» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6309 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696480 នាក់

មេបញ្ជាការ PM​ខេត្តបន្ទាយមានជ័យ និង មន្ត្រី តុលាការ នឹង​អ្នក​ពាក់​ព​ន្ធ័​៥​នាក់​ត្រូវគេ​ប្តឹង រឿង​ឃុបឃិត​គ្នា​ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់​ ​ទៅ អង្គភាព ប្រឆាំង អំពើពុករលួយ​! ?

 

 

​ភ្នំពេញ​៖​លោក បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ផេង អិ និង ប្រពន្ធ ឈ្មោះ ថោង រដ្ឋា សរុប ៥​នាក់ ត្រូវបាន គេ​ប្តឹង អង្គភាព ប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធ រឿង ឃុបឃិត គ្នា ជា ប្រព័ន្ធ ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់ ក្នុងចំណោម មនុស្ស ចំនួន ៧ នាក់ ។​a bok bina 

​បើ​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​កាលពី​ថ្ងៃ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៧​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក់​ជី​តូ​អគ្គ​ស្នង ការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​បាន​បង្ក្រាប​មេ​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​សំបុក​ដ៏​ធំ​មាន​ឧក្រិដ្ឋជន​ចំនួន​៧​នាក់​។​ប្រតិបត្តិ ការបង្ក្រាប នេះ បានធ្វើ ឡើង ចំនួន ពីរ គោលដៅ គឺ ក្នុងភូមិ ក្បាលកោះ និង ភូមិ ព្រៃ ព្រិច ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​ជនសង្ស័យ​រួម មាន ១. ឈ្មោះ ឃុ ត ដា រ៉ុង ភេទ ប្រុស ។ ២. ឈ្មោះ យ៉ាន់ មុំ ភេទ ស្រី ។ ៣. ឈ្មោះ រ៉ុង វាសនា ភេទ ប្រុស ។ ៤. ឈ្មោះ តេង ផូង ភេទ ប្រុស ។ ៥. ឈ្មោះ យ៉ាន់ មាន ភេទ ប្រុស ។ ៦. ឈ្មោះ ឃឿ ត កញ្ញា ភេទ ស្រី និង ៧ ជនជាតិ ថៃ ភេទ ស្រី ម្នាក់ទៀត ត្រូវជា ប្រពន្ធ ឈ្មោះ រ៉ុង វាសនា នៅ ភូមិ ព្រៃ ព្រិច សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ជាក់ស្តែង​សរុប​ជាង​២​គីឡូក្រាម​រួមមានៈ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨.០៨០​គ្រាប់​និង​ប្រភេទ​ក្រាម​ដែល​ហៅថា​ម៉ា​ទឹកកក​មាន​ទម្ងន់​១.៨២៧​ក្រាម​និង​រថយន្ត​ចំនួន​៥​គ្រឿង​ស្ថិតនៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ប៉ុន្តែ​ឧក្រិដ្ឋជន​ចំនួន​៣​នាក់​ត្រូវបាន​គេ​ដោះលែង​ឱ្យមាន​សេរីភាព​រួមមាន​១. ឈ្មោះ​រ៉ុង​វាសនា​ត្រូវជា​កូនធម៌​របស់លោក​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្អូនបង្កើត​របស់​ឈ្មោះ​ផែង​អិ​និង​ត្រូវជា​កូនបង្កើតរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ឃុ​ត​ដា​រ៉ុង​។​២. ឈ្មោះ​ឃឿ​ត​កញ្ញា​ត្រូវជា​ប្អូន​ឧក្រិដ្ឋជន​រ៉ុង​វាសនា​និង​ជនជាតិ​ថៃ​ភេទ​ស្រី​ម្នាក់ទៀត​ត្រូវជា​ប្រពន្ធ​ឈ្មោះ​រ៉ុង​វាសនា​ដោយ​ឈ្មោះ​ផេង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​ត្រូវជា​ប្អូនធម៌​របស់លោក​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​

បណ្តឹងចោទថា​គេ​បាន​រត់ការ​សូកប៉ាន់​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដើម្បី​ដោះលែង​ជនសង្ស័យ​គ្រឿងញៀន​ជាមួយ​លោក​បោ​ន​ប៊ិន​លោក​មាស​ច័ន្ទ​ពិសិដ្ឋ​ព្រះរាជអាជ្ញា​និង​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​ទទួលបន្ទុក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១០៧៩​ចុះ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​បច្ចុប្បន្ន​នៅសល់​ឧក្រិដ្ឋជន​ចំនួន​៤​នាក់​ទៀត​ដែល​ឈ្មោះ​ផែង​អិ​និង​ប្រពន្ធ​ឈ្មោះ​ថោង​រដ្ឋា​កំពុង​រត់ការ​ឲ្យ​មានការ​ដោះលែង​រួមមាន​១. ឈ្មោះ​ឃុ​ត​ដា​រ៉ុង​និង​២. ឈ្មោះ​យ៉ាន់​មុំ​ត្រូវជា​មិត្ត​ជិតស្និត​បំផុត​របស់លោក​បោ​ន​ប៊ិន​៣. ឈ្មោះ​តេង​ផូង​និង​៤. ឈ្មោះ​យ៉ាន់​មាន​។​

​ជុំវិញ​បញ្ហា​នេះ​គេហទំព័រ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានទេ ៕a bok bin a bok bin1 a bok bin2 a kim rasmey sue4 

​