» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4792 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331951 នាក់

អ្នកកាសែត​ម្នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ដាក់គុក​តាម​បណ្តឹង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ដោយសារ​គ្រាន់តែ​ផ្សាយ​រឿង​កាប់បំផ្លាញ​ឈើ​នៅ​ព្រៃ​ឡង់​?

 

​កំពង់ធំ​៖ ពិតជា​ខ្លាំង​មិនធម្មតា​មែន​តើ​អ្ន​កាសែត​ដែលមាន​តែ​កា​ម៉េ​រ៉ា​ប៊ិច​សៀវភៅ​រំពឹង​អី​?​ព្រោះ​គ្រាន់តែ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ប្ដឹង​ភ្លាម​សមត្ថកិច្ច​តុលាការ​ឲ្យ​សម្តក​តិ​ច្ច​ចាប់ខ្លួន​អ្នកកាសែត​យកមក​ដាក់​គុក​ភ្លាម​តែម្ដង​…!​។​កាសែត​ដែល​គ្រាន់តែ​ចង់​ជួយ​សង្គម​ត្រុ​វ​តុលាការ​ខេត្តកំពង់ធំ​ចាប់ឃុំខ្លួន​មានឈ្មោះ​សឿ សុជា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ក្រាំង ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​«»”​។​អ្នកកាសែត​រូបនេះ​គ្នា​គ្រាន់តែ​ឡាយ​ផ្សាយ​ព័ត៌មាន​សោះ​បង្ហាញ​រូបភាព​កាប់​ព្រៃឈើ​”​បែរជា​មេធាវី​តំណាងឱ្យ​លោក តុ​ប កក្កដា ដាក់ពាក្យ​បណ្ដឹង ចូល​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២០.០៥.២០២៤​។​a jour thom 

សមត្ថកិច្ច ក៏បាន​ចាប់ខ្លួន​អ្នកកាសែត​ភ្លាមៗ រួច​បញ្ជូន​ទៅកាន់​តុលាការ​ដោយ​គ្មាន​ការបកស្រាយ​ពន្យល់​អ្វី​ឡើយ​! ។​តុលាការ ក៏បាន​ឃុំខ្លួន​អ្នកកាសែត ដោយ​ចោទប្រកាន់​ចំនួន​៣ បទល្មើស​ទៀតផង​…..!​។​-​អ្នកសារព័ត៌មាន​ត្រូវ​ចោទ​ឈ្មោះ សឿ សុជា ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​«​អាស៊ាន​ដេលី សឿ សុជា​» ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ថ្ងៃទី​២៤.​ឧសភា​ឆ្នាំ​.២០២៤ លុះដល់​ថ្ងៃទី​២៦.​ឧសភា​.២០២៤ ក៏ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពីបទ​៖ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បទ​៖ ញុះញង់​ឱ្យមាន​ការរើសអើង និង​បទ​៖ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បាន​ប្រព្រឹត្ត នៅ​អំឡុង ខែឧសភា ឆ្នាំ​២០២៤ តាម​បញ្ញត្តិ​មាត្រា ៤៩៥.​មាត្រា​៤៩៦ និង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

-​ការចាប់​ឃុំខ្លួន​លោក សឿ សុជា នៅពេលនេះ បានធ្វើឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត​នៅ​អាណាចក្រ​ខេត្តកំពង់ធំ​មានការ​ស្លុតចិត្ត និង​ខ្លាចរអា​…!​ជាខ្លាំង រហូត​លែង​ហ៊ាន​ចុះផ្សាយ​រិៈ​គន់ មន្ត្រី​ខិលខូច​មួយចំនួន​ទៀតហើយ​…!​។​សូម្បី​ឃើញ​បទល្មើស​ព្រៃឈើ​នៅ​ហ្នឹង​មុខ ឬ​មាន​ពលរដ្ឋ​រាយការណ៍ អំពី​សកម្មភាព ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ក៏​អ្នកសារព័ត៌មាន​មួយចំនួនធំ មិន​ហ៊ាន​ចុះផ្សាយ​អ្វី​ដែរ​.!?​។​​ដោយ​ពួកគាត់​លើកឡើងថា ផ្សាយ​រិៈ​គន់​គេ គេ​មិន​សប្បាយចិត្ត​.​គេ​ខឹង ហើយ​បើ​អ្នកកាសែត​ខុស​បន្តិចបន្តួច គេ​ប្ដឹង​គឺ​គេច​មិន​ផុតពី​គុក​ច្រ​វ៉ា​ក់​នោះទេ​…!​។​

​ជាក់ស្ដែង​ថ្មីៗ​កន្លងមកនេះ មាន​អ្នកសារព័ត៌មាន ជាច្រើន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ចោទប្រកាន់​ពីបទ កំហែង​យក​.​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​.​ញុះញង់​ឱ្យមាន​ការរើសអើង​.​បរិហារកេរ្តិ៍​ជា​សាធារណៈ​.​ប្រើប្រាស់​អំពើហិង្សា​.​និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​មិន​ប្រក្រតី​.​ជាដើម​ដោយ​មិនបាន​អនុវត្តន៍​តាម​អនុសាសន៍​អតីត​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​អ្នក​សារ​ពត៍​មាន​ដែល​ថាបើ​ផ្សាយ​ខុស​ឲ្យ​កែតម្រូវ​តាមច្បាប់​ស្តីពី​របប​សារ​ពត៍​មាន​នោះទេ​!​។​

​ជុំវិញ​អង្គ​ហេតុនេះ លោក សឿ សុជា​នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២៤ គាត់​គ្រាន់តែ​ឈរ​ថត​ឡាយ​វីដេអូ លើ​ចិញ្ចើមផ្លូវ​បង្ហា្ញ​រូបភាព​ព្រៃ​ដែល​កាប់ នៅមុខ​”​ស្នាក់ការ​បរិស្ថាន​អូរ​ផ្អាវ​”​បង្ហាញ​ពី​ព្រៃឈើ​ដែល​កាប់បំផ្លាញ​និង​បាន​និយាយ​រិៈ​គន់​ថា​«​ខ្មោច​ស្នាក់​ការរង​បរិស្ថាន​ប្រចាំ​នៅ​តំបន់​អូរ​ផ្អាវ ដែល​ត្រូវ​មន្ត្រី​បរិស្ថាន​បោះបង់ចោល​។​​ដោយ​លោក​និយាយទៀតថា​៖ ស្នាក់ការ​ចាស់​ដែល​ទុកចោល គឺជា​ឈើ​ដែល​បាន​កាប់​យកមក សាងសង់ និង​ឈើ ដែល​បាន​ចាប់ពី​ពួក​លួច​កាប់​ឈើ​។​

​លោក សឿ សុជា បន្ថែមថា ដីព្រៃ​នៅទីនេះ​វាល​អស់ កាល​១​ឆ្នាំ មុន​សុទ្ធសឹងតែ​ជា​ដីព្រៃ​ស្តុក ។​​ដោយ​ឃើញ​មាន​គេ​យក​ត្រាក់ទ័រ​មក​ឈូសឆាយ​ព្រៃ តែ​គ្មាន​អ្នក​អើពើ​ហើយ​មន្ត្រី​យាម​យូរៗ ទៅ​បាត់​ព្រៃ​អស់​មិនមែន ការពារ​ទេ បែ​ជា​អស់​ព្រៃ​ទៅវិញ ខណៈ​លោក តុ​ប កក្កដា ថា​ដី​ទាំងនោះ​កាត់​ឆ្វៀល​រួច​អស់ហើយ​»(​ឲ្យ​ឯកជន​?)​។​ការអត្ថាធិប្បាយ​ឡាយ​ផ្ទាល់​របស់លោក សឿ សុជា ដូចខាងលើ​.​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចាត់ទុកថា​”​ជាការ​ផ្សាយ​មិន​ពិត ញុះញង់​ឱ្យមាន​ការរើសអើង ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង របស់​សមត្ថកិច្ច​ជំនាញ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​គ្មាន​មូលដ្ឋាន​ច្បា​ស់លា​ល់​”​។​ចុះ​រូបភាព​ដែល​លោក សឿ សុជា​បង្ហាញ​ជាការ​កាប់​ព្រៃ​ក្លែងក្លាយ​?​ករណី​យ៍​នេះ​គ្រាន់តែ​បំភ្លឺ​ទើប​ជាការ​សមស្រប​តាមច្បាប់​។​

​នៅ​ថ្ងៃទី​២០.​ឧសភា​.២០២៤ មេធាវី​តំណាងឱ្យ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក សឿ សុជា ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ពីបទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឱ្យមាន​ការរើសអើង និង បរិហារកេរ្តិ៍​ជា​សាធារណៈ ហើយ​សម​ត្តិ​ច្ច​ក៏មាន​ការចាប់ និង​ឃុំខ្លួន​លោក សឿ សុជា ភ្លាមៗ​តែម្ដង​ដោយ​មិនមាន​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​អ្វី​ឡើយ​! ?​។​​ជុំវិញ​រឿងរ៉ាវ​ខាងលើ មជ្ឈដ្ឋាន​អ្នកច្បាប់​រួម​និង​បងប្អូន​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​…!​។​

-​បាន​សម្ដែង​ការហួសចិត្ត​ជាខ្លាំង​ដោយ​ម្នាក់ៗ​និយាយថា លោក សឿ សុជា​”​គ្រាន់តែ​ផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម រិៈ​គន់​មន្ត្រី និង​រិៈ​គន់​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ប៉ុណ្ណោះ​”​មិនមាន​ចំណាត់ការ​បង្ក្រាប​បែ​ជា​ចាប់​អ្នក​និយាយ​ផ្តល់​ពត៍​មាន​ទៅវិញ​។​​ករណី​យ៍​នេះ​អ្នកចេះ​ច្បាប់​យលថា​បើ​ថា ការផ្សាយ​របស់លោក សឿ សុជា នោះ​”​គ្មាន​មូលដ្ឋាន​.​ខុស​ការពិត​”​។​អញ្ចឹង​ទង្វើ​របស់គាត់​«​គួរ​ស្ថិតក្នុង​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ដែលជា​បទលហុ​»​តែប៉ុណ្ណោះ​។​

​បើតាម​ក្រមព្រហ្មទណ្ឌ មាត្រា​៣០៥ បាន​ចែងថា​«​គ្រប់​ការអះអាង​បំផ្លើស ឬ​ការ​ទម្លាក់កំហុស ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​»​។​​ពោលគឺ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​បរិហារ​កេ​រិ៍​ជា​សាធារណៈ ទៅលើ​បុគ្គល ឬ​ស្ថាប័ន​ណាមួយ នឹងត្រូវ​ទទួល​ការផាកពិន័យ​ជា​ប្រាក់ និង​ផ្តល់​ជា​សំណង​រដ្ឋប្បវេណី ដើម្បី​ជួសជុល​ព្យសនកម្ម​ដល់​ជនរងគ្រោះ​តែប៉ុណ្ណោះ​។​

​ការផ្តន្ទាទោស ក្នុង​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០០,០០០​រៀល ទៅ ១០,០០០,០០០​លាន​រៀល​។ នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ លោក សឿ សុជា មិនបាន​ប្រកាស​កៀងគ​រ ឱ្យ​ពលរដ្ឋ ស្អប់​ពលរដ្ឋ​ដូចគ្នា ឬ​រើសអើង​ជាតិ​សាសន៍​ដទៃ​នោះឡើយ​..!​។​ឃ្លី​ប​វីដេអូ​នោះ លោក សឿ សុជា ក៏​មិនបាន​បញ្ចុះបញ្ចូល ពលរដ្ឋ​ឱ្យទៅ​កាប់សម្លាប់​នរណាម្នាក់ ឬ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បំផ្លាញ​មនុស្សជាតិ​អ្វី​ដែរ​..!​។​-​មិន​សម​ណា​សមត្ថកិច្ច​ចាប់​និង​ឃុំខ្លួន​គាត់ ដោយ​ចោទប្រកាន់​ចំនួន ៣​បទល្មើស​បែបនេះ​សោះ​…!! ។​តើ​ទ​ង្វើចឹ​ង​វា​ជាការ​គម្រាម​អ្នកកាសែត​ផ្សេងទៀត លែង​ឲ្យ​ហ៊ាន​ផ្សាយ​រិៈ​គន់​មន្ត្រី​ក៏ដូចជា​បទល្មើស​ព្រៃឈើ​…!?​។​

​ករណីយ៍នេះ បងប្អូន​អ្នកសារព័ត៌មាន​រាប់សិប​នាក់ សូម​ស្នើ​យ៉ាងទទូច​ដល់ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្ដម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ ជាពិសេស​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តាជួយ​អន្តរាគមន៍ មក​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បីឱ្យ​លើកលែង​ការចោទប្រកាន់​លើ​លោក សឿ សុជា ឬ​ដោះលែង​លោក សឿ សុជា ឱ្យនៅ​ក្រៅ​ឃុំ​ដោយ​ក្ដី​អនុគ្រោះ​ផង​!៕(​ប្រភព​គេហ​ទំ​ព​រ័​អាស៊ាន​ដេលី​)a jour thom1 a jour thom2 a jour thom3 a jour thom4 a jour thom5