» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8438 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698609 នាក់

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ា​រិ​ស​និង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ប៉ះ​ទ​ង្គិះ​គ្នា​

​ភ្នំពេញ​៖​លោក ស្រ៊ុន​ស្រ៊ន​ដែលជា​ស្គាល់​ថា​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​សបាន​ឲ្យ​កាសែត​ដឹ​ថា លោក​កំពុង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ទៅ​តុលាការ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ ការប្តឹង​របស់លោក​ស្រ៊ុន ស្រ៊ន​ធ្វើឡើង បន្ទាប់ពី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១០ មីនា​ដោយ​ចោទប្រកាន់​លោក និង​បុគ្គល​២​នាក់​ផ្សេងទៀត​ពីបទ​បាន​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្តិ​បទល្មើស​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល​ក្នុង​ខេត្តសៀមរាប​។a srun1

​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​ភ្ជាប់​ការចោទប្រកាន់​លើ​លោក​ស្រ៊ុន ស្រ៊ន និង​កញ្ញា​ភឹង សោភា​ពីបទ​បាន​បំផុស​ឱ្យមាន​ចលនា​រុករាន​ដីព្រៃ​ខុសច្បាប់​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​​ការចោទប្រកាន់​របស់​អាជ្ញាធរ​ធ្វើឡើង​បន្ទាប់ពី​លោក​ស្រ៊ុន ស្រ៊ន​អះអាងថា លោក​ទទួលបាន​ដី​ពី​បុគ្គល​ឈ្មោះ ពុំ សែន​ក្នុង​ទំហំ 0៤​ហិកតា​សម្រាប់​អភិវឌ្ឍន៍​ជា​ភូមិ​ឃុំ​ពាណិជ្ជកម្ម និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​សម្រាប់​រៀបចំ​ជាទី​តាំង​សិក្សា​សង្គម​ច្បាប់ និង​កន្លែង​ដាំ​ដំណាំ​។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់ថា បុគ្គល​ឈ្មោះ​ពុំ សែន​ពុំមាន​ដី​កម្ម​សិទ្ធ​ក្នុង​តំបន់​ខាងលើ​ទេ​។ អ្វីដែល​ខុស​បន្ថែម​នោះ គឺ​បុគ្គល​ឈ្មោះ​ពុំ សែន​ធ្លាប់ធ្វើ​កិច្ចសន្យា​ឈប់​កាប់​រុករាន​ដី​សហគមន៍​ខុសច្បាប់ និង​ព្រម​ប្រគល់ជូន​រដ្ឋ​វិញ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២១​។​

​តាម​លោក​ស្រ៊ុន ស្រ៊ន ដី​របស់លោក​ពុំ សែន​មិន​ខុសច្បាប់​ឡើយ ព្រោះ​ដី​នោះ​មាន​លិខិតបញ្ជាក់​ពី​ភូមិ​ឃុំ​ច្បាស់លាស់ ខណៈ​លោក​សង្កេតឃើញ​ទីតាំង​ជុំវិញ​ដី​របស់លោក​ពុំ សែន​ជា​របស់​ឯកជន​ដែលមាន​ការដាំ​ស្វាយចន្ទី​ស្ទើរ​ទាំងស្រុង​។​សូមជម្រាបថា ទីតាំង​ដី​ខាងលើ​ស្ថិតក្នុង​ទីតាំង​ដី​រដ្ឋ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល​។ តំបន់ការពារធម្មជាតិ​ដែលមាន​ទំហំ​សរុប​៧៩៨​ហិកតា​នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» មួយ​នេះ​ត្រូវបាន​ក្រសួងបរិស្ថាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨​។​


​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឱ្យដឹងថា ការ​បំផុស​ឱ្យមាន​ការប្រព្រឹត្ត​បទល្មើស​រំលោភ​ដី​រដ្ឋ​ពី​សំណាក់​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដែល​កាន់កាប់​ដោយ​សហគមន៍​តំបន់​ការពារ​ធ្ម​ជាតិ នៅ​ចំណុច​វាល​តា​ឡោ ស្ថិតនៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប គឺជា​ចលនា​មក​រុករាន​ដីព្រៃ​សហគមន៍​ដោយ​ខុសច្បាប់ សម្រាប់​ធ្វើជា​ប្រយោជន៍​បក្សពួក​របស់ខ្លួន​។ ទង្វើ​បែបនេះ គឺជា​ការប្រព្រឹត្ត​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដែល​ចែងថា សហគមន៍​មូលដ្ឋាន និង​ជនជាតិដើម​ភាគតិច​ពុំមាន​សិទ្ធិ​កាប់​គាស់ ឬ ឈូសឆាយ​ដីព្រៃ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន​នោះទេ​។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្តសៀមរាប នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៤​។

​ជាមួយគ្នា​ចំពោះ​ការ​បង្វែរ​ដី​រដ្ឋ​មក​ធ្វើជា​ដី​កសិកម្ម ឬ ធ្វើជា​កម្មសិទ្ធិ​បុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះ ដូរ ឬ ផ្ទេរ​តំបន់​គ្រប់គ្រង​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ឱ្យទៅជា​រូបវន្តបុគ្គល ឬ នីតិបុគ្គល​ណាមួយ ក៏​មិនត្រូវ​បានអនុញ្ញាត​នោះឡើយ​។ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានឱ្យដឹង​ទៀតថា ទីតាំង​ដី​ខាងលើនេះ គឺ​ស្ថិតនៅក្នុង​ទីតាំង​ដី​រដ្ឋ​គ្រប់គ្រង​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​ពពេល ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ តាម​លិខិត លេខ​១៩៥ ប្រ​.​ក ប​.​ស្ថ ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ របស់​ក្រសួងបរិស្ថាន ដែលមាន​ទំហំ​៧៩៨​ហិកតា នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។

មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សង្កត់ធ្ងន់ថា ចំពោះ​បុគ្គល​ឈ្មោះ ពុំ សែន ពុំមាន​ដី​កម្មសិទ្ធិ​ដូច​បានប្រកាស ផ្តល់ឱ្យ​នោះដែរ ព្រោះ​បុគ្គល​នេះ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​ឈប់​កាប់​រុករាន​ដី​សហគមន៍ មក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់ និង​ប្រគល់ជូន​មក​រដ្ឋ​វិញ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​។​កន្លងមក​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​សហការ​ជាមួយ​ប្រជា​សហគមន៍ អាជ្ញាធរ​ភូមិ​ឃុំ បាន​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ បាន​ចំនួន​៣,០០០​ដើម ស្មើនឹង​ផ្ទៃដី​ទំហំ​២,៥​ហិកតា​រួចហើយ​ផងដែរ​។

មន្ទីរបិរស្ថានថា សកម្មភាព​របស់​ឈ្មោះ ស្រ៊ុន ស្រ៊ន និង​ភឹង សោភា រួមជាមួយ ឈ្មោះ ពុំ សែន គឺជា​ទង្វើ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹង​មាត្រា​២៦ នៃ​ច្បាប់​តំបន់ការពារធម្មជាតិ​។​​លោក​ស្រ៊ុន ស្រ៊ន​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា​នេះ​ថា លោក​មិនអាច​ទទួលយក​បានឡើយ​នូវ​ការចោទប្រកាន់​របស់​ម​ន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ដែល​បាន​បរិហារ​លោក​ជា​សាធារណៈ​ដោយ​មិនបាន​សួរនាំ​រូបលោក​ជាមុន​។ តាម​លោក​ស្រ៊ុន ស្រ៊ន បណ្តឹង​របស់លោក​ពេលនេះ​គឺ​ដើម្បី​រក្សា​ភាព​ស្អាតស្អំ​របស់ខ្លួន ច្រានចោល​លើ​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​ពីបទ​ញុះញង់ និង​បង្កើត​ចលនា​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​សរូប​នេះ​បញ្ជាក់ថា លោក​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខេត្តសៀមរាប​ផ្ទាល់ និង​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​ព្រម​ចាប់ខ្លួន​លោក​តាំងពី​ដំបូង ព្រោះ​បើ​សម្អាង​លើ​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ គឺមាន​សភាព​ធ្ងន់ធ្ងរ​រួចទៅហើយ​។​a srun2 

​