» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30454 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597873 នាក់

អាជីវករ​ផ្សារលើ​កំពង់ឆ្នាំង​រអ៊ូ​រឿង​គ្មាន​អ្នក​មក​រៀបចំ​សណ្ត​ប់​ធ្នាប់​

 

​កំពង់ឆ្នាំង​: សណ្ដាប់ធ្នាប់​សោភ័ណភាព​អនាម័យ​បរិស្ថាន​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​។​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​និង​មុខ​ផ្សារ​ចំហៀង​ផ្សារ​រអ៊ូរទាំ​ប្រាប់​អ្នកសារព័ត៌មាន​ថា សព្វថ្ងៃ​គាត់​ពិបាក​លក់ដូរ​រកស៊ី​ចិញ្ចឹមជីវិត​ណាស់​ដោយសារតែ​គ្មាន​ការរៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្ខាង​ផ្សារ​នៅក្រោយ​ផ្សារ​មានការ​ព្រួយបារម្ភ​ព្រោះ​ផ្លូវ​ចូល​ផ្សារ​ខាងត្បូង​និង​ខាងជើង​មាន​សភាព​ចង្អៀត​ណែនណាន់តាន់តាប់​រក​ផ្លូវ​ឡាន​ចូល​មិនបាន​។​a ky market 

គាត់​ថា​ប្រសិនបើ​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើងជា​យក្ស​ថា​ហេតុ គឺ​ច្បាស់​ជា​មិនមាន​ការជួយ​អន្តរាគមន៍​ពី​ក្រុម​ពន្លត់អគ្គីភ័យ​បានឡើយ ព្រោះ​ពុំមាន​ផ្លូវ​ចូល​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​រួច​ទេ​។​
​រីឯ​សណ្ដាប់​អនាម័យ​បរិស្ថាន​គឺ​បាន​បាត់បង់​ទាំងស្រុង​ដោយសារ​ក្រុម​អ្នករកស៊ី​លក់ដូរ​ខាងក្រៅ​ផ្សារ​ទាំង​ខាងត្បូង​ទាំង​ខាងជើង​និង​ខាងមុខ​ផ្សារ​បានដាក់​ពង្រាយ​អីវ៉ាន់​ទំនិញ​ពាសពេញ​គ្មាន​សណ្ដាប់ធ្នាប់​និង​បាន​ទាញយក​អីវ៉ាន់​រុញ​មក​លក់​នៅ​កណ្ដាលផ្លូវ​ទាំង​ព្រឹក​ទាំង​ល្ងាច​គ្មាន​ការរៀបចំ​សណ្ដាប់​ធ្លាប់​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​។​

​ចំណែក​អ្នកលក់ដូរ​ខាងក្នុង​ផ្សារ ដែលជា​គ្រួសារ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ ក៏បាន​រអ៊ូរទាំ​ថា​ពួកគាត់​ស្ទើរតែ​ដាច់បាយ​ហើយ ព្រោះ​លក់​មិន​ដាច់​ដោយសារតែ​ក្រុម​អ្នករកស៊ី​លក់ដូរ​ទំនិញ​ខាងក្នុង​មួយចំនួន​នាំគ្នា​រើ​ទំនិញ​រត់ចេញ​មក​លក់​នៅ​ខាងក្រៅ​ផ្សារ​ធ្វើ​ឲ្យ​ភ្ញៀវ​ដែលជា​អ្នក​មករក​ទិញ​អីវ៉ាន់​ទំនិញ​ផ្សេងៗ​បាននាំគ្នា​ទិញ​តែ​ខាងក្រៅ​ចំណែក​ខាងក្នុង​ពុំ​សូវ​មាន​អ្នក​ចូលទៅ​ទិញ​ទំនិញ​នោះទេ​។​
​ករណីនេះ​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​​ជា​ពលរដ្ឋ​និង​អាជីវករ​ដែល​ជួប​ផល​លំបាក​ស្នើសុំ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​មេត្តាជួយ​សម្រួល​រៀបចំ​ឲ្យ​ពួកគាត់​បាន​ប្រកប​របរ​អាជីវក​ម្មគ្រា​ន់​បានរ​ស់នឹង​គេ​ផង​ទាន​។​a ky market1 a ky market2 

​