» កម្ពុជាបន់ស្រន់ផងប្រជុំដាក់ផែនការកាពារផងសន្តិសុខផងនៅពេលកិច្ចប្រជុំមេដឹកនាំប្រទេសហ្វ្រង់កូនហ្វូនជិតចូលមកដល់! » ជាងក្រឡឹងម្នាក់ រអិលជើងចូលម៉ាស៊ីនក្រឡឹង បណ្តាលអោយស្លាប់ភ្លាមៗជួយមិនទាន់ » រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិរាករណ៍លិខិតខ្លួនឯងក្នុងរឿងប្រធានគណបក្សឆន្ទៈខ្មែរ! » យកបំពង់ទីបវាយសម្លាប់មនុស្សទាំងថ្ងៃ ត្រូវសមត្តកិច្ចខណ្ឌទួលគោកវ៉ៃខ្នោះបានភ្លាមៗ » បើកកម្មវិធីពិព័រណ៍កសិកម្មឆ្នាំ២០២៦ ជាផ្លូវការ ដោយមានស្តង់ពិព័រណ៍ប្រមាណ៤០០ បានចូលរួមតាំងផលិតផល » អ្នកបើយន្តហោះទ័ពអាកាសហ្វីលីពីន ៤នាក់ស្លាប់ដោយន្តយសារហោះបុកគ្នា ពេលហ្វឹកហ្វឺន » កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ » ថវិកាជាតិឆ្នាំ២០២៧ ប្រមាណជិត ៤០ទ្រីលានរៀល (ជិត១០ពាន់លានដុល្លារ)ត្រូវបានរាជរដ្ឋាភិបាលអនុមត័ » វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» » ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង » សេនាធិការកងទ័ពហ្វីលីពីនចុះមើលស្ថានភាពនៅច្រកបឹងត្រកួនដែលយោធាថៃធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀង » ធ្វើឃាតព្រះសង្ឃមួយអង្គវត្តពុទ្ធគីរីថ្មដា ហើយយកទៅដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6857 នាក់

ម្សិលមិញ 15455 នាក់

សរុប 20758152 នាក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិរាករណ៍លិខិតខ្លួនឯងក្នុងរឿងប្រធានគណបក្សឆន្ទៈខ្មែរ!

 

ភ្នំពេញ៖ក្នុងលិខិតផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែតុលា  លោក ស សុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរឡើយ និងថែមទាំងបានសម្រេចនិរាករណ៍លិខិតដែលក្រសួងធ្លាប់ទទួលស្គាល់លោក សេង ម៉ារឌី។ បើតាមក្រសួងមហាផ្ទៃ ប្រធានគណបក្សឆន្ទៈខ្មែរដែលក្រសួងនៅបន្តទទួលស្គាល់រហូតដល់ចប់អាណត្តិ គឺលោក សុក​ ហាច។a sok hach 

ក្រសួងមហាផ្ទៃបានឲ្យដឹងពីហេតុផលដែលក្រសួងមហាផ្ទៃមិនទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរជំនួសលោក សុក ហាច  ​ក៏ព្រោះតែ ក្រុមការងារជំនាញក្រសួងមហាផ្ទៃ បានចុះធ្វើអធិការកិច្ច ដោយរកឃើញថា ការជ្រើសតាំងលោក សេង ម៉ារឌី ពុំបានអនុវត្តត្រឹមត្រូវស្របតាមនីតិវិធីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។  ទោះយ៉ាងណា ក្រសួងមហាផ្ទៃបានរំលឹកឱ្យគណបក្សឆន្ទៈខ្មែរ ត្រូវរៀបចំមហាសន្និបាត ឬសមាជគណបក្សឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ ក្នុងករណីត្រូវផ្លាស់ប្តូរប្រធានគណបក្ស។

ក្នុងលិខិតក្រសួងមហាផ្ទៃបានជម្រាបជូនឯកឧត្តម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរចុះថ្ងៃទី២៣តុលាឆ្នាំ២០២៦បានឲ្យដឹងថា​ ផ្អែកតាមលទ្ធផលនៃការចុះធ្វើអធិការកិច្ចរបស់ក្រុមការងារជំនាញក្រសួងមហាផ្ទៃ បានរកឃើញថា កិច្ចប្រជុំ គណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលបានលើកយកញត្តិដកសេចក្តីទុកចិត្ត ឯកឧត្តម សុក ហាច ពីប្រធានគណបក្ស និងការជ្រើសតាំងឯកឧត្តម សេង ម៉ារឌី ជាប្រធាន គណបក្សថ្មីនោះ គឺពុំបានអនុវត្តត្រឹមត្រូវស្របតាមនីតិវីធី នៃច្បាប់ស្តីពីគណបក្សនយោបាយ លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃឡើយ។​

ហេតុដូច្នេះ ក្រសួងមហាផ្ទៃបានសម្រេចនិរាករណ៍លិខិតលេខ ២២០៤ សជណ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដែលទទួលស្គាល់ឯកឧត្តម សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈ ខ្មែរ តាមរយៈសេចក្តីសម្រេចលេខ១៣៨៩៣ ស.ស.រ. ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃបន្តទទួលស្គាល់ ឯកឧត្តម សុក ហាច ជាប្រធានគណបក្សឆន្ទៈខ្មែរ ស្របតាម ស្មារតីនៃលិខិតលេខ ៧៩៦ សជណ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ រហូតដល់ចប់ អាណត្តិ។ ក្នុងករណីចាំបាច់ដែលត្រូវផ្លាស់ប្តូរប្រធានគណបក្ស គណបក្សឆន្ទៈខ្មែរត្រូវរៀបចំមហាសន្និបាត ឬ សមាជគណបក្សឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់និងលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅ ក្រសួងមហាផ្ទៃ។

 

លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាកម្ពុជា មកពីគណបក្សឆន្ទៈខ្មែរដូចលោកសុខហាចដែរ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយជុំវិញករណីនេះ ដោយលោកប្រគល់សិទ្ធិឱ្យលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរឆ្លើយតបជំនួសវិញឯ លោក គង់ មុនីកាក៏នៅស្ងៀមនៅឡើយដែរ។

កន្លងមក គណបក្សឆន្ទៈខ្មែរបានអះអាងថា ការផ្លាស់ប្តូរតំណែងប្រធានបក្សថ្មី គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ដោយផ្អែកលើបញ្ហាសុខភាពរបស់លោក សុក ហាច កាន់តែចាស់ និងមានបញ្ហាសុខភាពដែលមិនអាចបន្តបំពេញភារកិច្ចចុះមូលដ្ឋានបានពេញលេញដូចមុន។ មួយវិញទៀត ការផ្លាស់ប្តូរប្រធានគណបក្សជំទាស់នេះ ក៏ជាយុទ្ធសាស្ត្រ ផ្ទេរតំណែងទៅកាន់យុវជនបន្តវេន។ទោះបីយ៉ាងណាបញ្ហាមួយនេះបានបង្ហាញឲ្យឃើញពីការបែកបាក់ផ្ទៃក្នុងឬក៏មានអ្នកលូកដៃក្នុងរឿងនេះក៏ថាបាន៕   a seng m,ardy