» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4324 នាក់

ម្សិលមិញ 5378 នាក់

សរុប 14083617 នាក់

នារី​ច្រ​មៀង​ម្នាក់​ប្តឹង​ថៅកែ​រៀប​ឆាក​ខន​សឺត​ថា​ចង់​អីៗ​ខ្លន​មិនបាន​ប្រើ​ហឹ​ង្សា​?

​ភ្នំពេញ​៖​ថៅកែ ដំឡើង​ឆាក​តន្ត្រី​ខន​សឺត​មួយរូប​ត្រួវបាន​អ្នក​ច្រៀង​ស្រី​ដាក់ពាក្យ​ប្តឹងទៅ​ប៉េអឹម​ចោទថា​ចង់​អីៗ​ជាមួយ​នាង​មិនបាន​ក៏តាម​ឈ្នា​និ​ស​!?​។​a singer3 

តារាចម្រៀង​ស្រី​ដែល​ប្តឹង​ថៅកែ​រៀប​ឆាក​មានឈ្មោះ ផាន់​នី​ហៅ​អមរា អាយុ​១៩​ឆ្នាំ​ជា​អ្នកចម្រៀង​សម្តែង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី (​ខន​សឺត​) តាម​ខេត្ត​ក្រុង​នានា ។​
​ប៉ុន្តែ​ជីវិត​របស់​នាង ត្រូវបាន​លោក​ថៅកែ បាន​តាម​លួងលោម​ប្រលោម​សុំ​ស្នេហ៍​ពី​នាង​ជាង ១​ឆ្នាំ​មកហើយ តែ​នាង​មិន​ព្រម​ក៏​ព្រោះ​ដឹងថា គាត់​មាន​ប្រពន្ធ និង​កូន​២​នាក់​រួចទៅហើយ ធ្វើ​ឲ្យ​លោក​ថៅកែ​តាម​ឈ្នានីស និង​រហូត​ប្រើ​ហិង្សា​ទៀតផង​។​

ថៅកែ​ដែល​នាង​ចោទថា​ល្មោភកាម​តាម​ញ៉ែ​អត់​ឈប់​មានឈ្មោះ​ហុង ហ្សែ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ឡាយ​គង់ ភូមិ​ម័​រ សង្កាត់​-​ខណ្ឌដង្កោ ជា​ថៅកែ​ដំឡើង​ឆាក​តន្ត្រី​ខន​សឺត ដែល​តាម​យាយី​ជីវិត​នាង​មិន​ឲ្យ​រស់​សុខ​ស្រួល និង​មិន​ឲ្យ​នាង​ប្រកបរ​បរជា​អ្នកចម្រៀង គ្រាន់​បាន​ប្រាក់​យកមក​ចិញ្ចឹមជីវិត និង​គ្រួសារ​នោះ​​កញ្ញា ផាន់​នី បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ដើម្បី​ជួយ​ដោះស្រាយ​ជូន​នាង និង​ចាត់ការ​ទៅលើ​ថៅកែ​របស់ខ្លួន ដែលជា​ជនបង្ក​។​

​កញ្ញា ប្រាក់ ផាន់​នី និង​ជា​អ្នក​ច្រៀង​ក្នុង​កម្មវិធី​កីឡា​របស់​ស្ថានីយ​ទូរ​ស្សន៍​មួយ​ផង​នោះ បាន​ឲ្យ​ដឹងថា នាង​ថា រយៈពេល​ជាង ១​ឆ្នាំ​មកនេះ ដោយសារ​សុំ​ស្នេហ៍​ពី​នាង​មិនបាន​លោក ហុង ហ្សែ​ន តែង​តាម​ព្យាបាទ និង​ប្រើ​អំពើហិង្សា​ដាក់​នាង​ចំនួន ៤​លើក​មកហើយ ហើយ​ថែមទាំង​ប្រើពាក្យ​គំរាមថា «​បើ​អញ​យក​នាង​ឯង មិន​បានទេ អ្នកណា​ក៏​មិនអាច​យក​នាង​ឯង​បានដែរ អញ​នឹង​តាម​ព្យាបាទ​នាង​ឯង​រក​ទីបញ្ចប់​គ្មាន​ឡើយ​»​។

ទីបំផុត​! ការ​គំរាម​នេះ លោក​ថៅកែ បានធ្វើ​បាន​មែន ដោយបាន​ប្រើ​អំពើហិង្សា​ដាក់​នាង​ចំនួន ៤​លើក​រួមមាន​៖ លើក​ទី​១៖ នៅ​ខេត្តក្រចេះ​, លើក​ទី​២៖ នៅ​ខេត្តស្វាយរៀង​, លើក​ទី​៣៖ នៅ​ក្រុង​ប៉ោយប៉ែត (​ពេលនោះ​នាង​ត្រូវ​លោក ហុង ហ្សែ​ន វាយ​បែកក្បាល​ដេរ​អស់ ៥​ថ្នេរ​) និង​លើក​ទី​៤ នៅ​ខណ្ឌដង្កោ​។​
​ក្រោយពី​មាន​អំពើហិង្សា​នេះ នាង​បានដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ តែ​ពេលនោះ​ប្រពន្ធ​របស់លោក ហុង ហ្សែ​ន បានមក​លើកដៃ​សំពះអង្វរ​នាង សូមឱ្យ​នាង​ដក​ពាក្យបណ្ដឹង​វិញ ព្រោះ​បើ​ប្ដី​ជាប់គុក​គ្មាន​អ្នកណា​ជួយ​ចិញ្ចឹម​កូន​ទេ ហើយដោយ​នាង​ទន់​ចិត្ត និង​មាន​មនោសញ្ចេតនា​ចំពោះ​ប្រពន្ធ​លោក ហុង ហ្សែ​ន នាង​ក៏​សុខចិត្ត​ដក​ពាក្យបណ្ដឹង​វិញ ដោយ​គ្មាន​ទទួល​សំណង​មួយ​សេន​ណា​ឡើយ​។​

​លុះ​រហូតមកដល់​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ថ្មីៗ​នេះ លោក​ថៅកែ​នៅតែ​មិន​អស់ចិត្ត បាន​តាម​យាយី​នាង​ម្តងទៀត ខណៈ​នាង​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​សិល្បៈ នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយពេល​នោះ​នាង​ច្រៀង​ចប់​កំពុង​ដើរ​ចុះមក​ក្រោយ​ឆាក ស្រាប់តែ​ថៅកែ​បាន​ដេញ​វាយ​នាង​ផ្អើល​គេ​ផ្អើល​ឯង​ធ្វើ​ឲ្យ​នាង​មានកា​អាម៉ាស់​ចំពោះ មុខ​មហាជន​ឈរ​មើល​យ៉ាង​ត្រៀបត្រា​។​

​ពេលនោះ​បើ​កុំ​តែមាន​គេ​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់​ច្បាស់​ជា​នាងរង​របួសធ្ងន់ ឬ​អាច​បាត់​បង់ជីវិត​ផងដែរ​ក៏​មិនដឹង​។ នេះ​ជា​លើក​ទី​៤ ហើយ​ដែល​ឈ្មោះ ហុង ហ្សែ​ន បាន​ប្រើ​អំពើហិង្សា​ដាក់​នាង ហើយ​ម្ដងនេះ​នាង​លែងមាន​ការអនុគ្រោះ​ទៀតហើយ ទើប​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ជួយ​រក​យុត្តិធម៌ នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៣​ម៉ឺន​ដុល្លារ ទើប​នាង​សុខចិត្ត​។​លោក ហុង ហ្សែ​ន​មិនអាច​សុំ​ការពន្យល់ បានទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។ a singer1 a singer a singer2