
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6860 នាក់
ម្សិលមិញ 15455 នាក់
សរុប 20758155 នាក់
ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៦មានករណីជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនអាចជួយទាន់កាលពីវេលាម៉ោង៩និង៣៥នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពពីអ្នករស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់ ឲ្យ ដឹងថា មុនពេលកើតហេតុគាត់បានឃើញជាងក្រឡឹងកំពុងឈរក្រឡឹងដូចសព្វដង។ ក្រោយមកទៀតក៏ស្រាប់តែឮសម្លេងស្រែក ភ្លាមនោះគាត់ក៏បានឃើញជាងក្រឡឹងបោកក្បាលជាមួយម៉ាស៊ីនក្រឡឹង គាត់ ក៏បានស្ទុះឆ្លងថ្នល់រត់ទៅទាញបារ៉ែតបិទដើម្បីឲ្យម៉ាស៊ីនឈប់ដំណើរការ ប៉ុន្តែជាអកុសលជាងក្រឡឹងបានស្លាប់បាត់បង់ជីវិតទៅហើយ។
សពជនរងគ្រោះឈ្មោះ ម៉ុន ចាន់ដា ( ហៅចេក )អាយុ៣២ឆ្នាំ មុខរបរជាជាងក្រឡឹងគ្រឿងម៉ាស៊ីនមានស្រុកកំណើតនៅខេត្តកំពង់ចាម មកជួលផ្ទះដើម្បីប្រកបមុខរបររកស៊ី ជាជាងក្រឡឹងនៅខេត្តស្ទឹងត្រែង។បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅទីបច្ឆា ក្រុងស្ទឹងត្រែង ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ខេត្តកំពង់ចាម៕