» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5454 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695625 នាក់

កម្ពុជា រៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្នុងពេលស្រូវអង្ករកម្ពុជាចុះថោក!

 

ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ ក្រសូងពាណិជ្ចកម្មបានសហការជាមួយក្រុមហ៊ុន The Rice Trader (TRT) រៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។a chom rice7

សន្និសីទមានរយៈពេល ៣ថ្ងៃសម្រាប់ ផ្តល់វេទិកាមួយសម្រាប់ពិភាក្សាអំពីទស្សនវិស័យពាណិជ្ជកម្ម និងការផលិតស្រូវអង្គរ រួមទាំងការផ្លាស់ប្តូរ ថ្មីៗនៅក្នុងទីផ្សារស្រូវអង្ករសកល ផលប៉ះពាល់ពីការរំខានក្នុងពាណិជ្ជកម្ម និងគោលនយោបាយនានា ដើម្បីគាំទ្រដល់វិស័យស្រូវអង្គរ ឱ្យកាន់តែរឹងមាំ។ លើសពីនេះ វេទិកានេះ នឹងផ្តល់ឱកាសពិភាក្សាអំពីបច្ចេកវិទ្យាកសិកម្ម និងវិធីសាស្ត្រឆ្ពោះទៅរកនិរន្តរភាពផងដែរ។ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកផលិតអង្ករ អ្នកជំនួញ និងអ្នកជំនាញស្រូវអង្ករកំពូលៗ មកពីជុំវិញពិភពលោក ហើយក៏នឹងមានការប្រគល់ពានរង្វាន់ “អង្ករល្អដាច់គេពិភពលោក” ផងដែរ។ រង្វាន់នេះ កម្ពុជាធ្លាប់ឈ្នះ រួចមកហើយចំនួន ៦ ដង សម្រាប់ពូជអង្គរ ម្លិះ អង្គរ»។

កិច្ចប្រជុំកំពូលនេះ មានវត្តមានចូលរួមដោយ ឯកឧត្ដម Roger V. Navarro អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader លោកស្រី Yvonne Pinto អគ្គនាយិកា នៃវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងឯកឧត្តម លោកជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោកជំទាវចមនិមុលរដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥Ó និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីប្រទេសនានាជុំវិញពិភពលោក ដែលជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់អនាគតប្រកបដោយចីរភាពនិងភាពរីកចម្រើនសម្រាប់ដំណាំអាហារដ៏សំខាន់មួយរបស់មនុស្សជាតិ ដែលនោះគឺ អង្ករ។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្នក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននាពេលអនាគតដូចជា៖ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។

 ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង។

សូមបញ្ជាក់ថាការរៀបចំធ្វើសន្និសីទ្ធស្រូវអង្ករនេះគឺកើតឡើងក្នុងពេលដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងតម្លៃស្រូវដែលចុះថោកដោយសារគ្មានទីផ្សារ។ឡូវនេះក្រៅពីការអំពាវនាវឲ្យអ្នកមានលុយជួយទិញរាជរដ្ឋាភិបាលក៏បានទម្លាក់លុយ៤០លានដុល្លារឲ្យរោងម៉ាស៊ីនកិនស្រូវនានាប្រមូលទិញស្រូវពីកសិករផងដែរ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ក្រសួង ពាណិជ្ជកម្ម គឺជំរុញការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសអង្ករក្រអូបប្រណិតដែលទទួលបានការគាំទ្រ និងការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជាអង្ករផ្ការំដួល និងអង្ករសែនក្រអូប។ ការខិតខំប្រឹងប្រែងនេះ ត្រូវបានអនុវត្តតាមរយៈកម្មវិធីជំរុញពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់កិត្តិនាមអង្ករកម្ពុជា ឱ្យកាន់តែរឹងមាំទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមជាម្ចាស់ផ្ទះសម្របសម្រួលសន្និសីទអន្តរជាតិស្តីពីស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា សរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អង្គរដែលមានគុណភាពល្អ សុវត្ថិភាព ពោរពេញទៅដោយ អាហារូបត្ថម្ភ និងប្រកបដោយនិរន្តរភាពទៅកាន់ពិភពលោក។ ជាមួយគ្នានេះដែរ កម្ពុជានឹងបន្តរួមចំណែកគាំទ្រការធានាសន្តិសុខ ស្បៀងសកល និងលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ទូទាំងពិភពលោកអោយកាន់តែប្រសើរឡើង។”

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថា “អូស្ត្រាលីបានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា អស់រយៈពេល ជាង ៣០ឆ្នាំមកហើយ។ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងធុរកិច្ចកសិកម្មកម្ពុជា អូស្ត្រាលីកំពុងជួយកម្ពុជាលើការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក បើកទីផ្សារនាំចេញថ្មីៗ និងលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រ សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ ឆ្នាំ ២០២៥ នេះ និង បន្តកិច្ចសហ ការជាមួយកម្ពុជា ខណៈដែលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះអង្កររបស់ខ្លួននៅលើឆាក អន្តរជាតិ។”

លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader (TRT) និងជាអ្នករៀបចំសន្និសីទស្រូវអង្ករពិភពលោក បាន មានប្រសាសន៍ថា៖ “យើងមានជំនឿយ៉ាងមុតមាំលើភាពធន់ និងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជនកម្ពុជា ដោយស្រូវអង្ករបានដើរតួនាទី សំខាន់សម្រាប់អនាគតនេះ។ យើងពិតជាមានកិត្តិយស និងការគោរពយ៉ាងខ្ពង់ខ្ពស់ដែលបានរៀបចំសន្និសីទនេះដោយសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។”a chom rice1 a chom rice2 a chom rice3 a chom rice5 a chom rice6