» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8307 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698478 នាក់

រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធំ​ឌឺ​ការ​ឲ្យ​ចំណាត់ថ្នាក់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​

​ភ្នំពេញ​៖​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សេង ឌី​ណា ហាក់​ហួស​ចិត្តនឹង​របាយការណ៍​របស់​អង្គការ World Justice Project ដែល​បាន​ចាត់​ចំណាត់ថ្នាក់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​នៅ​លេខ​រៀង​ទី ១៤១ ក្នុងចំណោម​ប្រព័ន្ធយុត្តិធម៌​ប្រទេស​ចំនួន​១៤២ លើ​ពិភពលោក​។a seng dyna 

​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក សេង ឌី​ណា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា របាយការណ៍​របស់ World Justice Project ឲ្យ​ចំណាត់ថ្នាក់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​លេខ​១៤១ ក៏ប៉ុន្តែ សូម​មើល​ប្រទេស​មួយចំនួន ដែល​របាយការណ៍​នេះ​ឲ្យ​ចំណាត់ថ្នាក់​នៅលើ​កម្ពុជា ដើម្បី​ពិចារណា​ទាំងអស់គ្នា​ថា តើ​សម​ហេតុ​សម​ផល ឬទេ​?

​លោក សេង ឌី​ណា​ដែលជាអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិនិយាយឌឺថា ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន គ្រប់គ្រង​ដោយ​ពួក​តា​លី​បង់ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុម​ភេរវជន បែរជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៤០ ខណៈ​ប្រទេស​ហៃ​ទី គ្មាន​ប្រធានាធិបតី គ្មាន​សភា គ្មាន​ការបោះឆ្នោត ៨​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ភាពវឹកវរ​នយោបាយ និង​សង្គម ហើយ​ប្រទេស​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន បែរជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៣៩​។ មួយទៀត ប្រទេស​អ៊ុយ​ក្រែ​ន គឺ​កំពុង​ស្ថិតក្នុង​សង្គ្រាម ហើយ​ប្រព័ន្ធតុលាការ​ស្ទើរតែ​លែង​ដំណើរការ​ទាំងស្រុង​ទៅហើយ តែ​បែរជា​ជាប់​លេខ​៨៨​ទៅវិញ​។​

​ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា ៖«​មើល​ចំណុច​ទាំងនេះហើយ យើង​អាច​កំណត់​បាន​ថា ការវាយតម្លៃ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​របាយការណ៍​នេះ​មិនគួរ​ឲ្យ​ជឿទុកចិត្ត​បាន​នោះទេ​!»​។​

​អង្គការ World Justice Report ដែលមាន​ទីតាំងនៅ​សហរដ្ឋអាមេរិក បានចេញ​របាយការណ៍​ស្តីពី​ប្រព័ន្ធយុត្តិធម៌ និង​នី​តី​រដ្ឋ ឆ្នាំ​២០២៤ ដោយ​វាយតម្លៃ​ទៅលើ​ប្រទេស​ចំនួន​១៤២​នៅ​ទូទាំង​ពិភពលោក​។ អង្គការ​នេះ បាន​ចាត់​ចំណាត់ថ្នាក់​ប្រព័ន្ធយុត្តិធម៌ និង​នីតិរដ្ឋ​កម្ពុជា​លេខ​១៤១ ពោល គឺ​នៅលើ​តែ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​តែមួយ​ប៉ុណ្ណោះ​ដែល​នៅ​ចំណាត់ថ្នាក់​លេខ​១៤២​។ ចំណែក ប្រទេស​ដែលមាន​ចំណាត់ថ្នាក់​លេខ​១​លើ​ប្រព័ន្ធយុត្តិធម៌ និង​នីតិរដ្ឋ គឺ​ប្រទេស​ដា​ណឺ​ម៉ាក​។​របាយការណ៍​របស់​គ​ម្រោ​ង​យុត្តិធម៌​ពិភពលោក (WJP) បាន​ផ្អែកលើ មូល​ហេតុដែល​យុត្តិធម៌​នៅ​កម្ពុជា​ធ្លាក់ចុះ​បន្ថែមទៀត​នៅ​ឆ្នាំនេះ គឺ​មកពី​រដ្ឋាភិបាល​នៅតែ​ប្រើ​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធតុលាការ ជាពិសេស​រឿងក្តី​ធំៗ​ទាក់ទង​នឹង​នយោបាយ​។​

​ក្រសួងយុត្តិធម៌​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ មិនអាច​ទទួលបាន​យក​ទេ​នូវ​របាយការណ៍​នេះ ព្រោះ​វា​មាន​លក្ខណៈ​លម្អៀង​។ លម្អៀង នៅត្រង់ថា វា​ខុសពី​ការពិត​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​នាពេល​កន្លងមក ក៏ដូចជា​នៅពេលនេះ គឺ​តែ​ទៅលើ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ​។ បន្ថែម​លើ​នេះ ក្រសួងយុត្តិធម៌ កំពុងតែ​ដុតដៃដុតជើង​ដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ និង​កំពុងដំណើរការ​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​ថែមទៀត​ផង​។​

សូម​រំលឹកថា នៅមុន​របាយការណ៍ របស់ អង្គការ គម្រោង​យុត្តិធម៌​ពិភពលោក​នេះដែរ​ក៏​មនា របាយការណ៍​សម្រាប់​ឆ្នាំ​២០២៤ របស់​អង្គការ Freedom House ដែលជា​អង្គការ​ឃ្លាំមើល​ការអនុវត្ត​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ថា​ជា​ប្រទេស​មិន​សេរី​ផងដែរ​។ មិន​សេរី គឺ​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា ស្ថិតក្នុង​ការគ្រប់គ្រង​ដោយ​គណបក្ស​តែមួយ និង​ថា រដ្ឋាភិបាល​បាន​រារាំង​សកម្មភាព​ក្រុម​អ្នកជំទាស់​សំខាន់ៗ រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ រួមទាំង​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ​ដែល​នៅសល់​តិចតួច​ក្នុងប្រទេស​៕a seng dyna 

​