» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1650 នាក់

ម្សិលមិញ 5378 នាក់

សរុប 14080943 នាក់

មាន​ប្រពន្ធ​ថែមទាំង​កូន លោក ហុង ហ្ស៊ែ​ន​ថៅកែ​ដំឡើង​ឆាក​តន្ត្រី​ខន​សឺត ប្រកែក​រឿង​ចង់បាន​ព្រហ្មចារី នារី​ចម្រៀង​ម្នាក់ តែបើ​មិន​រាងចាល អាចមាន​ទោស​!

 

​ភ្នំពេញ​៖ ​លោក ហុង​ហ្ស៊ែ​ន​ថៅកែ​ដំឡើង​ឆាក​តន្ត្រី​ខន​សឺត​បន្ទាប់ពី​ព័ត៌មាន​នៅក្នុង​ស្រុក​បាន​ចុះផ្សាយ​រឿង ចង់បាន​ព្រហ្មចារី នារី​ចម្រៀង​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ខ្លួន និង​តាម​យាយី​ឈ្នានីស​គ្រប់បែបយ៉ាង ព្រោះតែ​សុំ​ស្នេហ៍​នាង​មិនបាន​នោះ បាន ច្រានចោល​ថា​រឿង​នោះ​មិនមែនជា​ការពិត​ទេ​។​a phal   

​តែ កញ្ញា ប្រាក់ ផាន់​នី ហៅ​ប្រាក់ អមរា អាយុ​១៩​ឆ្នាំ ជា​តួអង្គ​ស្រី​ក្នុង​រឿងនេះ បាន​មានប្រតិកម្ម​ខ្លាំង​ដោយ​ទាមទារ​ឲ្យ អ្នក​ស្រលាញ់​យុត្តិធម៌ និង​អ្នកច្បាប់​ទាំងអស់​ជួយ​ពិចារណា ព្រមទាំង​ជួយ​រក​យុត្តិធម៌ និង​ដាក់​ទោសទណ្ឌ​ថៅកែ​រូបនេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ផង ព្រោះនេះ ជាការ​បរិហារកេរ្តិ៍​នាង​យ៉ាងពិត​ប្រាកដ ។​

​កញ្ញា ប្រាក់ ផាន់​នី បានបញ្ជាក់​ប្រាប់ថា នៅក្នុង​ការបកស្រាយរ​ប​ស់លោក ហុង ហ្ស៊ែ​ន លើ គេហទំព័រ ក្នុងស្រុក​មួយ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ៥​រោច ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០១៩ ថា​មិនបាន​ប្រើ​អំពើហិង្សា​ទៅលើ​រូបនាង​នោះ​គឺជា​ការមិន​ទទួលខុសត្រូវ ជាការ​រំលោភ​លើ​សិទ្ធិ​ស្ត្រី ភេទ​ទន់ខ្សោយ ជាការ​បរិហារកេរ្តិ៍​យ៉ាងធ្ងន់ធ្ងរ ចំពោះ​រូបនាង​ទាំងស្រុង និង​ចាត់ទុកថា ជាការ​ប្រព្រឹត្ត​ហិង្សា​ឃោ​ឃៅ​មិន​រាងចាល​មិនទាន់​ផុត​អាជ្ញា​កាល​នៃ​បទល្មើស ដែល​ត្រូវ​បូកផ្សំ​បទល្មើស​ចាស់​និង​ថ្មី​ឡើងវិញ​នោះ នៅឡើយ ។​

​កញ្ញា ប្រាក់ ផាន់​នី បានបញ្ជាក់​ប្រាប់ទៀតថា នាង​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ទង្វើ​ហិង្សា ដែល​លោក ហុង ហ្ស៊ែ​ន ប្រព្រឹត្ត​មកលើ​នាង​នាពេល​កន្លងមក​(​សូម​មើល​រូបថត​និង​ពាក្យបណ្តឹង​កន្លងមក​) ។​អ្វីដែល​នាង​ទទួលយក​មិនបាន​នោះ​គឺ​លោក ហុង ហ្សែ​ន អះអាងថា​លោក​មិនដែល​បាន​តាម​គំរាម ថា បើ​អា​ញ់យ​កនាង​ឯង​មិនបាន ន​ណា​ក៏​យក​មិនបាន​ដែរ ឬ​តាម​ឈ្នានីស មិន​ឲ្យ​នាង​មាន​ក្ដី​សុខ ប្រើ​អំពើហិង្សា​ដាក់​នាង​រហូត​មាន​របួសស្នាម​នោះ មិនដែល​ប្រ​ព្រឹ​ត​ទាល់តែសោះ​គឺជា​រឿង​មួយ​ធ្វើអោយ​នាង​ហួសចិត្ត​ផងដែរ ។

ត្រង់ចំណុច​នេះ​នាង​បញ្ជាក់ថា នាង​មាន​សាក្សី​គ្រប់គ្រាន់​រង់ចាំ​បំភ្លឺ មាន​រូបថត​នៃ​បទល្មើស​ដែល​លោក ហុង ហ្ស៊ែ​ន ប្រព្រឹត្ត​មកលើ​នាង​និង​មាន​បណ្តឹង​នៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​នៅឡើយ ។ លោក​ហ្សែ​ន​បន្ត​ចោទ​នាង​ថា អ្វីដែល​នាំ​ឲ្យ​រូបនាង​ប្ដឹង​រូបលោក គឺ​ដោយសារ​តែមាន​អ្នក​ទី​៣ នៅ​ពី​ក្រោយខ្នង ហើយ​អ្នក​ទី​៣​នោះ ជំរុញ​ឲ្យ​ធ្វើ​រឿងនេះ​?​។

កញ្ញា ប្រាក់ ផាន់​នី​បញ្ជាក់ថា​៖​សូម​លោក​បង្ហាញ​ភស្តុតាង​ឲ្យ​បានច្បាស់លាស់ ក្រៅពី​ក្រុមគ្រួសារ​ជំរុញ​ឲ្យ​ប្តឹង​ទាមទារ​រក​យុត្តិធម៌ ?​នាង​បញ្ជាក់​ចុងក្រោយ​ថា ភស្តុតាង​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​នាង​មាន​គ្រប់គ្រាន់ ប្រសិនបើ​តុលាការ​ត្រូវការ​នាង​នឹង​យកមក​បង្ហាញ​។​ទោះជា​​យ៉ាងណា កញ្ញា ប្រាក់ ផាន់​នី អះអាងថា​នាង​មិនអាច​ទទួលយក​ការបដិសេធ​ថា​មិន​ប្រើ​អំពើហិង្សា​ទៅលើ​រូប នាង​ពី​លោក ហុង ហ្ស៊ែ​ន ជាដាច់ខាត ។

នាង​ចាត់ទុក​នេះ​ជាការ​បរិហារ​កេរ​មកលើ​នាង​យ៉ាងពិត​ប្រាកដ និង​សូម​ទាមទារ​ឲ្យ​អ្នក​ស្រឡាញ់​យុត្តិធម៌ ជាពិសេស​ខាង​មេធាវី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​រាស្ត្រ​ក្រីក្រ និង​លើកកម្ពស់​តម្លៃ​ស្ត្រី ដោយ​បង្កើត​ឲ្យ​មាន​ក្រុម​មេធាវី​ជួយ​ជនក្រីក្រ មេត្តាជួយ​រក​យុត្តិធម៌​ដល់​នាង​ផង​។ ព្រោះថា​ទង្វើ​របស់លោក ហុង ហ្ស៊ែ​ន​មកលើ​នាង ជាការ​រំលោភ​លើ​ស្ត្រីភេទ​ទន់ខ្សោយ រំលោភ​សិទ្ធិនារី​ធ្ងន់ធ្ងរ ពោលគឺ​បាន​រំខាន​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​នាង ដើម្បី​បាន​ប្រាក់​តិចតួច​មក​ចិញ្ចឹម​ឪពុកម្តាយ និង​ប្អូនប្រុស​ស្រី​៣​នាក់​បាន​រៀនសូត្រ ។

នាង​បាន​បន្តទៀតថា មួយ​រយះ​ចុង​ក្រោយនេះ​នាង​មិន​បានឃើញ​ខាង​ក្រុមហ៊ុន​តន្ត្រី​ណា ហៅ​នាង​អោយ​ច្រៀង​ទៀត​ទេ ដោយសារ គេ​ខ្លាច អំណាច​លោក ហុង​ហ្ស៊ែ​ន ដែលជា​ថៅកែ​មួយ​ដែរ មក​អុកឡុក កន្លែង​គេ​ធ្វើអោយ​ខូច​កម្មវិធី ម្លោះ​ហើយ​នាង​គ្មានអ្វី​ជាទី​ពឹង​ច្រៀង​ដើម្បី​ជីវភាព​ចិញ្ចឹម​ប្អូនប្រុស​ស្រី​អោយបាន​រៀនសូត្រ​បន្ត តទៅទៀត​ទេ ។​

​ក្រុមអ្នកច្បាប់​បាន​និយាយថា យោងតាម​ការរៀបរាប់​និង​បង្ហាញ​ភស្តុតាង​របស់​នារី​រង​គ្រោះ​ខាងលើនេះ លោក ហុង ហ្ស៊ែ​ន អាចពាក់ព័ន្ធ​បទល្មើស​ពីរ​ដែល​ត្រូវ​បូកផ្សំ​បញ្ចូល​គ្នា​គឺ​៖​ទី​១​ពីបទ រុកកួន​ខាង​ផ្លូវភេទ ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង ទី​២៖ បទល្មើស​ប្រព្រឹត្ត​ដដែលៗ​ដោយ​មិន​រាងចាល មាន​ស្ថាន​ទម្ងន់ទោស ហើយ​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ថ្មី​ត្រង់​មាត្រា​២១៨ ចែងថា ៖ អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤.០០០.០០០ រៀន ទៅ ១០.០០០.០០០​រៀល កាលបើ​អំពើ​ហឹ​ង្សា​នេះ​បាន​ប្រព្រឹត្ត ១-​ដោយ​មានការ​គិតទុក​ជាមុន ។ ២- អោយប្រើ​អាវុធ ឬ​គម្រាមកំហែង​ដោយ​អាវុធ​។ ៣-​ដោយមាន​មនុស្ស​ច្រើន​នាក់ ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង​អ្នកសមគំនិត​។​
​ពោល​បានន័យថា ជាការ​ប្រព្រឹត្ត​ហិង្សា​ឃោ​ឃៅ​មិន​រាងចាល​មិនទាន់​ផុត​អាជ្ញា​កាល​នៃ​បទល្មើស ដែល​ត្រូវ​បូកផ្សំ​បទល្មើស​ចាស់​និង​ថ្មី​ដើម្បី​ដាក់បន្ទុក​នៅឡើយ ។​

​ភ្នាក់ងារ​កាសែត មិនអាច​សុំ​ការបកស្រាយ​ពី​លោក លោក ហុង ហ្ស៊ែ​ន បានទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​​សូមបញ្ជាក់ថា​៖ ដោយសារ​ឃើញ​នូវ​ទង្វើ​ដ៏​ឃោ​ឃៅ​និង​អ​សីល​ធ​ម៍ ប្រព្រឹត្ត​ដោយ​បុរស​ដែលមាន​អំណាច​មកលើ​កូនចៅ និង​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ត្រីភេទ ទាន់​ខ្សោយ​ខាង​មេធាវី​សម្តេច​តេ​ជោ បាន​ចាត់ចែង​ជួយ​ការពារ​តាមផ្លូវ​ច្បាប់​ទៅលើ​ជនរងគ្រោះ​ផងដែរ​៕a singer a singer1 a singer2 a phal3 a phal1 a phal2 a phal4 

​ដោយ​៖ ប្រាថ្នា​