
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4376 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016543 នាក់
ប្រទេសម៉ាឡេស៊ី:នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោកអានវ៉ាអ៊ីប្រាហ៊ីម( Anwar Ibrahim )បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។
ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានលោក Anwar ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់។ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល IOT ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT។សូមបញ្ជាក់ថានៅច្រកអានសេះព្រឹកថ្ងៃទី១៩សីហាដែលភាគីសៀមហៅច្រកអាម៉ាយោធាកម្ពុជានិងថៃប៉ះទង្គិះពាក្យសម្តីជាមួយគ្នាពេលយោធាថៃនាំអនុពន្ធយោធា៩ប្រទេសសម្រុកចូលមកក្នុងដីខ្មែដោយមិនប្រាប់!។ទង្វើរបស់ទាហ៊ានថៃជាសកម្មភាពរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧សីហា។