» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 459 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745794 នាក់

សាលា​សុវណ្ណ​ភូមិ​សាខា​ចំការ​ដូង​១ រង​ការ​ចោទថា មិន​មើល​ក្មេង​បណ្តោយឱ្យ​គ្រោះថ្នាក់​ប៉ះពាល់​គ្រាប់ភ្នែក ហើយ​ទុកចោល​រាប់​ម៉ោង​!?

 

​ភ្នំពេញ ៖ សូម​ជូនពរ​ឱ្យ​កុមារា​រូបនេះ ឆាប់​រួច​ផុតពី​ជំងឺ​! បន្ទាប់ពី​ឆ្ងល់​ថា ៖ ចាស់ៗ​ទៅណា​អស់ហើយ​!? ខ​ណះ​សាលា​សុវណ្ណ​ភូមិ​សាខា​ចំការ​ដូង​១ រង​ការ​ចោទថា មិន​មើល​ក្មេង​បណ្តោយឱ្យ​គ្រោះថ្នាក់​ប៉ះពាល់​គ្រាប់ភ្នែក ហើយ​ទុកចោល​រាប់​ម៉ោង​!.​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​( Facebook) មួយ​មាន​ឈ្មោះថា ៖​កញ្ញា​ជូ​លី​( « Kanha Joly » )​បាន​បង្ហោះ​១១​ម៉ោង​មុននេះ​ថា ៖ សូម​បងប្អូន​ជួយ share ដើម្បី​រក​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ជូន​កុមារា​ម្នាក់នេះ​ផង.។a sovan phoum1 

Facebook ដដែល​សរសេរថា ៖ សិស្ស​ម​ត្តេ​យ្យ​វ័យ​៤​ឆ្នាំ​ម្នាក់​ក្នុង​ម៉ោង​សិក្សា​នៅ​សាលា​សុវណ្ណ​ភូមិ​សាខា​ចំការ​ដូង​១ ត្រូវបាន​ចាក់​ធ្លុះ​កញ្ចក់​គ្រាប់ភ្នែក​ម្ខាង​ដោយ​សិស្ស​ផ្សេង គ្មាន​ការសង្គ្រោះ​បឋម បន្ត​ទុកចោល​ច្រើន​ម៉ោង​ដោយ​មិន​ផ្តល់ដំណឹង​ឱ្យ​ឳ​ពុក​ម្តាយ មិន​ខ្វល់​ពី​ការបង្ក​រោគ មិន​ចាប់អារម្មណ៍​ការវិវត្ត​ធ្ងន់​នៃ​របួស ផុត​ម៉ោង​សិក្សា​ប្រគល់​សង​(​អាណាព្យាបាល​)​ដោយ​ធ្វើ​មិនដឹង​រឿង​។ ពេល​សួរនាំ​ចោទ​ថែម​វិញ​ថា​ចាក់​ភ្នែក​ខ្លួនឯង ធ្វើឱ្យ​ពន្យា​ពេល​ការព្យាបាល ជា​លទ្ធផល​ដេរ​៧​ថ្នេរ ខូច​គំហើញ​យ៉ាងតិច​៥០% កំពុង​បន្ត​ព្យាបាល និង​បង្ករ​ផលវិបាក​បន្ត​ក្នុង​ជីវិត​។​

facebook នេះ​បន្តថា ៖ សូម​អាណាព្យាបាល​សិស្ស​ទាំងឡាយ ដែល​មានកូន​សិក្សា​នៅ​សាលា​សុវណ្ណ​ភូមិ​ដូច​ខ្ញុំ​នៅ​ទូទាំងប្រទេស ជួយ​ពិចារណា​ប្រាប់​ខ្ញុំ​ថា តើ​ការទទួលខុសត្រូវ​បែបណា​សមរម្យ​ទទួលយកបាន បើសិន​ហេតុការណ៍​នេះ​កើត​លើ​កូន​អ្នក មិនមែនជា​កូន​ខ្ញុំ​នៅពេលនេះ​វិញ​?​សូម​គោរព​ជូន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​រក​យុត្តិធម៌​ដល់​កុមារា​ម្នាក់នេះ​ផង ។​កាលពី​ម្សិល​មុ​ិ​ញ Facebook ឈ្មោះថា ៖ «Nheb Rattana» បង្ហោះ​ថា​, លោក​គិតថា​ក្រុមគ្រួសារ​ខ្ញុំ​មិនមាន​លុយ​បង់ថ្លៃ​សាលា​កូន ?​លោក​គិតថា​ក្រុមគ្រួសារ​ខ្ញុំ​អត់​ដែល​ស្គាល់ ឬ​មិនមាន​លុយ $1000 ?
​ទន្ទឹមនឹង​ការបន្ត​បណ្តឹង​តាមផ្លូវ​ច្បាប់ ខ្ញុំ​នឹង​អោយ​មហាជន​ស្គា​ល់ពី​អស់លោក ដែលជា​ស្ថាប័ន​អប់រំ​សិក្សា​មួយ​ដែល​គ្មាន​ទំនួល​ខុសត្រូវ ? ។

​អង្គភាព​យើង​មិនទាន់​ឃើញ​ការបកស្រាយ​ទេពី​ខាង សាលា​សុវណ្ណ​ភូមិ​សាខា​ចំការ​ដូង​១ ដែល​រង​ការ​ចោទថា មិន​មើល​ក្មេង​បណ្តោយឱ្យ​គ្រោះថ្នាក់​ប៉ះពាល់​គ្រាប់ភ្នែក ហើយ​ទុកចោល​រាប់​ម៉ោង​! នៅ​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ ។​ដោយ​គ្មាន​លេខ​ទូរ​សព្ទ ទំនាក់ទំនង​អង្គភាព​យើងខ្ញុំ ត្រៀម​ទទួលយក​ការបកស្រាយ​ចំពោះ​ភាគី​ពាក់ព័ន្ធ​រាល់​ម៉ោង​រដ្ឋបាល ប្រសិន​មាន​អំណះអំណាង​ណាមួយ សមស្រប ៕a sovan phoum a sovan phoum2