» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698319 នាក់

អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ

​កំពង់ចាម​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ អភិបាលខេត្ត​កំពង់ចាម​លោក អ៊ុន ចាន់​ដា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ ច្រាំងទន្លេ ដែល​បាន​បាក់ស្រុត ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះសូទិន និង ស្រុក​ស្រី​សន្ធរ​។​​ក្រោយពី​បាន​ចុះ​ពិនិត្យ លោក​អភិបាលខេត្ត បាន​បើក​ការប្រជុំ និង​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ចាប់ផ្តើម​ធ្វើការ​សិក្សា លើ​ច្រាំងទន្លេ​ដែល​បាន​បាក់ ដើម្បី​រៀបចំ​គម្រោង ធ្វើការ​ស្ថាបនា ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​តំបន់ ទាំងនោះ​ទៀត​។​a chanda 

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា «​យើង​ត្រូវ​សិក្សា​មើលថា តើ​គួរ​ស្ថាបនា​ច្រាំងទន្លេ នៅ​ចំណុច​ណា​មុន ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ ចំណុច​ដែលមាន​បញ្ហា​ប្រឈម គឺ​នៅ​ក្នុងភូមិ​ជី​ហែ ឃុំ​ជី​ហែ ស្រុក​កោះសូទិន មាន​ប្រវែង ២៥០​ម៉ែត្រ គឺជា​ចំណុច​អាទិភាព​ទីមួយ ដែល​ត្រូវ​សិក្សា​មុនគេ​»​។​​ដោយឡែក​នៅក្នុង​ស្រុក​ស្រី​សន្ធរ មាន​ច្រាំង​បាក់​ប្រឈម​២​កន្លែង​។ ប៉ុន្តែ​ពីរ​កន្លែង​នេះ ត្រូវ​សិក្សា​នៅ​ចំណុច​ឃុំ​មានជ័យ​មុន ជា​កញ្ចប់​អតិ​ភាព​ទី​២ ដោយសារ​ពាក់ព័ន្ធ និង​ផ្លូវ​គមនាគមន៍ ពោល​ប្រសិនបើ ចង់​បាក់​ដាច់​កន្លែង​នោះ គឺ​វា​កាត់ផ្តាច់​ប្រព័ន្ធ​ទំនាក់ទំនង​ក្នុងស្រុក​ស្រី​សន្ធរ ទាំងមូល​តែម្ដង​។ ចំពោះ​នៅ​ចំណុច​ឃុំ​កោះអណ្ដែត ក្នុងស្រុក​ស្រី​សន្ធរ​ដែរ គឺជា​កញ្ចប់​អាទិភាព​ទី​៣​។​

​លោក​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ស្ថាបនា ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នេះ គឺ​ត្រូវ​ប្រើ​បាវ ច្រក​ខ្សាច់ ដោយសារ​ធ្វើ​វិធី​នេះ ចំណាយលុយ​តិច មានគុណ​ភាព​ដូច​ប្រើ​ថ្ម ឬ​ចាក់​បេតុង​ដែរ គ្រាន់តែ​មិនសូវ​ស្អាត​។​​លោក​អភិបាលខេត្ត បាន​ឲ្យ​ដឹងថា ចំពោះ​ពេលវេលា​ស្ថាបនា បន្ទាប់ពី​ការសិក្សា​និង​លើ​គម្រោង នៃ​ច្រាំងទន្លេ ជា​តំបន់ ដែល​ប្រឈម​ដូចខាងលើ អាច​ចាប់ផ្ដើម​ស្ថាបនា​នៅ​ដើមឆ្នាំ​២០២៤៕a chanda1 a chanda2 

​