» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 193 នាក់

ម្សិលមិញ 3355 នាក់

សរុប 13409069 នាក់

ឆែក​ឃ្លាំង​ឧកញ៉ា​គ្មាន​បទបញ្ជា​ត្រូវ​ចាប់​ក្រៀក​ផ្អើល​គេ​នៅ​សែន​សុខ​!


​ភ្នំពេញ ៖ មន្ត្រីនគរបាល​ចំនួន​៥​រូប ក្នុងនោះ មាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ម្នាក់ និង​៤​រូប​ទៀត សុទ្ធតែ​ពាក់​ស័ក្តិ​៣ និង​ស័ក្តិ​៤ ទាំង​កណ្តាល​ថ្ងៃ​ត្រូវបាន​កម្លាំង​សម​ត្ត​កិ​ច្ចនៃ​តម្រួត​បទបញ្ជា​ចុះទៅ​ចាប់​ក្រៀក នៅលើ​ដងផ្លូវ ទាំង​កំពុង​គ្រង​ឯកសណ្ឋាន កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ ។​a po sen 

ការពិត​មន្ត្រីនគរបាល​ចំនួន​៥​រូប ដែល​ត្រូវបាន​ឃាត់ ខ្លួន​នោះ សុទ្ធតែជា​កម្លាំង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) ក្រសួងមហាផ្ទៃ​។​មូលហេតុ​ត្រូវបាន​ឃាត់ខ្លួន​ដោយសារតែ​ពួកគេ​ចុះទៅ​ឆែក​ទំនិញ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ គ្មាន​ការដឹកនាំ​ពី​ព្រះរាជអាជ្ញា និង​ពុំបាន​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​?!​។​

ប្រភពពី​មន្ត្រី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រុមមន្ត្រី​នគរបាល​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើនេះ ដំបូង​ឡើយ បាន​បើករថយន្ត​២​គ្រឿង ទៅ​ឈប់​នៅមុខ​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ ស្ថិតនៅ​លើផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​ចូលទៅ​ឆែកឆេរ ប៉ុន្តែ​សកម្មភាព​ទាំងនេះ ធ្វើឡើង​ដោយ​ខុសច្បាប់ ដោយសារតែ ទី​១-​គ្មាន​លិខិត​បេសកកម្ម និង​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​របស់ខ្លួន ទី​២-​មិនមាន​ព្រះរាជអាជ្ញា​ចូលរួម​ដឹកនាំ​កម្លាំង និង​ទី​៣-​កម្លាំង​ទាំងនេះ​មិនបាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​នោះឡើយ​។​

​នៅមុន ពេល​កើតហេតុ ពួកគេ​ទាំង​៥​នាក់ មុនដំបូង​ឡើយ ស្លៀកពាក់​ស៊ីវិល ដោយ​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​នគរបាល ត្រូវ​បានដាក់​នៅក្នុងរ​ថ​យន្ត​ទាំងអស់ ប៉ុន្តែ​នៅពេល​យក​រថយន្ត​ទៅ​ឈប់​ចត​មុខ​ឃ្លាំងទំនិញ ដែល​គេ​ដឹងថា មាន​ម្ចាស់​ជា​ឧកញ៉ា​ម្នាក់​ផង​នោះ ក៏បាន​ធ្វើការ​សួរនាំ​ថា កម្លាំង​មកពី​ខាង​ណា​? ប៉ុន្តែ​ពួកគេ​មិន​ប្រាប់ ហើយ​ពេល​សុំ​លេខ​ទូរស័ព្ទ ក៏​មិនឱ្យ ហើយ​អញ្ជើញ​ឱ្យចូល​ក្នុង ក៏​មិន​ព្រម​ចូល ហេតុ​ដូច្នេះហើយ ទើប​ម្ចាស់​ឃ្លាំង​បាន​សុំ​អន្តរាគមន៍​ទៅ​ថ្នាក់លើ រហូត​បញ្ជា​ឱ្យកម្លាំង​តម្រួត​បញ្ជា ចេញទៅ​ឃាត់ខ្លួន​ពួកគេ​តែម្តង​។​

លោកឧត្តមសេនីយ៍ទោទូចយុទ្ធាអនុប្រធាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយបានងះអាថា «កម្លាំងរបស់លោកធ្វើការដោយឆន្ទៈពិតប្រាកដ ហើយមានការឯកភាពពីព្រះរាជអាជ្ញា និងតាមរថយន្តដឹកបារីក្លែងក្លាយមួយគ្រឿង មិនមែនចេះតែធ្វើសកម្មភាព ខុសច្បាប់នោះឡើយ ហេតុដូច្នេះទើប ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានធ្វើការសម្របសម្រួលឲ្យមានការអនុញ្ញាតឲ្យត្រឡប់ទៅវិញ ហើយបើធ្វើខុសមែននោះ ឯកឧត្តម អគ្គស្នងការ ក៏មិនឲ្យទៅវិញដែរ»

ក្រោយពី​ដឹងថា​ឧកញ៉ា​រាយការណ៍​រក​កម្លាំង​អន្តរាគមន៍​ពួ​គេ​ក៏​ស្ទុះ​មករក​ឯកសណ្ឋាន​វិញ​ទៅ​។​​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ខ្លួន​មន្ត្រីនគរបាល​ទាំងនោះ​មែន ដែល​ពួកគេ​នៅ​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ ប៉ុន្តែ​ក្រោយ​ការសួរនាំ ក៏​ឱ្យ​ត្រឡប់​ទៅវិញ​តែម្តង​។​ប្រសិនបើមានច្បាប់ទម្លាប់មែនរឿងហ្នឹងច្បាស់ជាត្រូវជម្រះបញ្ជីរជាមួយគ្នានៅពេលក្រោយទៀតហើយ!a po sen1 a po sen2