» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4344 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016511 នាក់

ចាប់ខ្លួន បុរស​ម្នាក់ ដោយសារតែ​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ក្នុងផ្ទះ អស់​២​យប់​?

 

ខេត្ត​ព្រះសីហនុ​៖​បុរស​លក់​ចាប់ហួយ​ម្នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​ព្រោះ​ជាប់​ចោទថារ​ចាប់​គេ​រំលោភ​ក្នុងផ្ទះ​២​ថ្ងៃ​ជាប់ៗ​គ្នា​។​​ករណី​យ៍​នេះ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ែន កញ្ញា ស្នងការរង​ទទួល​ការងារ​យ៉េន​ឌឺរ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖a rap si1

កាលពី​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​២០១៩ ថ្មីៗ​នេះ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានទទួល​សំណុំរឿង ស៊ើបអង្កេត​បឋម​មួយ ករណី​រំលោភ​សេពសន្ថវៈ ។​ភាគី​ខាង​ស្រី ប្តឹង​ចោទប្រកាន់​ខាង​ប្រុស ថា​៖ បាន​ចាប់រំលោភ​រូបនាង​ពីរលើក ហើយពីរ​យប់​ជាប់​គ្នា នៅផ្ទះ​ខាង​ប្រុស​ទៀតផង ហើយ​ឃាត់​នាង​ឲ្យ​ដេក​ក្នុង​បន្ទប់​ជាមួយគ្នា រហូតដល់​ភ្លឺ​ទាំង​ពីរលើក ទើប​ឲ្យ​មក​ផ្ទះ​។​

នារី​ជាដើម​បណ្ដឹង​ឈ្មោះ​ច​ន ស្រី​និ​ត អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បានមក​ធ្វើ​ការងារ​នៅ​ក្រុងព្រះសីហនុ ជា​បុគ្គលិក​កាស៊ីណូ ដែលមាន​ផ្ទះជួល​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅ​ជិត​ផ្ទះ របស់​ចុងចោទ​ផ្ទះ​លក់​គ្រឿងទេស​។​
រីឯ​បុរស​ជា​ចុងចោទ​ឈ្មោះ​សុខ ភ​ត្រា (​ហៅ​អាជិ​) អាយុ​២៤​ឆ្នាំ នៅផ្ទះ​ជាមួយ​ម្តាយ មាន​មុខរបរ​លក់ដូ​រ​គ្រឿងទេស​នៅផ្ទះ នៅ​ភូមិ​៥ សង្កាត់​លេខ​៤​។

ជនរងគ្រោះ បាន​រាយការណ៍​ថា​៖ រូបនាង និង បុរស​ចុងចោទ ទើបតែ​ស្គាល់គ្នា បាន​ប្រហែល​ជាង​មួយអាទិត្យ​ប៉ុណ្ណោះ ដោយសារ​នាង​ធ្លាប់​ទៅ​ទិញ​ឥ​វ៉ាន់​នៅផ្ទះ​របស់គាត់​។ នាង​បាន​បន្តថា ឈ្មោះ​សុខ​ភ​ត្រា បាន​រំលោភបំពាន​លើ​នាង​ចំនួន​បី​លើក​៖ លើក​ទី​១,​នៅ​ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង​ប្រហែល​ជិត​៧ យប់ នាង​បាន​ទៅ​ទិញ​ឥ​វ៉ាន់​នៅផ្ទះ​សុខ ភ​ត្រា ពេលនោះ​ឈ្មោះ​សុខ ភ​ត្រា បាន​ចាប់​អូស​ដៃ​នាង​ទាញ ចូលទៅ​ក្នុងផ្ទះ ដល់​បន្ទប់ដេក​របស់​គាត់ ហើយ​បាន​លួងលោម​បង្ខំ​រួមភេទ​រហូត​បានសម្រេច ព្រមទាំង​ឃាត់​នាង ឲ្យ​ដេក​ក្នុងផ្ទះ​ជាមួយគ្នា រហូតដល់​ភ្លឺ ឡើង​ម៉ោង​៦​ព្រឹក ទើប​ឲ្យ​ត្រឡប់មកវិញ​។​

លើក​ទី​២,​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​ដដែល ម៉ោង​ប្រមាណ​៦​ល្ងាច នាង​បាន​ជូន​មិត្តភក្តិ​ម្នាក់ ទៅ​ទិញ​សាប៊ូ​នៅផ្ទះ​សុខ ភ​ត្រា ម្តងទៀត ពេលនោះ​ឈ្មោះ​សុខ ភ​ត្រា បាន​អូស​ដៃ​នាង​ចូលទៅក្នុង​ផ្ទះ​ហើយ​បង្ខំ​រួមភេទ​ម្តងទៀត ព្រមទាំង​បាន​ឃាត់​នាង ឲ្យ​ដេក​ជាមួយគ្នា​រហូតដល់​ភ្លឺ ដូច​ថ្ងៃមុន​ដដែល​។ ពេល​នាង​ចូលក្នុង​បន្ទប់ មិនដឹងថា​មិត្តភក្តិ​របស់​នាង​ដើរ ចេញពី​ពេលណា​នោះទេ​។

លើក​ទី​៣,​ថ្ងៃទី​៦​ខែធ្នូ វេលា​ម៉ោង​៧​យប់ នាង និង​មិត្តភក្តិ​បាន​ទៅ​ទិញ​សម្ភារៈ​នៅផ្ទះ​អ្នកផ្សេង មិន​មក​ទិញ​នៅផ្ទះ​ឈ្មោះ​សុខ​ភ​ត្រា​នោះ​ទៀត​ទេ ដោយបាន​ដើរ​ឆ្លងកាត់​មុខផ្ទះ របស់​សុខ ភ​ត្រា ពេលនោះ​សុខ ភ​ត្រា បានឃើញ ក៏បាន​ហៅ​ពួកនាង​ឲ្យ​ចូលក្នុង​ផ្ទះ តែ​នាង​បាន​ដើរគេច​មិន​ព្រម​ចូល​តាម​ការហៅ​របស់គាត់​ឡើយ និង​បាន​បន្តដំណើរ​ទៅមុខទៀត ក្រោយមក​ឈ្មោះ​សុខ ភ​ត្រា បាន​យក​ម៉ូតូ​មក​ដឹក​រូបនាង​មក​ផ្ទះ​គាត់ ដំបូង​នាង​ប្រកែក​មិន​ព្រម​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ទេ តែ​ឈ្មោះ​សុខ​ភ​ត្រា​បាន​បង្ខំ​និង​ទះកំផ្លៀង ឃើញ​ដូចនេះ មិត្តភក្តិ​របស់​នាង​ក៏បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​។

រូបនាង​បាន​ឡើង​ម៉ូតូ​ជាមួយ​សុខ​ភ​ត្រា មក​ផ្ទះ​របស់គាត់ លុះ​ពេលមកដល់​ក្នុងផ្ទះ ឈ្មោះ​សុខ ភ​ត្រា បាន​បង្ខំ​រួមភេទ​ទៀត តែ​នាង​មិន​ព្រម ពេលនោះ​ឈ្មោះ​សុខ​ភ​ត្រា បាន​ប្រើ​អំពើហិង្សា​វាយ​ទះកំផ្លៀង​នាង និង​ខាំ​ជាំ​ជាច្រើន​កន្លែង​។ ក្រោយពី​បាន​រើបំរះ​រួច នាង​ច​ន ស្រី​និ​ត បានមក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច បន្ទាប់មក​កងកម្លាំង​នគរបាល​បាន​ទៅ​នាំខ្លួន​ឈ្មោះ​សុខ ភ​ត្រា មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។ បន្ទាប់មក​ក៍បាន​បញ្ជូន​ជនសង្ស័យ និង​សំណុំ​រឿងនេះ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​។ លោក​វ៉ែន សំអាត នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន ឲ្យ​ដឹងថា​៖ ករណី​រំលោភ​សេពសន្ថវៈ នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៨​ខែធ្នូ​រួចហើយ​។​a rap si2 a rap si3