
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6853 នាក់
ម្សិលមិញ 15455 នាក់
សរុប 20758148 នាក់
ភ្នំពេញ៖សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាសម្តេចម៉ែនសំអននៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦បាន យាងនិងអញ្ជើញជាព្រះរាជាធិបតីភាពបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិ និងមាតុភូមិ នៅវត្តភ្នំដូនពេញ។
សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល តាមជួយអភិបាលប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន ។
សូមឲ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី សូមឲ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្តទៅទៀត។ ពិសេស សូមឲ្យដំណើរការនៃកិច្ចប្រជុំលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដំណើរការទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថាទាក់ទងនិងសន្តិសុខនេះដែរលោឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស អញ្ជើញជួបពិភាក្សាការងារសន្តិសុខត្រៀមក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ជាមួយប្រតិភូនាំមុខនៃប្រទេសកាណាដាដឹកនាំដោយ លោក Stephan Tuite មកពីកងប៉ូលិសសេះរាជវាំងកាណាដា (RCMP) ព្រមទាំងសហការី នៅសាលប្រជុំនាយកដ្ឋានអង្គរក្សនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
លោក ឧត្តមសេនីយ៍ឯក យឹម លាងបានប្រាប៎ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺអគ្គស្នងការនគរបាលជាតិបានរៀបចំកសាងផែនការការពាររួចរាល់អស់ហើយ។
សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ដែលមានវិសាលភាពធំជាងកិច្ចប្រជុំមុនៗ ដោយមានប្រទេសចូលរួមជាសមាជិកចំនួន ៩០ប្រទេស និងប្រទេសសមាជិកពេញសិទ្ធិមានចំនួន ៥៣ប្រទេស ប្រទេសមិនពេញសិទ្ធិ ៥ប្រទេស និងសង្កេតការណ៍ ៣២ប្រទេស។អគ្គស្នងការនគរបាលជាតិបានកសាងផែនការការពារច្បាស់លាស់ដោយប្រើប្រាស់កម្លាំងជិត ២ម៉ឺននាក់ ដែលមាន ៣០ស្ថាប័នអង្គភាពចូលរួម។ ហើយកម្ពុជាមានសមត្ថភាពគ្រប់គ្រានក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល និងថ្នាក់ដឹកនាំបរទេស ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
កម្ពុជាបានត្រៀមលក្ខណៈយ៉ាងគ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦.។