» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6809 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696980 នាក់

​អតីត​ប្រធាន​អង្គកា​សេ​ដាក់​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែមាន​មេបក្ស​៥​ខ្ពើម​បេក្ខភាព​នោះ​!

 

​ភ្នំពេញ​៖​លោក យ៉ង់ សាំង​កុមារ​ត្រូវបាន​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជ្រើស​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​សម្រាប់​ការចូលរួម​បោះឆ្នោតជាតិ​នា​ថ្ងៃទី ២៩ ខែ កក្កដា​ខាងមុខ​។ ក្នុង​សមាជ​នា​ថ្ងៃ​ព្រឹក​ថ្ងៃទី ១០ ខែ មិថុនា​នេះ នៅ​ទីស្នាក់ការ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យ៉ង់ សាំង​កុមារ​អតិ​ត​ប្រធាន​អង្គការ​សេ​ដាក់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ចំនួន ៣​រូបa_gdp1

ដែលមាន​លោក សាម អ៊ី​ន អគ្គលេខាធិការ​បក្ស លោក យ៉ង់ សាំង​កុមារ​ប្រធាន​គណៈកម្មាធិការ​នាយក និង លោក ឃុន សាវឿន​សម្រាប់​ការជ្រើសរើស​ដំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី ។​
​សំឡេងគាំទ្រ​បេក្ខជន​លោក យ៉ង សាំង​កុមារ គឺ​១២៧​សំឡេង​លើ​១៤៦​សំឡេងឆ្នោត​។ បេក្ខជន បណ្ឌិត សាម អ៊ិន ទទួល​បានតែ​១២​សំឡេង និង​បេក្ខជន ឃុន សាវឿន ទទួលបាន​ចំនួន​៧​សំឡេង ។​ក្រោយពី​ទទួលបាន​ការគាំទ្រ​ឲ្យ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នោះ លោក យ៉ង សាំង​កុមារ បាន​ថ្លែងថា បើសិន​គណបក្ស​លោក​ឈ្នះឆ្នោត នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ធ្វើ​ឲ្យ​តំណាង​កោតខ្លាច​ដូច​គណបក្ស​ខ្លះ​នោះទេ​។ មានន័យថា តំណាងរាស្ត្រ​របស់​គណ​បក្ស​ថ្មី​នេះ គឺមាន​អំណាច​ខ្លាំង​ជាង​នាយករដ្ឋមន្ត្រី​។​a_gdp2

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)​ដែលមាន​លេខ​រៀង​ទី​៧ បានសម្រេច​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី ២៩ ខែកក្កដា​ខាងមុខនេះ ដោយ​សង្ឃឹមថានឹង​ទទួលបាន​អាសនៈ​នៅក្នុង​សភា​ក្នុងចំណោម​គណបក្ស​ចំនួន​២០​។​សូមបញ្ជាក់ថា​ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​២០​ដែល​ចូលរួម​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ន​នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខ​មាន​មេគណបក្ស​ចំនួន​៥​មិនបាន​ដាក់ឈ្មោះ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឡើយ​មានន័យថា​គេ​បាន​បោះបង់ចោល​បំណង​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី​។a_party

​មេបក្ស​ទាំងនោះ​រួមមាន​៖​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ។​លោក លន់ រិ​ទ្ធ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​( មាន​រហ​ស្ស័​នាម​វីល្លៀម​)​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​មិនបាន​ដាក់ឈ្មោះ​ឈរ​ជា​តំណាងរាស្ត្រ​នោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នា​ថ្ងៃទី​២៩​ក្កកដា​ឆ្នាំ​២០១៨​ឡើយ​។​
​