» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5393 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695564 នាក់

ប្រទេស​ជប៉ុន​អាច​នឹងមាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី


ប្រទេស​ជប៉ុន​៖ អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ទំនាក់ទំនង​ជប៉ុន លោកស្រី សា​ណែ​តា​កា​អ៊ី​ជិ (Sanae Takaichi) វ័យ ៦០​ឆ្នាំ បានប្រកាស​ជា​ផ្លូវការ​ពី​ការសម្រេចចិត្ត ក្នុងការ​ចូលរួម​ឈរឈ្មោះ​សម្រាប់​តំណែង ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុងកាន់​អំណាច​នៅ​ជប៉ុន​ដែល​នឹង​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​បំផុត​របស់​ជប៉ុន​។a japon prima1

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ថ្ងៃ​ពុធ ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​ការសម្រេច​ដោយ​លោកស្រី Sanae Takaichi នៅពេលនេះ លោកស្រី​បានទទួល​ការជំរុញ​ពី អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ​អា​បេ ហើយ​មាន​គោលនយោបាយ​ប្រឆាំងនឹង​ការ គំរាមកំហែង​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន និង​ស្ដារ​សេដ្ឋកិច្ចជាតិ​ឱ្យ​ងើប​ឡើងវិញ​វិបត្តិ COVID-19​។​

​គួរ​បញ្ជាក់ថា គណបក្សកាន់អំណាចរ​បស់​ជប៉ុន គឺ​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​គណបក្ស​របស់ខ្លួន នៅ​ថ្ងៃទី​២៩ ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​នាយក​ដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ (Suga Yoshihide) សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បន្ទាប់ពី​កាន់អំណាច​បាន​១​ឆ្នាំ​។

អ្នក​ដែល​ឈ្នះ​នៅ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេបក្ស​នេះ​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​។​មាន បេក្ខជន​ពីររូប​បានប្រកាស​ជា​ផ្លូវការ អំពី​ការចូលរួម​ឈរឈ្មោះ ដើម្បី​ចាប់យក​តំណែង​ជា​ប្រធាន​គណបក្ស LDP ៖​ទី ១ គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក ហ្វ៊ូមី​អុ គី​ហ្ស៊ី​ដា (Fumio Kishida) និង​ទី ២ គឺ​លោកស្រី Sanae Takaichi​។ ដោយឡែក រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ការចាក់​វ៉ាក់សាំង COVID-19 លោក តា​រ៉ូ កូ​ណុ (Taro Kono) ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​អំពី​ការសម្រេចចិត្ត​របស់លោក នៅ​ចុង​សប្តាហ៍​នេះ​៕a japon prim1 a japon prima2 

​