» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7129 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697300 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ឹម​យ៉ាន​៖​មូលហេតុ​ស្លាប់​អ្នក​ម្នាង​អ៊ុក​ផល្លា​និង​របួស​សម្តេចក្រុមព្រះ​គឹ​គ្រោះថ្នាក់​ចរាចរ​សុទ្ធ​

​រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២១ មិថុនា នេះ​ថា​មូលហេតុ​នៃ​ការស្លាប់​អ្នក​ម្នាង​ផល្លា​និងរ​បួ​សម្តេចក្រុមព្រះ​គឺ​មកពី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ​។​«​លទ្ធផល​នៃ​ការស៊ើបអង្កេត ដូចដែល​បានបង្ហាញ​ជូន​នេះ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​បដិសេធ​ទៅលើ​ព័ត៌មាន​ទាំងឡាយណា​

a him yan3

ដែល​លើកឡើង មិន​ត្រឹមត្រូវ​តាម​ការស៊ើបអង្កេត​នេះ​»​។​ស​ន្នី​សី​ទ្ធ​កាសែត​នេះ​បាន​កើតឡើង​ក្រោយពី​មានការ​ស្នើសុំ​ពី​ខាង​គណបក្ស​ហ្វុនស៊ិនប៉ិច​ឲ្យ​មានការ​ស្រាវជ្រាវ​និង​ពន្យល់​ពី​ករណីនេះ​។​លោក​ហ៊ឹម​យ៉ាន​ពន្យល់ថា​៖​រថយន្ដ Highlander ជា​ប្រភេទ​រថយន្ដឈ្នួល ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ មកកាន់​រាជធានី​ភ្នំពេញ បាន​ឡើង​វ៉ា​រថយន្ដ​មួយគ្រឿង ម៉ាក Lexus RX300 ស្រាប់តែ​ពេល​កំពុង​ឡើង​វ៉ា​នោះ ក៏​ពើបប្រទះ​នឹង​ក្បូន​ទីនាំង​របស់​សម្ដេច​ក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ដែល​កំពុងតែ​បើក​ច្រាសទិស​គ្នា ហើយ​អ្នកបើកបរ​រថយន្ដ​បង្ក បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​ឲ្យ​ផុត ហើយ​គេច​ចូលមក​ខាងស្ដាំ​ដៃ​វិញ​។a him yan2

ពេលនេះ​រថយន្ដ​បានគេច​ជ្រុល​មក​ខាងស្ដាំ​ពេក បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​មួយ​ចំហៀង ហើយ​អ្នកបើករថយន្ដ​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​វិញ ស្រាប់តែ​ព្រះទីនាំង​របស់​សម្ដេចក្រុមព្រះ​មកដល់ ក៏​បុក​ពេញទំហឹង​តែម្ដង​។​រថយន្ដ​បង្ក​នោះ បាន​ផ្ទុក​មនុស្ស​លើស​ចំណុះ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​លើស​កំណត់ ដែល​នាំ​ឲ្យ​មានការ​ពិបាក ក្នុង​ការបញ្ជា​យានយន្ដ​។ លោក​បន្តថា ជនបង្ក​បាន​សារភាព​ទៀតថា រូបគេ​បាន​បើកបរ​ក្នុង​ល្បឿន​១០០Kh/h ដើម្បី​ចំណេញ​ពេលវេលា ។​ជនបង្ក​បាន​ប្រព្រឹត្តល្មើស​ផ្ទុយ​ច្បាប់​ចរាចរណ៍​លើ​មាត្រា​៨៣ និង​៨៥ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទៅលើ​សម្តេចក្រុមព្រះ ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​ពិតមែន ដោយ​ជនបង្ក​ឈ្មោះ​ម៉ិ​ល សារ៉េត បាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​បំពាន​នឹង​ច្បាប់​ចរាចរណ៍ ។ នគរបាលជាតិ​បដិសេធ​រាល់​ព័ត៌មាន​ទាំងឡាយណា ដែល​ផ្ទុយ​ពី​ការស៊ើបអង្កេត ដែលថា​មាន​ចេតនា​គិតទុក​ជាមុន ក្នុងការ​ប៉ុនប៉ង​បុក​រថយន្ត​សម្តេចក្រុមព្រះ ។​a him yan1 a phalla5 

​ក្បួន​ឡាន​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​អ៊ុក ផល្លា​បាន​ជួប​គ្រោះថ្នាក់​ចរាចរ កាលពី​ថ្ងៃទី​១៦ មិថុនា កន្លងមក នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
បណ្តាលឱ្យ​ទ្រង់ រងរបួស​ធ្ងន់​និង​អ្នក​ម្នាង​អ៊ុក ផល្លា ត្រូវបាន​ទទួលមរណភាព ។ លោក​ថា រថយន្ត​មួយគ្រឿង​បាន​បើក​លឿន​មក​ប៉ះ​នឹង​ព្រះទីនាំង​សម្តេចក្រុមព្រះ ក្នុងទិសដៅ​ផ្ទុយគ្នា​បណ្តាល​ឲ្យ​អ្នក​ម្នាង​ស្លាប់ និង​សម្តេចក្រុមព្រះ​របួសធ្ងន់ ។​

​ពាក់ព័ន្ធ​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ បានសម្រេច​ឃុំខ្លួន អ្នកបើករថយន្ត​តាក់ស៊ី ឈ្មោះ ម៉ិ​ល សារ៉េត អាយុ​៣៤​ឆ្នាំ​ទាំង​នៅ​លើក​គ្រែពេទ្យ​ដោយ ចោទប្រកាន់ អ្នកបើកបរ​រថយន្ដ​តាក់ស៊ី ពីបទ «​បើកបរ​ធ្វេសប្រហែស បណ្តាល​របួស និង​ស្លាប់​អ្នកដទៃ​»​។​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៥​ឡាន​សម្តេចក្រុមព្រះ​និង​អ្នក​ម្នាង​បាន​រងគ្រោះថ្នាក់​ដោយសារ​ឡាន​ដឹក​ដី​បុក​ម្តង​ដែរ​បណ្តាល​ឲ្យ​អ្នក​ម្នាង​អ៊ុក​ផល្លារ​រងរបួស​ក្បាល​ជា​ទម្ងន់​ដេកពេទ្យ​នៅ​ស្រុក​សៀម​តែ​សំណាង​មិន​ស្លាប់​៕!a phalla 1 


​