» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12436 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702607 នាក់

ក្រុម​ហា​ម៉ាស អរគុណ​ក្រុម Houthi យ៉េ​មែន​ដែល​រឹបអូស​កប៉ាល​មួយ​នៅឯ​សមុទ្រ​ក្រហម ជុំវិញ​ជម្លោះ​ក្នុង​តំបន់​ហ្គា​ហ្សា​តែ​ជប៉ុន​ចេញមុខ​

​យេម៉ែន៖ ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន កាលពី​ចុង​សប្តាហ៍​នេះ បានធ្វើការ​ថ្លែងអំណរគុណ​ដល់​ក្រុម​ហ៊ូ​ធី (Houthi) របស់​ប្រទេស​យ៉េ​មែន សម្រាប់​ប្រតិបត្តិការ​រឹបអូស​យក​កប៉ាល់​ដែល​ស្ថិត​នៅឯ​សមុទ្រ​ក្រហម ភាគខាងត្បូង ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅក្នុង​តំបន់​ហ្គា​ហ្សា ។a ship hamas 

​ទន្ទឹមនឹងនេះ ក្រុម​ហ៊ូ​ធី និង​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​តេ​ហេ​រ៉ង់ (Tehran) របស់​អ៊ីរ៉ង់ បាន​និយាយថា នោះ​គឺជា​កប៉ាល់​របស់​អ៊ីស្រាអែល ខណៈ​អ៊ីស្រាអែល អះអាងថា កប៉ាល់​ដែល​រឹបអូស​នោះ គឺជា​របស់​អង់គ្លេស និង​ប្រតិបត្តិការ​ដោយ​ជប៉ុន ហើយ​នៅក្នុង​ឧបទ្ទវហេតុ​នាពេលនេះ គឺជា "​អំពើ​ភេរវកម្ម​របស់​អ៊ីរ៉ង់​" ដោយ​អាច​នឹង​បង្ក​ផលវិបាក​សម្រាប់​សន្តិសុខ​ដែនសមុទ្រ​អន្តរជាតិ​។​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​រដ្ឋធានី ប៊ើ​រុត (Beirut) អ្នកតំណាង​ជាន់ខ្ពស់​របស់​ក្រុម​ហា​ម៉ាស់​នៅក្នុង​ប្រទេស​លី​បង់ លោក អាសា​ម៉ា ហាម​ដាន (Osama Hamdan) បាន​និយាយថា "​នេះ​គឺជា​ជំហាន​ស្វាគមន៍​ពី​កងកម្លាំង​យ៉េ​មែន​" ។ "​ខ្ញុំ​ជឿថា​ទំហំ​ឧក្រិដ្ឋកម្ម​ស្ថិតនៅក្នុង​តំបន់​ហ្គា​ហ្សា នឹងធ្វើ​ឱ្យ​អ្នក​ស្មោះត្រង់​គ្រប់រូប សុទ្ធ​តែមាន​គោលជំហរ​ចង់​ការពារ និង​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​អស់ពី​លទ្ធភាព​"​។

​កាលពី​សប្តាហ៍​មុន មេដឹកនាំ​ក្រុម​ហ៊ូ​ធី បាន​និយាយថា កងកម្លាំង​របស់ខ្លួន​នឹង​បន្ត​ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ធ្វើការ​វាយប្រហារ​បន្ថែម​ទៀត​ទៅលើ​អ៊ីស្រាអែល នៅក្នុង​សាមគ្គីភាព​ជាមួយ​ក្រុម​ហា​ម៉ាស ។​បើតាម​មន្ត្រី​យេ​ម៉ែន​ម្នាក់ ក្រុម​ហ៊ូ​ទី​បាន​នាំ​កប៉ាល់​ដឹកទំនិញ​ខាងលើ​ទៅកាន់​កំពង់ផែ Salif នៃ​ទីក្រុង Hodeida គ្រប់គ្រង​ដោយ​ក្រុម ហ៊ូ​ទី តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​អត្តសញ្ញាណ​មនុស្ស​លើក​ប៉ាល់​នេះឡើយ​។ ចំណែក ខាង​អ៉ី​ស្រា​អែល​បាន​បដិសេធថា​កប៉ាល់​នេះ​មិនមែនជា កម្មសិទ្ធិ​របស់​អ៉ី​ស្រា​អែល ហើយក៏​មិនមាន​ពលរដ្ឋ​អ៉ី​ស្រា​អែល​ណា​ម្នាក់​ស្ថិតនៅ​កប៉ាល់​នេះនោះ​ដែរ​។

តាម​អាជ្ញាធរ​អ៊ីស្រាអែល កប៉ាល់​នេះ​ជា កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន​មួយ​របស់​ចក្រភព​អង់គ្លេស និង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ជប៉ុន ហើយ​បានចេញ​ដំណើរ​ចាកចេញ​ពី​តួ​ក​គី ឆ្ពោះទៅកាន់ ប្រទេស​ឥណ្ឌា​។​
​សម្រាប់​ជប៉ុន​វិញ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​ប្លន់​នាវា​ដឹកទំនិញ ដែល​ដំណើរការ​ដោយ​ជប៉ុន ឈ្មោះថា Galaxy Leader នៅក្នុង​សមុទ្រ​ក្រហម​ពី​សំណាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​បាន​និយាយថា នាវា​ផ្ទុក​រថយន្ត​នោះ​ដំណើរការ​ដោយ​ក្រុមហ៊ុន Nippon Yusen​។​លោក ហ៊ី​រ៉ូ​កា​ហ្ស៊ូ ម៉ាត់​ស៊ូ​ណូ (Hirokazu Matsuno) នាយខុទ្ទកាល័យ​ជប៉ុន​បាន​និយាយថា “​បច្ចុប្បន្ន ក្រសួង​និង​ទីភ្នាក់ងារ​នានា រួមទាំង​ក្រសួង​ដឹកជញ្ជូន និង​ក្រសួងការបរទេស​កំពុង​ប្រមូល​ព័ត៌មាន និង​ធ្វើការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​សម្រាប់​ការដោះលែង​នាវា​និង​នាវិក​របស់ខ្លួន​ឱ្យបាន​ឆាប់​។​”​មនុស្ស ២២ នាក់​ត្រូវគេ​ជឿថា​ស្ថិតនៅលើ​នាវា ដែល​គេ​គិតថា​ជា​កម្មសិទ្ធិ​របស់​អង់គ្លេស​។​​ក្រុមហ៊ុន Nippon Yusen បាន​និយាយថា នាវា Galaxy Leader ត្រូវបាន​រឹបអូស​នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​យេ​ម៉ែន​នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​។​អ្នក​ដែល​ជិះ​លើ​នោះ​ត្រូវបាន​គេ​ជឿថា​មាន​ជនជាតិ​ប៊ុលហ្គារី​និង​ហ្វីលីពីន ដោយ​គ្មាន​ជនជាតិ​ជប៉ុន​ក្នុងចំណោម​នាវិក​នោះទេ​។​ប្រភព​៖ AFP.,Reuters a ship hamas1 a ship hamas2 a ship hamas3 

​