» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 447 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148780 នាក់

កុមារ​ប៉ិច​ធារ៉ា​បង្ក​ការចាប់អារម្មណ៍​ដោយសារ​ជិះ​កង់​កញ្ចាស់​អត់​ស្បែកជើង​អត់​មួក​ចូល​ប្រកួត​!

​ភ្នំពេញ​៖​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2020 ជុំ​ទី​ពីរ​រៀបចំ នៅ​ព្រែកលៀប ជាយ​រាជធានី​ភ្នំពេញ​កុមារា ប៉ិច ធារ៉ា​អ្នក​ប្រណាំង​ពាក់​លេខ ២៦១ ទទួល​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។a boy cicle 

​កុមារា ប៉ិច​ធារ៉ា​ពាក់​លេខ​២៦១​​អ្វីដែល​ទាក់ទាញ​គឺ​កុមារ​រូបនេះ​កុមារ​ជិះ​កង់​កញ្ចាស់​អត់​ស្បែកជើង​អត់​មួក​ចូល​ប្រកួត ។​ភាគច្រើន​កោតសរសើរ​នូវ​ការតស៊ូ​របស់ ប៉ិច ធារ៉ា ក្នុងការ​ប្រកួតប្រជែង ដោយ​មិន​ខ្វល់​ថា ខ្លួន​ចាញ់​ប្រៀប​ទាំង​គុណភាព​កង់ និង​សម្ភារ​ការពារ​ខ្លួន​នោះឡើយ​។​នេះ​បើតាម​លោក កឹម សុ​វណ្ណា ដែលជា​អ្នក​ថតរូប​សារព័ត៌មាន​ដ៏​មានបទពិសោធន៍​យូរ​ឆ្នាំ​ឲ្យ​កាសែត​ដឹង​។​

​កុមារា ប៉ិច ធារ៉ា​មាន​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្បែរ​តំបន់​ព្រែកលៀប រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថា ម្តាយ​៖ «​ខ្ញុំ​ចូលចិត្ត​កីឡា​ប្រណាំង​កង់ ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​ប្រណាំង​ម្នា​ក់នៅ​ថ្ងៃ​អនាគត​»​។​

​ក្នុងចំណោម​អ្នកចូលរួម​ប្រកួត​លើ​គ្រប់​ប្រភេទ​វិញ្ញាសា​សរុប​ជាង​២០០​នាក់ ធារ៉ា មិនមាន​ឈ្មោះ​ក្នុង​កំណត់ត្រា​នោះឡើយ ប៉ុន្តែ​លោក កឹម សុ​វណ្ណា ដែលជា​អ្នក​ថតរូប​បាន​អះអាងថា យុវជន​រូបនោះ ពិតជា​បាន​ទៅដល់​ទី ទោះបី​ជាមាន​ថិរវេលា​យឺត​ក៏ដោយ​។​

ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ Cambodia MTB Series បាន​ឆ្លើយតប​នឹង​ការសាកសួរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​កុមារ​នៅ​មូលដ្ឋាន តែងតែ​ចង់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ យើង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលរួម​ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​។ ពួកគេ​ភាគច្រើន គ្មាន​មួកសុវត្ថិភាព ដែល​នេះ​ជា​បញ្ហា​ដ៏​ធំ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ យើង​សម្រេចចិត្ត​ឲ្យ​ពួកគេ​ចូលរួម​ដើម្បី​ឲ្យ​ពួកគេ​បាន​សប្បាយចិត្ត​»​។​

​កូនពៅ​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​រូបនេះ​រៀបរាប់ថា កង់ ដែល​ខ្លួន​ប្រើប្រាស់​សម្រាប់​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាងលើ ជា​កង់​ដែល​ខ្លួន​ទុក​ជិះ​លេង​ពេលទំនេរ​ពី​ការសិក្សា​។ សិស្ស​ថ្នាក់​ទី​៤​នៅ​សាលាបឋមសិក្សា​មង្គល​ស​ត្ថា​វ័ន​រូបនេះ អះអាងថា កត្តា ដែល​ជំរុញ​ឲ្យ​ខ្លួន​ចូលរួម​ប្រកួត ដោយសារ​ការស្រឡាញ់ និង​ចូលចិត្ត​ជិះ​កង់​។​



សម្រាប់​ការប្រកួត​ខាងលើ ប៉ិច ធារ៉ា ពុំ​ទទួលបាន​លទ្ធផល​ល្អ​នោះទេ តែ​រូបគេ​បាន​មកដល់​គោលដៅ​។ កុមារា​រូបនេះ បាន​រៀបរាប់​ពី​ស្ថានភាព​គ្រួសារ​ថា គ្រួសារ​គេ​មាន​ជីវភាព​ក្រលំបាក ដោយ​ឪពុក​ជាជាង​សំណង់ រីឯ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ហើយ​បច្ចុប្បន្នកំពុង​ញាំញី​ដោយ​ជំងឺ​។​

ក្រោយមក​កុមារ​រូបនេះ​ទទួលបាន​ការជួយឧបត្ថម្ភ​កង់​និង​អំណោយ​មួយចំនួន​ពី​សុ​ប្បរ​សជន​នា​ថ្ងៃទី​១១​វិច្ឆិកា​!​។​អំណោយ​លោក ម៉ឺង ពន្លឹក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) មាន​៖– កង់​ថ្មី ចំនួន ១​គ្រឿង និង​សម្ភារ​កង់ ១​កំ​ប្លេ​– អាវ​កង់ (​ក្រុម​១៥៧)– ស្បែកជើង ១ គូ​
– ខោ អាវ Baleno ១ កំ​ប្លេ​– កា​តាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង​– អង្ករ ២០​គីឡូ​– ទឹកត្រី ១​យួរ​– ទឹក​ស៊ី​អី​វ ១ យួរ​– ត្រីខ កំប៉ុង ១​យួរ​
– ទឹក​សុទ្ធ ១​កេស​នឹង​ថវិកា ៧០០.០០០ រៀល​៕a boy cicle1 a boy clcle a boy clcle1 a boy clcle2 a boy clcle3 a boy clcle4