» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8423 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698594 នាក់

សម្តេច​ក្រឡាហោម​ស ខេង ទៅ​ប្រទេស​បារាំង​បង្ក​ការចាប់អារម្មណ៍​!


​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ឲ្យ​ដឹងថា​ដោយ​មានធុរៈ​ផ្ទាល់ខ្លួន​និង​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋ​មន្តី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី ២២ ខែ សីហា រហូតដល់​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០២១ ។​a sar kheng 

ដោយសារ​សម្តេច​ក្រឡាហោម​សខេង​ជា​អនុប្រធាន​គណបក្ស​និង​ជា​បេក្ខចន​នាយករដ្ឋមន្ត្រី​ស្តីទី​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​ការចាកចេញ​ពី​ប្រទេស​ទៅកាន់​ប្រទេស​នៅ​សហគមន៍​អ៉ឺ​រ៉ុ​ប​លើក​នេះ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​វិភាគ​ខុសគ្នា​ទាក់ទង​និង​រឿង​នយោបាយ​ក្នុងស្រុក​។​​បើតាម​សារព័ត៌មាន VOD ក៏ដូចជា​វិទ្យុ​អាស៊ីសេរី​ជាដើម​បាន​ផ្សព្វផ្សាយ​ថា ក្រុម​លោក សម រ​ង្ស៉ី មានបំណង​ជួប​ជាមួយ សម្តេច​ក្រឡាហោម ស ខេង អំឡុងពេល​សម្តេច​មាន​វត្ត​មាននៅ​ប្រទេស​បារាំង ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​សម្រាប់​ពួកគេ ហើយ​ថា​ពួកគេ​ស្វាគមន៍​បើសិនជា​សម្តេច​ក្រឡាហោម បើកភ្លើង​ខៀវ​ឱ្យមាន​ជំនួប​ក្រៅផ្លូវការ​ណាមួយ​។​

​តែ​រឿងនេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័ក បាន​បដិសេធ​ភ្លាមៗ​និង បានបញ្ជាក់​ជាថ្មី​ថា ការធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ដោយសារ​ធុរៈ​ផ្ទាល់ខ្លួន ហើយ​គ្មាន​កម្មវិធី​ផ្សេង​ក្រៅពី​នេះឡើយ​។​ឯ​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ បានស្នើ​ដល់​ក្រុម​អ្នកនយោបាយ និង​អ្នកវិភាគ​មួយចំនួន កុំឱ្យ​លាប​ពណ៌ និង​ព្យាយាម​កេងចំណេញ​ពី​ដំណើរ​ឯកជន​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​ប្រទេស​បារាំង លើក​នេះ​ផងដែរ​។​

​លោក កែវ រ៉េមី បាន​គូសបញ្ជាក់​បន្ថែមទៀតថា​៖ «​ខ្ញុំ​សង្កេតឃើញ ឥរិយាបទ អត្ត​ច​រិ​ក សម្តេច​ក្រឡាហោម លោក​ជា​មនុស្ស​ម្នាក់ ដែល​មិន​ចូលចិត្ត​និយាយ​ច្រើន​ទេ អញ្ចឹង​ការដែល​គាត់​មិន​ចូលចិត្ត​និយាយ​ច្រើន ខ្ញុំ​តាមដាន​ប្រព័ន្ធ Online ឃើញ​មានការ​មួលបង្កាច់ ហើយ​លាប​ពណ៌​គាត់​ច្រើនណាស់​...! ហើយ​នយោបាយ​លាប​ពណ៌​នេះ ជា​នយោបាយ​គ្រោះថ្នាក់​បំផុត ដែល​ខ្មែរ​យើង​ពី​អតីតកាល យើង​គួរ​គប្បី​រៀនសូត្រ ដែល​យើង​វិនាស​អន្តរាយ​ប្រជាជន​ខ្មែរ​ស្លាប់​អស់​ជាង ៣​លាន​នាក់ ក្នុងសម័យ ប៉ុល ពត គឺ​ដោយសារ​ការ​លាប​ពណ៌​នេះឯង​»​។​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ ក៏បាន​រំ​ឮ​ក​ឡើងវិញ​ថា កាល​នៅក្នុង​របប​ដឹកនាំ​ដោយ​ក្រុមខ្មែរក្រហម គឺ​អ្នកនយោបាយ​បាន​លាប​ពណ៌​ទៅលើ​មនុស្ស​ផ្សេងទៀត​ដែល​គេ​សង្ស័យ ឬ​មិន​ពេញចិត្ត​ថា​ជា CIA របស់​អាមេរិកាំង​, KGB របស់​រុ​ស្ស៉ី ជា​អ្នកយកការណ៍ ឬ​ចារកម្ម​របស់​វៀតណាម​ជាដើម​។​ល​។ ការ​លាប​ពណ៌​នេះហើយ គឺ​បានសម្លាប់​ខ្មែរ​គ្នាឯង​យ៉ាងច្រើន​ផងដែរ​។​«​នយោបាយ​លាភ​ពណ៌ គឺ​បានធ្វើឱ្យ​អន្តរាយ​ដល់​ប្រទេសជាតិ យើង​បាន​ឆ្លងកាត់​បទពិសោធន៍​ដ៏​មហា​អាក្រក់ នៅក្នុង​សម័យ​១៩៧៥ ដល់​១៩៧៩ នៃ​របប​អាវខ្មៅ អញ្ចឹង​ខ្ញុំ​គ្រាន់តែ​ជម្រាបជូន​ថា​យើង​គួរ​កែ​ទម្លាប់ ហើយ​កុំឱ្យ​បទពិសោធន៍ អាក្រក់​នៃ​អតីតកាល​ហ្នឹង​វា​ត្រឡប់មកវិញ ហើយ​គួរ​គប្បី​ធ្វើ​នយោបាយ​ដោយ​សុច្ចរិត យុត្តិធម៌ សេចក្តីថ្លៃថ្នូរ ការវិភាគ​ក៏​វិភាគ​ទៅតាម​ហេតុផល ទៅតាម​អ្វីដែល​ខ្លួន​មើលឃើញ​នៅក្នុង​កម្រិត​មួយ​ដែល​ជៀសវាង​ការវិភាគ​ចេះតែ​ប៉ាតណាប៉ាតណី ឱ្យ​បានតែ​និយាយ អាហ្នឹង​ដល់ពេល​គេ​មើល​មកវា​បាត់​តម្លៃ​នៃ​ការវិភាគ ឬ​សំណេរ​របស់ខ្លួន​»​។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​របស់លោក កែវ រ៉េមី​។​a sar france a sar kheng1 a sar kheng3 


​