» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9034 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699205 នាក់

កូនប្រុស​ភ្លោះ​ថើប​លា​ម្តាយ​ដែល​រងគ្រោះថ្នាក់​ចរាចរ​

 

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ រថយន្តស្ទូច​មួយគ្រឿង បាន​បើក​មក​បុក​នារី​ម្នាក់​ពីក្រោយ​ពេញទំហឹង ខណៈពេលដែល​នារី​រូបនោះ​ជិះ​ម៉ូតូ​ធ្វើដំណើរ​ទៅ​ទិញ​បាយ​ហូប បណ្ដាលអោយ​នាង​ស្លាប់ចោល​កូនភ្លោះ​ទាំង​០២​របស់​នាង​គួរអោយ​អាសូរ​ជាទីបំផុត​កាល​ព​កាលពី​វេលា​ម៉ោង ១២​និង ១០​នាទី​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ ២០២០ ស្ថិតនៅ​ទល់មុខ​វត្ត​ក្រាំងធ្នង់ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​a die mother 

នារី​ដែល​បាន​ស្លាប់​បាត់បង់​ជិវិត​មានឈ្មោះ ណុន គឹម​ស៊ា​ប មាន​អាយុ ២៩​ឆ្នាំ​។​ក្រៅពី​សោកនាថកម្ម​ខាងលើនេះ​អ្វីដែល​គួរ​ឲ្យ​សង្វេគ​គឺ​កូនប្រុស​នាង​បាន​ត្រឹម​ថើប​ម្តាយ​លា​ជា​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​រំជួលចិត្ត​គ្រប់គ្នា​។​

​ប្រភព​ពត៌មាន​បានអោយដឹងថា​មុនពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅ​ទិញ​បាយ​ហូប ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ក៏មាន​រថយន្តស្ទូច​មួយ​គ្រឿង បាន​បើក​មក​បុក​នាង​ពីក្រោយ​ពេញទំហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ តែ​គួរអោយ​ស្ដាយ​នាង​បាន​ស្លាប់​បាត់បង់​ជិវិត​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​។​​ក្រោយពេល​ហេតុការណ៍​នេះ​បាន​កើតឡើង​សមត្ថកិច្ច​ក៏​មកដល់​ហើយ​ធ្វើការ​ឃាត់ខ្លួន​អ្នកបើក​រថយន្តស្ទូច​នោះ ព្រមទាំង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍ប៉ូលីស​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​ចំណែកឯ​សាកសព​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅឯ​ស្រុកកំណើត​ខេត្តកំពង់ចាម​។​

​សាច់ញាតិ​របស់​នារីរ​ង​គ្រោះ​បានធ្វើការ​បង្ហោះ​រូបភាព​របស់​នារី​រង​គ្រោះ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​បុក​ព្រមទាំង​បង្ហោះ​សារ​សោកស្ដាយ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​គាត់​ទាំង​វ័យក្មេង​ចោល​កូនភ្លោះ​០២​នាក់​អោយ​រស់នៅ​កំព្រា​ឯកា​ក្នុង​វាលវដ្ដសង្សារ​គ្មាន​ម៉ាក់​ហៅ​នឹង​គេ​។​​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ទាំងអស់​កំពុងតែ​ចាក់​ដោត​បេះដូង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​បុក​អោយ​រំជួលចិត្ត​ទប់ទឹក​ភ្នែក​ស្ទើរតែ​មិន​ជាប់​គឺ​រូបភាព​កូនតូច​របស់​គាត់​ទាំង​០២​នាក់ ដែលជា​កូនភ្លោះ​បាន​ថើប​ម្ដាយ​របស់គេ ជា​លើកចុងក្រោយ មុនពេល​យក​សាកសព​ទៅ​បូជា ឃើញ​ទិដ្ឋភាព​នេះហើយ សែន​មហា​កំសត់​ខ្លាំងណាស់ រក​ពាក្យ​អ្វី​ថ្លែង​ពុំបាន​នោះទេ​។​a die mother2 a die mother3 a die mother4 
​