» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10727 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981763 នាក់

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជិត ១លានតោនបានចំណូលបានជិត ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែឆ្នាំ២០២៦! 

 

 

ភ្នំពេញ៖ ប្រភពពីសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជិត ១ លានតោន (៩៧៩៧២៨) ទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២៦ ដោយបង្កើតប្រាក់ចំណូលជិត ១,៧ ពាន់លានដុល្លារ (១៦៩១) កើនឡើង ២៥,៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។a chanty 

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។

ប្រធានសមាគមរូបនេះបន្ថែមថា កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។កម្ពុជានៅក្នុងឆ្នាំ ២០២៥ រកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ដំណាំស្វាយចន្ទីរបាននិងកំពុងតែមានទីផ្សារខុសពីស្រូវដែលកម្ពុជារកទីផ្សារមិនទាន់បានល្អ។ផែនការនាំចេញអង្ករ១លានតោនបានដាក់ចេញជាង១០ឆ្នាំមកហើយតែមកដល់ពេលនេះកម្ពុជានៅតែមិនទាន់អាចសម្រេចបាននៅឡើយ។a chanty1