» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5468 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064923 នាក់

យោធា​ចិន​ផ្ដើមធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​តៃវ៉ាន់ បន្ទាប់ពី​អាមេរិក​អះអាង​ពីការពង្រឹងកម្លាំងការពារ


​ប៉េកាំង​៖ យោធា​ចិន នៅ​ថ្ងៃ​អង្គារ ទី​១ ខែមេសា បាន​និយាយថា​ខ្លួន​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួមគ្នា​នៃ​កងទ័ពជើងគោក ជើង​ទឹក និង​កងកម្លាំង​រ៉ុក្កែត នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ជា​សារ​ព្រមាន ទៅកាន់​កងកម្លាំង​ទាមទារ​ឯករាជ្យ​ដោយ ហៅ​មេដឹកនាំ​តៃវ៉ាន់ លោក Lai Ching-Te ថា​ជា​ប៉ា​រ៉ា​សិត (parasite)​។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​សកម្មភាព​កង​យោធា​ចិន​បាន​កើតឡើង​បន្ទាប់ពី​អាម​រិ​ក​អះអាង​នៅ​ប្រទេស​ជប៉ុន​ពី​ការពង្រឹង​កម្លាំង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​តំបន់​ជុំវិញ​តៃវ៉ាន់​។​a army china1 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ទីបញ្ជាការ​ភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​( PLA) បាន​គូសបញ្ជាក់ថា «​សមយុទ្ធ​យោធា​នឹង​ផ្ដោត​សំខាន់ លើ​ការ​ល្បាត​ត្រៀម​លក្ខ​ខណៈ​ប្រយុទ្ធ​នៅ​សមុទ្រ និង​តាម​ផ្លូវអាកាស ព្រមទាំង​ការ​វាយ​សង្គ្រប់ ការវាយប្រហារ​លើ​គោលដៅ​នៅ​សមុទ្រ និង​លើដី​គោក ក៏ដូចជា​ការបិទ​ខ្ទប់​តំបន់ និង​ផ្លូវ​សំខាន់ៗ​ផងដែរ​»​។​​ក្រសួងការពារជាតិ​តៃវ៉ាន់ បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែមីនា​កន្លងមក​បាន​ឲ្យ​ដឹងថា​មាន​យន្ដហោះ​យោធា​ចិន ៥៩​គ្រឿង បានធ្វើ​សកម្មភាព​នៅក្បែរ​ដែន​កោះ​តៃវ៉ាន់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មេដឹកនាំ​តៃវ៉ាន់ លោក Lai Ching-te​បានចាត់ទុក​ចិន​ជា «​កម្លាំង​អរិភាព​ក្រៅប្រទេស​»​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​អម​ជាមួយ​យន្ដហោះ​យោធា ៥៩​គ្រឿង នាវាចម្បាំង​ចិន ៩​គ្រឿង និង​បា​ឡុង​២​គ្រឿង​ក៏ត្រូវ​បាន​ប្រទះឃើញ​ធ្វើ​សកម្មភាព​នៅក្បែរ​តៃវ៉ាន់​ផងដែរ ក្នុង​រយៈពេល​២៤​ម៉ោង គិត​ត្រឹម​ម៉ោង ៦៖០០​នាទី​ព្រឹក នៅ​ថ្ងៃ​អង្គារ​ទី​១៩​មិនា​នេះ​។ ក្រសួងការពារជាតិ​តៃវ៉ាន់ បន្ថែមទៀតថា ក្នុងចំណោម​យន្ដហោះ​យោធា​ទាំង​៥៩​គ្រឿង​នោះ​ទៀតសោត មាន​៥៤​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ល្បាត​ត្រៀមលក្ខណៈ​ប្រយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​មិនា លោក Lai Ching-te បានចាត់ទុក​ចិន​ជា «​កម្លាំង​អរិភាព​ក្រៅប្រទេស​» ខណៈ​រូបលោក​ស្នើឱ្យ​មានការ​ចាត់វិធានកា​រទប់​ទល់នឹង​ការ​ជ្រៀតចូល​របស់​ចិន​ក្នុង​តៃវ៉ាន់​។​ករណីយ៍នេះ​បណ្តាញឃោសនា​ចិន​បាន​ហៅ​ឈ្មោះ វីលៀម ឡៃ​ថា មេដឹកនាំ​តំបន់​តៃវ៉ាន់ ជា “​សកម្មជន​នៃ​កម្លាំង​អបគមន៍ ចង់ឱ្យ​តៃវ៉ាន់​ឯករាជ្យ​ពិតៗ​” បាន​ព្រលយ​ពាក្យសម្ដី​យ៉ាង​ព្រហើន​ម្តងទៀត​។​​ថ្លែង​សុន្ទរកថា បន្ទាប់ពី​បើក​ធ្វើ​អ្វីដែល​ហៅថា “​សន្និសីទ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ខាង​សន្តិសុខ​ជាតិ​”​ចិន​ថា​លោក វីលៀម ឡៃ​ដែល​ផ្សព្វផ្សាយ​ម្តងទៀត នូវ​ពាក្យសម្តី​ខុស​ទំនង​បែប​អបគមន៍​និយម ដែលថា ត្រើយ​ទាំងសងខាង នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​មិន​ស្ថិតនៅក្រោម ការគ្រប់គ្រង​ទៅវិញទៅមក​ទេ ដោយ​អះអាងថា “​តំបន់​តៃវ៉ាន់​ជា ប្រទេស​ប្រជាធិបតេយ្យ​មួយ ដែលមាន​អធិបតេយ្យភាព និង​ឯករាជ្យភាព​” ឃោសនា​បំប៉ោង​ពី “​ការគំរាមកំហែង​ធំ​ទាំង​៥”​នៃ​ចិនដីគោក ហើយ​ដាក់ចេញ​អ្វីដែល​ហៅថា “​យុទ្ធសាស្ត្រ​ចំនួន​១៧”​។​

​ពាក្យសម្តី​បង្ករឿង​ហេតុដែល​ខុស​ទំនង​នេះ បាន​បដិសេធ​ទាំងស្រុង​នូវ “​គំនិត​ឯកភាព​រួម​ឆ្នាំ​១៩៩២” ប៉ុនប៉ង​កាត់ផ្តាច់​ការផ្លាស់ប្តូរ រវាង​ត្រើយ​ទាំងសងខាង​ទាំងស្រុង គឺជា​សេចក្តីប្រកាស​ដែល​ប្រកបដោយ “​ភេរវកម្ម​បៃតង​” សុទ្ធសាធ​។ វា​បានបង្ហាញ​ពី​ធាតុពិត​ដ៏​អាក្រក់ ដែល​ប្រឆាំងនឹង​សន្តិភាព ប្រឆាំងនឹង​ការផ្លាស់ប្តូរ​និង​ប្រឆាំងនឹង​ប្រជាធិបតេយ្យ ដែល​នឹង​ជំរុញ​តំបន់​តៃវ៉ាន់ ឱ្យ​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។​​ចំណុច​ដែល​អាក្រក់​បំផុត​នៃ​សុន្ទរកថា​នេះ គឺ​ចាត់ទុក​ចិនដីគោក​ជា “​កម្លាំង​អរិភាព​ក្រៅប្រទេស​”​។ បើ​ប្រៀបធៀប​នឹង “​ទ្រឹស្តី​រដ្ឋ​ពីរ​ថ្មី​”​ដែល​បុគ្គល​ឈ្មោះ វីលៀម ឡៃ​បាន​ឃោសនា​បំប៉ោង កាលពីមុន គឺ​កាន់​តែមាន​កម្រិត​ខ្លាំង​ក្នុងការ​ចង់ឱ្យ តៃវ៉ាន់​ឯករាជ្យ​ថែមទៀត​។

បណ្តាញឃោសនាចិនដីគោកលើកឡើងថា៖អ្នកវិភាគ​បានលើកឡើង​ថា បុគ្គល​ឈ្មោះ វីលៀម ឡៃ​បង្ក “​ភេរវកម្ម​បៃតង​” យ៉ាង​គឃ្លើន បំផ្លាញ​លំហ​ផ្លាស់ប្តូរ រវាង​ត្រើយ ទាំងសងខាង​ច្រក​សមុទ្រ គាបសង្កត់​សេរីភាព​បញ្ចេញមតិ​នៃ​តំបន់​តៃវ៉ាន់ វា​មិន​ខុស​អ្វី​ពី​ការ​រុញច្រាន ឱ្យ​តំបន់​តៃវ៉ាន់​វិលត្រឡប់​មក​សភាព​អាជ្ញាសឹក​នៅ​សតវត្សរ៍​មុន​។ បើ​អនុវត្ត​អ្វីដែល​ហៅថា “​យុទ្ធសាស្ត្រ​ចំនួន​១៧” នោះ​ក៏​នឹង​ដឹកនាំ​តំបន់​តៃវ៉ាន់​ឱ្យ​ឆ្ពោះទៅកាន់​ផ្លូវ​មរណៈ​។​​បណ្តាញឃោសនា​ចិន​អះអាងថា​មិន​ថា​បុគ្គល​ឈ្មោះ វីលៀម ឡៃ​ប្រឌិត​រឿង “​បំផ្លាញ​តំបន់​តៃវ៉ាន់​”​យ៉ាងណាក៏ដោយ ក៏​វា​មិនអាច​កែប្រែ​ការពិត ដែល​អន្តរជាតិ​ទទួលស្គាល់​ជាទូទៅ​ថា តំបន់​តៃវ៉ាន់​មិន​ដែលជា​ប្រទេសមួយ​ទេ កាលពីដើម​មិនមែន​ទេ ហើយ​តទៅ​ថ្ងៃក្រោយ ក៏​មិនអាច​ទៅរួច​ជាដាច់ខាត​។ ឈ្មោះ​តែមួយគត់​នៃ​តំបន់​តៃវ៉ាន់ នៅ​អង្គការសហប្រជាជាតិ​គឺ “​ខេត្ត​តៃវ៉ាន់​របស់​ចិន​”​។​

​បណ្តាញឃោសនា​ចិនដីគោក​រំលឹកថា​៖តាំងពី​បាន​ឡើងកាន់​មុខតំណែង​កាលពី​ខែឧសភា ឆ្នាំ​២០២៤​មក អាជ្ញាធរ​របស់​បុគ្គល​ឈ្មោះ​វីលៀម ឡៃ​បាន​ខំប្រឹង​រារាំង​ការផ្លាស់ប្តូរ និង​ការប្រាស្រ័យ​ទាក់ទង រវាង​ត្រើយ​ទាំងសងខាង​តាមរយៈ​មធ្យោបាយ​ផ្នែក​រដ្ឋបាល ច្បាប់​និង​មជ្ឈដ្ឋាន​មតិ​ជាដើម​។ ពី​ការគ្រប់គ្រង​ហាមឃាត់​មិនឱ្យ សមាគម​សង្គម​ស៊ីវិល​តៃវ៉ាន់​ធ្វើការ​ផ្លាស់ប្តូរ​នៅ​ចិនដីគោក ដល់​ការរារាំង​មិនឱ្យ​មហាជន​តៃវ៉ាន់​ទទួល ឯកសារ​ពាក់ព័ន្ធ​ពី​ចិនដីគោក ចាប់ពី​ការធ្វើ “​ការគ្រប់គ្រង​ហានិភ័យ​”​ចំពោះ​ឥស្សរជន​ចិនដីគោក ដែល​ទៅធ្វើ​ការផ្លាស់ប្តូរ​នៅ​តៃវ៉ាន់ រហូតដល់​ការបង្កើន “​ការណែនាំ​និង​ការគ្រប់គ្រង​”​ចំពោះ​ឥស្សរជន​សិល្បៈ​តៃវ៉ាន់ ដែល​ទៅធ្វើ​ការអភិវឌ្ឍ​នៅ​ចិនដីគោក អាជ្ញាធរ​របស់​បុគ្គល​ឈ្មោះ​វីលៀម ឡៃ​បាន​បង្ខំ​ឱ្យ​ត្រើយ​ទាំងសងខាង “​ផ្តាច់ទំនាក់ទំនង​” ដែល​បានធ្វើ​ផ្ទុយ​នឹង​ក្តី​បំណង​របស់​ប្រជាជន​តៃវ៉ាន់ ។ ​ក្រៅពីនេះ អ្វីដែល​ហៅថា​“​យុទ្ធសាស្ត្រ​ចំនួន​១៧” របស់​បុគ្គល​ឈ្មោះ​វីលៀម ឡៃ​ក៏​រួមទាំង​ការរៀបចំ​ឡើងវិញ នូវ​របប​ជំនុំជម្រះ​យោធា ការ​បោសសំអាត​ពួក​ប្រឆាំង​ក្នុង​កងទ័ព​ក្រោមលេស “​បង្ការ​ការ​ជ្រាបចូល​”​ជាដើម ។ តាមពិតទៅ ប្រការ​ទាំងនេះ គឺមាន​គោលបំណង​បង្កើត “​ទ្រុង​បៃតង​”​នៅ​កោះ​តៃវ៉ាន់ និង​ធ្វើ​អនុត្តរភាព​យោធា ។

​សូមបញ្ជាក់ថា​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ជប៉ុន លោក​ប៉េ​ធឺ​ហ៊ិ​ន​សិត​( Pete Hegseth) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក បានប្រកាស​ជំហរ​ដាច់ខាត ដំឡើង​និង​សម្រួចសម្រាំង​កម្មវិធី​រារាំង ដ៏​គួរឱ្យ​ទុកចិត្ត និង​រឹងមាំ ដែល​អាច​ដំណើរការបាន​ភ្លាម នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​តំបន់​ជុំវិញ​តៃវ៉ាន់​។ សហរដ្ឋអាមេរិក​និង​ជប៉ុន រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ប្រឈម​តតាំង​រាល់​គ្រប់​សកម្មភាព​ឈ្លានពាន និង​បង្ខិតបង្ខំ​ពី​សំណាក់​ចិន​កុ​ម្មុយ​និ​ស្ត​។ នេះ​ជា​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ដោយ​អះអាងថា ប្រសិនបើ​មាន​ហេតុការណ៍​អ្វី កើតឡើង​ជាយថាហេតុ​ណាមួយ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ជប៉ុន​ជា​ប្រទេស​ប្រឈម​ជួរមុខ ដែល​នឹង​ទទួលបាន​ការពារ​និង​សាមគ្គីភាព​ពី​សម្ព័ន្ធមិត្ត​។​

​នៅ​ថ្ងៃអាទិត្យ​ទី​៣០​មីនា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក ណា​កា​តានី និង​សម​ភាគី​អាមេរិក​លោក ភី​ត ហេ​ក​ស្ហេ​ត បាន​ជួប​ពិគ្រោះ​យោបល់​គ្នា​អំពី​ស្ថានភាព​សន្តិសុខ​បន្ទាន់​និង​គួរ​បារម្ភ​សម្រាប់​ប្រទេស​ជប៉ុន ដើម្បី​រក​វិធី​ដោះស្រាយ​។ ជំនួប​ប្រជុំ​ថ្ងៃនេះ​សារ​បញ្ជាក់​អំពី​កម្លាំង​ដ៏​រឹងមាំ​អស្ចារ្យ​នៃ​សម្ព័ន្ធភាព​អាមេរិក​-​ជប៉ុន​។ បើតាម​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​សម្ព័ន្ធភាព​អាមេរិក​-​ជប៉ុន គឺ​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ​វ៉ាស៊ីនតោន ក៏​ឆ្លៀត​ដាក់​សម្ពាធ ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​ជប៉ុន​បង្កើន​ចំណាយ​យោធា​។​

សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ជប៉ុន មាន​ទាហាន​អាមេរិក​៥៤០០០​នាក់​ប្រចាំការ​នៅលើ​កោះ​។ ជប៉ុន​ទើប​សម្រេច​បោះបង់​នយោបាយ​សន្តិ​និយម ដោយ​ប្រឹង​បង្កើន​សមត្ថភាព​វាយបក និង​ដំឡើង​ចំណាយ​យោធា​ឱ្យបាន​ដល់​២%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។​​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បាន​រំឭកថា​សង្គ្រាម​អ៊ុយ​ក្រែ​ន​ជា​គំរូ​មួយ​ដែល​អាច​កើត​មាននៅ​អាស៊ី​នាពេល​អនាគត​។ តែ​ចំណាយ​យោធា ត្រូវធ្វើ ដោយ​ទំនួល​ខុសត្រូវ ហើយ​ជប៉ុន​កំពុង​ខិតខំ​បង្កើន​និង​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​ហើយ​!៕a army china a defen us