ប្រតិកម្ម​បិទផ្លូវ​ទៀតផង ដោយ ចោទប្រកាន់ថា​មន្ត្រី​សមត្ថកិច្ច ពាក់ព័ន្ធ​មួយចំនួន​ជាពិសេស​អាជ្ញាធរ​ខេត្តពោធិ៍សាត់​ឃុ​ប​ឃឹ​ត​ជាមួយ​លោក​ឧកញ៉ា តាំង អ៊ាង ជ្រក​ក្រោម​ស្លាក​ឈ្មោះ​ខ្មោច​ក្រុមហ៊ុន​MDS របស់លោក​ឧកញ៉ា ទ្រី ភាព​ធ្វើការ​កាប់បំផ្លាញ​ឈើ​នៅ​ក្នុងព្រៃ​អភិរក្ស​នៃ​ដែនដី​អាណាចក្រ​នៃ​ខេត្តពោធិ៍សាត់ ។​

​មាន​ពត៍​មាន​ថា​៖​លោក​ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​អស់​រាប់សែន​ដុល្លារ​ក្នុង​មួយខែ បិទ​ត្រចៀក បិទ​ភ្នែក​មន្ត្រី មួយចំនួន ចាប់តាំងពី​ថ្នាក់​ខេត្ត ថ្នាក់​ក្រសួង​ពាក់ព័ន្ធ ទើប​ធ្វើ​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ តាំង អ៊ាង អាចធ្វើ​ព្យុះ ធ្វើ​ភ្លៀង តាមតែ​ទំនើងចិត្ត ដូចជា​ប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ ដើរ​ចាប់​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​ពួកគាត់​រកស៊ី​ដឹកជញ្ជូន​ឈើ​លក្ខណៈ​គ្រួសារ​តាម​ម៉ូតូ រទេះគោ​និង​ក្របី ណា​ដែល​មិន​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃថោក​។​k pot1 

​សេចក្ដីរាយការណ៍​បន្ត​ថា​សព្វថ្ងៃ​ក្រុម​ឈ្មួញ កំពុង​បង្កើន​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ដោយ​គ្មាន​ការទប់ស្កាត់ ។ ​សូមបញ្ជាក់ថា​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិតនៅ​ក្នុងស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ភ្នំ​ក្រវ៉ា ។​

​តាម​ប្រជាពលរដ្ឋ​និយាយថា​គេ​ឃើញ​មាន​អ្នក​អារឈើ​រាប់សិប​នាក់ ខ្លះ​ប្រើប្រាស់​គ្រឿងចក្រ មាន​រថយន្ត​បង្កុង​និង រថយន្ត​ច្នៃ​ជាច្រើន​គ្រឿង​ចូល​កាប់់​និង​ដឹកជញ្ជូន ហើយ ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​មេកា​របស់ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​អឹម​ឌី​អេះ​។​​ប្រភព​អះអាងថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូ​វ ទី ដែល​ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កើត​ដេប៉ូ​ឈើ​យ៉ាង​ធំ​សម្បើម ឈរ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​

​រីឯ​មេការ​ធំ​ម្នាក់ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​របស់លោក​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់បំផ្លាញ​ព្រៃឈើ និង​ជាម​នុស្ស​ជំនិត​របស់លោក​ឧកញ៉ា ទ្រី ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​ដ៏​ធំ ស្ថិតនៅ​ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួ​ច​ដាក់​រថយន្ត វេ​អង ដឹកចេញទៅ​កាន់​រាជធានី​ភ្នំពេញ ជាប្រចាំ ។​​តើ​សកម្មភាព​ទាំងនេះ​មិនមែនជា​អំពើពុករលួយ​ឬ​យ៉ាងណា​?​ដែល​មន្ត្រី​ជំនាញ​ជាពិសេស​អភិបាលខេត្ត​ទទួលបាន​កញ្ចប់​ថវិកា​រ​ពី​ការកាប់​ឈើ​ដឹក​លក់​ធ្វើ​អា​ជី​កម្ម​ជា​រៀងរាលថ្ងៃ​។​mao tho nin3 

​ប្រភព​ផ្ទៃក្នុង​បានអោយដឹងថា​លោក តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS​នោះ លោក​ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​ម្លៃ​៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយមាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី វ័​ន្ត ហៅ ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹកជញ្ជូន ។​

​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​នៅក្នុង​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ត្មាត​ពង និង​មួយចំនួនទៀត​ដឹក​យកទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយកន្លែង​ទៀត នៅ​ខាងក្រោយ​ទីតាំង​រោងចក្រ​កាត់ដេរ ៦​ជាន់ ផ្លូវ​វេ​ង​ស្រេង មុន​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស​នោះ​។​

​ពាក់ព័ន្ធ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ នេះ អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បាន​នៅឡើយ​ទេ ពី​សំណាក់ មន្ត្រី​ពាក់ព័ន្ធ​ពិសេស លោក​ឧក ញ៉ា តាំង អ៊ាង និង​លោក ម៉ៅ ធនិន អភិបាលខេត្ត ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល់​អំពី​សេចក្តីរាយការណ៍​នេះ​ជាមិនខាន​៕a posat taing posat posat1 posat2 oknha try pheab1