» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 149 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745484 នាក់

ដុត​កម្ទេចចោល​ជើងមាន់​បង្កក​លួច​នាំចូល​ពី​ស្រុក​យួន​ជាង​១០០​តោន​...​តែ​មិន​រក​អ្នក​ឃុបឃិត​នាំចូល​គេចពន្ធ​?

 

​ស្វាយរៀង​៖​យ៉ាងហោចណាស់​ជើងមាន់​បង្កក​ចំនួន ១០២ ៦០០​គីឡូក្រាម ដែល​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​សម​ត្ត​កិច្ចដឹកនាំ​​ពី​ប្រទេស​វៀតណាម ឆ្លងដែន​ចូលមកក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​ចំនួន​៤​រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​នោះ បាន​ត្រូវ​សមត្ថកិច្ច​យកទៅ​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិតក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​
២០២៤ ។a car chikena 

​បើតាម​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​ខត្ត បាន​ឲ្យ​ដឹងថា សាច់​បង្កក​ប្រភេទ​ជើងមាន់ ដែល​សមត្ថកិច្ច​ក្រោម​ការសម្របសម្រួល​ពី​អយ្យកា​តុលាការខេត្ត​ស្វាយរៀង​បង្ក្រាបបាន​ចំនួន​៤​រថយន្ត​កុងតឺន័រ​នេះ ស្មើនឹង ១០២ ៦០០​គីឡូក្រាម​(​ជាង​១០២​តោន​) ។ សាច់​ជើងមាន់​បង្កក​ចំនួន​៤​រថយន្ត​កុងតឺន័រ​នេះ ដឹក​ពី​ប្រទេស​វៀតណាម​ចូលមក​តាម​ច្រក​ក្រុង​បាវិត​ដោយ​រលូន ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​? ។

ជាពិសេស ក្រោយពី​ពិនិត្យ​គុណភាព​ឃើញថា ការដាក់​ក្នុង​ទូ​បង្ក​កមាន​សីតុណ្ហភាព​មិន​គ្រប់​តាម​ស្តង់ដារ​ដក​១២​អង្សា​សេ​ទេ បានត្រឹមតែ​ដក​២​អង្សា​សេ ឬ​ដក​៤​អស្សា​សេ​ប៉ុណ្ណោះ ហើយ​រយៈពេល​៣​ថ្ងៃ​ហើយ មិនឃើញ​ម្ចាស់​ក្រុមហ៊ុន​នាំ​សាច់​បង្ក​កណា​ម្នាក់​ចូលខ្លួន​មក​ដោះស្រាយ​ឡើយ ទើប​ក្រុមការងារ​សម្រេច​ដុត​កម្ទេចចោល ។​សូមបញ្ជាក់ថា​បន្ទាប់ពី​ចាប់បាន​ភ្លាៗ​មន្ត្រី​គយ​បាន​ចេញមក​ការពារ​ថា​ទំនិញ​ឆ្លងកាត់​?​និង​បាន​ស្វែងរក​ការធ្វើ​តេស​ត្ត​ដើម្បី​បញ្ជាក់ថា​មិន​ខូចគុនភាប​?​។​តែ​ឡូ​វ​មេ​ឈ្មួញ​បានគេច​មិន​ចូលមក​ដោះស្រាយ​ទើប​ឈានដល់​ការដុត​ចោល​។​តើ​សម​ត្ត​កិច្ចបញ្ចប់​ត្រឹម​បមផ្លាញ​វត្ថុតាង​ចោល​ដោយ​មិន​បន្ត​ស្រាវជ្រាវ​រក​អ្នក​ឃុបឃិត​ឲ្យ​នាំចូល​ដើម្បី​ដាក់​ពិ​ន៏​យ​?៕a car chikena1 a car chikena2