
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32047 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599466 នាក់
ប៉ៃលិន៖លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី៣នាក់ទៀត រួមមាន លោក សុប ពិសិទ្ធិ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និង លោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន។
នេះបើតាមលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី បែកធ្លាយវីដេអូប្រើហិង្សាលើគ្នាទៅវិញរវាង អ្នកជាប់ឃុំនិងអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារ ។ លោកទូចសុឃៈអ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាឃ្លិបវិដេអូហឹង្សានេះផ្សាយតាំងពីខែមិថុនា២០២៦។
សូមបញ្ជាក់ថាករណីប្រើអំពើហិង្សាក្នុងពន្ធនាគារខេត្តប៉ៃលិន បាននិងកំពុងផ្ទុះការរិះគន់យ៉ាងក្តៅគគុកជាថ្មីម្តងទៀតនៅក្នុងបណ្តាញសង្គម គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបថ្មីៗបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពវាយដំ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃទៅលើជនរងគ្រោះ ២ ករណីផ្សេងគ្នាបន្ថែមទៀត។
ការបែកធ្លាយវីដេអូភាគ២នេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវីដេអូភាគទី១ ត្រូវបានផ្សព្វផ្សាយ និងមិនទាន់រំងាប់អារម្មណ៍សាធារណជននៅឡើយ។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យមហាជនរិះគន់ និងចោទសួរចំៗទៅកាន់ លោកកូវ គឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ថា តើលោកបានជ្រាបអំពីបញ្ហាអំពើហិង្សាដែលកើតឡើងម្តងជាពីរដងនេះដែរឬទេ? ឬមួយក៏លោកបានជ្រាបហើយ ប៉ុន្តែនៅតែបណ្តែតបណ្តោយឱ្យកើតមានអំពើហិង្សាដ៏ព្រៃផ្សៃនេះឡើងដដែលៗ?
ប្រភពពីការបែកធ្លាយបានចោទប្រកាន់ថា សកម្មភាពហិង្សាក្រោមដៃក្រុមទណ្ឌិតដែលមានអំណាចទឹកប្រាក់ក្នុងពន្ធនាគារ ហាក់បីដូចជាគ្មានការកោតខ្លាចច្បាប់បន្តិចសោះឡើយ ហើយថែមទាំងអាចបញ្ជាលើមន្ត្រីពន្ធនាគារពីថ្នាក់លើដល់ថ្នាក់ក្រោម ឱ្យធ្វើតាមអ្វីដែលពួកគេត្រូវការ ឬមើលរំលងសកម្មភាពខុសច្បាប់ទាំងនោះ។ ជាងនេះទៅទៀត ប្រភពដដែលបានគូសបញ្ជាក់ពីបញ្ហានៃការបណ្តោយឱ្យមានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងគុករួចមកហើយ ដែលជាហេតុធ្វើឱ្យសាធារណជនចោទសួរជាខ្លាំងអំពីមនសិការ តម្លៃនៃឯកសណ្ឋាន និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន។