» យុទ្ធនាការបោះឆ្នោតពាកកណ្តាលអាណត្តិលោក ត្រាំ ចុះធ្វើយុទ្ធនាការនៅរដ្ឋ Michigan តែមួយថ្ងៃក្រោយលោក អូបាម៉ា ចុះជួយបក្សប្រជាធិបតេយ្យ » ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស នឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥ » រដ្ឋមន្ត្រី៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នាទេ តែជាដៃគូក្នុងការបម្រើពលរដ្ឋ ! » កម្ពុជាបន់ស្រន់ផងប្រជុំដាក់ផែនការកាពារផងសន្តិសុខផងនៅពេលកិច្ចប្រជុំមេដឹកនាំប្រទេសហ្វ្រង់កូនហ្វូនជិតចូលមកដល់! » ជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង បណ្តាលអោយស្លាប់ភ្លាមៗជួយមិនទាន់ » រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិរាករណ៍លិខិតខ្លួនឯងក្នុងរឿងប្រធានគណបក្សឆន្ទៈខ្មែរ! » យកបំពង់ទីបវាយសម្លាប់មនុស្សទាំងថ្ងៃ ត្រូវសមត្តកិច្ចខណ្ឌទួលគោកវ៉ៃខ្នោះបានភ្លាមៗ » បើកកម្មវិធីពិព័រណ៍កសិកម្មឆ្នាំ២០២៦ ជាផ្លូវការ ដោយមានស្តង់ពិព័រណ៍ប្រមាណ៤០០ បានចូលរួមតាំងផលិតផល » អ្នកបើយន្តហោះទ័ពអាកាសហ្វីលីពីន ៤នាក់ស្លាប់ដោយន្តយសារហោះបុកគ្នា ពេលហ្វឹកហ្វឺន » កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ » ថវិកាជាតិឆ្នាំ២០២៧ ប្រមាណជិត ៤០ទ្រីលានរៀល (ជិត១០ពាន់លានដុល្លារ)ត្រូវបានរាជរដ្ឋាភិបាលអនុមត័ » វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7556 នាក់

ម្សិលមិញ 15455 នាក់

សរុប 20758851 នាក់

រដ្ឋមន្ត្រី៖ អ្នកសារព័ត៌មាន និងអាជ្ញាធរមិនមែនជាសត្រូវនឹងគ្នាទេ តែជាដៃគូក្នុងការបម្រើពលរដ្ឋ !

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានមិនមែនជាសត្រូវនឹងគ្នានោះទេ ប៉ុន្តែជាភាគីដែលមានតួនាទីខុសគ្នា និងមានគោលដៅរួម គឺបម្រើប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការផ្តល់ព័ត៌មានជាក់លាក់ ទាន់ពេលវេលា និងមានការទទួលខុសត្រូវ។a neta1 

 

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានមិនមែនជាសត្រូវរបស់អាជ្ញាធរទេ ហើយអាជ្ញាធរក៏មិនមែនជាសត្រូវរបស់អ្នកសារព័ត៌មានដែរ។ អ្នកសារព័ត៌មានមានភារកិច្ចស្វែងរក និងរាយការណ៍អង្គហេតុ។ អាជ្ញាធរមានភារកិច្ចផ្តល់ព័ត៌មាន និងបំភ្លឺបញ្ហាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ភាគីទាំងពីរមានតួនាទីខុសគ្នា ប៉ុន្តែមានគោលដៅរួម គឺបម្រើប្រជាពលរដ្ឋ។ ការសហការមិនមានន័យថាអ្នកសារព័ត៌មានត្រូវបោះបង់ឯករាជ្យភាពវិជ្ជាជីវៈរបស់ខ្លួននោះទេ»។

 

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងការធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ មិនអាចពឹងផ្អែកលើការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានតែមួយភាគីនោះទេ ប៉ុន្តែត្រូវការការចូលរួម និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានផងដែរ។ អាជ្ញាធរមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន បំភ្លឺអង្គហេតុ និងឆ្លើយតបចំពោះបញ្ហាដែលមានផលប្រយោជន៍សាធារណៈ ជាពិសេសនៅពេលមានហេតុការណ៍ ឬបញ្ហាដែលប្រជាពលរដ្ឋកំពុងត្រូវការការបញ្ជាក់។

លោករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលមានបញ្ហាកើតឡើង ប្រជាពលរដ្ឋត្រូវការព័ត៌មានដែលត្រឹមត្រូវ និងទាន់ពេលវេលា។ ប្រសិនបើអាជ្ញាធរមិនផ្តល់ព័ត៌មាន ឬឆ្លើយតបយឺតយ៉ាវ ចន្លោះប្រហោងនៃព័ត៌មានអាចបង្កឱ្យមានការរីករាលដាលនៃពាក្យចចាមអារ៉ាម ការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងការយល់ច្រឡំក្នុងសង្គម។

លោកថ្លែងថា៖ «ដូច្នេះ ការផ្តល់ព័ត៌មានដោយច្បាស់លាស់ និងទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ការយល់ដឹងរបស់សាធារណជន និងការកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋនិងស្ថាប័នពាក់ព័ន្ធ»។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានកំណត់អ្នកទទួលបន្ទុកផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ បង្កើតយន្តការឆ្លើយតបដែលមានប្រសិទ្ធភាព និងពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន ដើម្បីធានាថាព័ត៌មានដែលមានសារៈសំខាន់សម្រាប់សាធារណជនត្រូវបានផ្តល់ និងបំភ្លឺបានទាន់ពេលវេលា។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការរិះគន់ដែលផ្អែកលើអង្គហេតុ មិនគួរត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងអាជ្ញាធរនោះទេ។ ផ្ទុយទៅវិញ ការរាយការណ៍បញ្ហាដែលកើតមានជាក់ស្តែង និងការផ្តល់ឱកាសឱ្យគ្រប់ភាគីបកស្រាយ គឺជាផ្នែកមួយនៃការបំពេញតួនាទីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងអាចជួយឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យកែលម្អការងារ និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា ការកសាងទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មាន ដូច្នេះ មិនមែនមានន័យថាត្រូវយល់ស្របគ្នាគ្រប់រឿង ឬបោះបង់តួនាទីរៀងៗខ្លួននោះទេ ប៉ុន្តែត្រូវចេះស្តាប់គ្នា គោរពគ្នា ផ្តល់ព័ត៌មានដោយស្មោះត្រង់ និងបំពេញភារកិច្ចដោយការទទួលខុសត្រូវ។ អ្នកសារព័ត៌មានត្រូវរាយការណ៍ដោយផ្អែកលើអង្គហេតុ និងផ្ទៀងផ្ទាត់ព័ត៌មាន ខណៈអាជ្ញាធរត្រូវបំពេញកាតព្វកិច្ចផ្តល់ព័ត៌មាន និងបំភ្លឺបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោករដ្ឋមន្ត្រីនេត្រភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណជិត ៧០០នាក់៕a neta