» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4477 នាក់

ម្សិលមិញ 6359 នាក់

សរុប 14091110 នាក់

មាន​អ្វីខ្លះ​បាន​ពី​ទស្សនកិច្ច​សម្តេច​តេ​ជោ​នៅក្នុង​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​?

​ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Patrick Murphy និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី ដោយ​រំពឹងថា​ឆ្នាំ​២០២៣ អ្វីៗ នឹង​ល្អ​ឡើងវិញ​ប្រកបដោយ​ផ្លែផ្កា ហើយ​អាច​បន្ត​ការខិតខំ​ក្នុងការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​។ នេះ​គឺជា​ការវាយតម្លៃ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នាំ​កូនប្រុស​២​នាក់ និង​កូនប្រសារ​ប្រុស​២​នាក់​ទៀត រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៅ​ទស្សនៈកិច្ច​ដល់​ក្នុង​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃទី​២៣​ធ្នូ​។a hun ambassy1

ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ខ្លួន នា​ថ្ងៃទី ២៤ ខែធ្នូ​ថា​៖ «​យើង​សូម​ស្វាគមន៍​ជំហរ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ធ​ម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ការពារ​បូរណភាព​ទឹកដី និង​សហការ​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​»​។​ហ្វេ​ស​ប៊ុ​ក​ទូត​បន្តថា​៖ «​ដោយ​សម្លឹង​ទៅកាន់​ឆ្នាំ​ថ្មី លោក​ឯកអគ្គរដ្ឋទូត Murphy និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​។ យើង​រំពឹងថា ឆ្នាំ ២០២៣ ល្អ​ប្រកបដោយ​ផ្លែផ្កា ហើយ អាច​បន្ត​ការខិតខំ​ក្នុងការ​ពង្រឹង​មិត្តភាព រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​»​។​
​លោក Murphy បាន​សរសេរ​លើ​បណ្តាញ Twitter របស់លោក នៅ​ថ្ងៃទី ២៣ ខែធ្នូ ថា ឆ្នាំ ២០២២ គឺជា​ឆ្នាំ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ការដំឡើង​ភាពជា​ដៃគូ រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​លោក​សរសេរថា​៖ «​ថ្ងៃនេះ [២៣ ធ្នូ​] យើង​បានទទួល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ របស់លោក នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ដំណាច់ឆ្នាំ ២០២២ និង​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​»​។​

​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​និង​ជា​ប្រធាន​សហភាព​យុវជន​កម្ពុជា​ដែល​កូនប្រុស​ពៅ របស់ សម្តេច បាន​សរសេរ​ជា​ភាសា​អង់គ្លេស​នៅលើ​ហ្វេ​ស​ប៊ុ​ក ក្នុងន័យ​ថា ដំណើរ​ទស្សនកិច្ច​នេះ ជាការ​រំលឹក​អំពី​ទំនាក់ទំនង​ដ៏​ល្អ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក មា​ជ សុវណ្ណ​រ៉ា​នាយក​បេសកកម្ម​ក្រៅប្រទេស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក យល់ឃើញថា ទស្សនៈកិច្ច​របស់លោក ហ៊ុន សែន ទៅកាន់​ស្ថានទូត​អាមេរិក​ដោយ​កម្រ ដែល​ធ្វើឡើង​ភ្លាមៗ​ក្រោយ​សវនាការ លើ​សំណុំរឿង​លោក កឹម សុខា រហូតដល់​ម៉ោង​៩​យប់នោះ គឺជា​ការបញ្ជាក់​ឡើងវិញ​ថា កម្ពុជា​មិនបាន​ចោទ​ចោទ​អាមេរិក​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ​។​

​បើតាម​អ្នកវិភាគ​រូបនេះ​ឲ្យ​ដឹងថា​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ផ្តល់ឱកាស​ឲ្យ​និស្សិត​ខ្មែរ​ទៅ​ទទួល​សញ្ញា​ពី​សហរដ្ឋអាមេរិក ក្នុងនោះ​ទំនងជា​មាន​«​ចៅ លោក ហ៊ុន សែន​»​ផងដែរ​ដែល​សិក្សា​នៅ​សាលា​នោះ​។ នៅក្នុង​សវនាការ លោក កឹម សុខា កាលពី​ថ្ងៃទី​២១​ធ្នូ គឺ​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល ចង់​ប្តឹង​ចោទប្រកាន់​ឡើងវិញ​ថា​«​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋ​បរទេស​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន តាមរយៈ​ធ្វើ​បដិវត្តន៍​ព័ណ៌​»​។ ប៉ុន្តែ ពេល​ទៅ​ប្រជុំ​អាស៊ាន នៅ​អាមេរិក​លោក ហ៊ុន សែន បាន​ប្រាប់​អ្នកគាំទ្រ​ថា កម្ពុជា​មិនបាន​ចោទ​អាមេរិក​ថា​ពាក់ព័ន្ធ សំណុំរឿង លោក កឹម សុខា ទេ​។​នេះ​បើតាម​លោក មា​ជ សុវណ្ណ​រ៉ា​ប្រាប់​កាសែត​។​

ស្ថានទូត​អាមេរិក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន នៅ​គ្រា​ដែលមាន​បញ្ហា​ប្រឈម ថ្នាក់​តំបន់ និង​សាកលលោក និង​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅ​ទីក្រុង Washington រួមទាំង​បដិសណ្ឋារកិច្ច​ចំពោះ​លោក​ប្រធានាធិបតី Joe Biden ដែល​ប្រជុំ​កំពូល​កាលពី​ខែវិច្ឆិកា នៅ​ភ្នំពេញ ដែល​បាន​ដំឡើង​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​។​ទោះបីយ៉ាងណា​បើតាម​ការកត់សម្គាល់​វត្តមាន​សម្តេច​តេ​ជោ​ទៅ​ស្ថានទូត​អាមេរិក​បានធ្វើ​ឡើង​ក្រោយពី​មាន​ដីកា​បង្គាប់​របស់​តុលាការ លោក Kathleen M. Williams នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ធ្នូ បានសម្រេច​ដោះលែង​ឲ្យ​លោក គ្រី ម៉ះ​ផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ នៃ​រដ្ឋបាល​ព្រៃឈើ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយមាន​បំពាក់​ប្រព័ន្ធ​តាមដាន GPS ភ្លាមៗ​។ លោក គ្រី ម៉ះ​ផល នឹង​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​រហូតដល់​ថ្ងៃទី​២៧​ធ្នូ ក្រោម​ការទទួលខុសត្រូវ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​លោក គ្រី ម៉ះ​ផល នឹងត្រូវ​ចូលខ្លួន​ទៅ​តុលាការ​ជាថ្មី​នៅ​ថ្ងៃទី​២៧​ធ្នូ ដើម្បី​បំពាក់​ប្រព័ន្ធ​តាមដាន GPS ជាថ្មី​។ ដីកា​បង្គាប់​របស់​តុលាការ​អាមេរិក បានសម្រេច​ឲ្យ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ព្រៃឈើ​រូបនេះ ស្នាក់នៅ​លំនៅដ្ឋាន​មួយកន្លែង​នៃ​ភាគ​ខាងកើត​នៃ​រដ្ឋ Virginia ក្នុង​លក្ខខណ្ឌ​ឃុំឃាំង​ដោយ​គ្មាន​ការលើកលែង រហូតដល់​មានការ​សម្រេច​ពី​តុលាការ​អាមេរិក​ជាថ្មី​។​​លោក គ្រី ម៉ះ​ផល ដែលជា​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ នៃ​រដ្ឋបាល​ព្រៃឈើ ក្រោម​ចំណុះ​របស់​ក្រសួងកសិកម្ម ត្រូវបាន​សមត្ថកិច្ច​អាមេរិក ឃាត់ខ្លួន​ភ្លាមៗ កាលពី​ថ្ងៃទី​១៦​វិច្ឆិកា និង​ត្រូវដាក់​នៅ​មន្ទីរឃុំឃាំង Metropolitan នាទី​ក្រុង​ញ៉ូ​យ៉​ក ក្នុង​សំណុំរឿង​ជួញដូរ​សត្វ​ស្វា​ព្រៃ​ទៅ​អាមេរិក​។ នៅ​ថ្ងៃទី​៣០​វិច្ឆិកា មេធាវី​ការពារ​ឲ្យ​លោក គ្រី ម៉ះ​ផល និង​ស្ថាន​ទូ​កម្ពុជា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន បានដាក់​លិខិត​ស្នើសុំ​ផ្ទេរ​លោក គ្រី ម៉ះ​ផល មក​ស្ថិតនៅក្រោម​ការឃុំ​ឃាំង​ក្នុង​បរិវេណ​ស្ថានទូត​។ ក៏ប៉ុន្តែ​សំណើ​នេះ ត្រូវបាន​បដិសេធ​ភ្លាមៗ ដោយ​រដ្ឋអាជ្ញា​អាមេរិក លោក Watts Fitzgerald ដោយ​លោក​អះអាងថា សមត្ថកិច្ច​អាមេរិក​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​កម្ពុជា​រូបនេះ​។​
​ក្នុង​សំណុំ​រឿងនេះ មាន​មនុស្ស​៨​នាក់ ដែល​ក្នុងនោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ២​រូប​(​លោក​គ្រី​មៈ​ផល​និង​លោក​កែ​អូ​ម៉ា​លិ​ស​ប្រ​ធា​រដ្ឋបាល​ព្រៃឈើ​និង​ក្រុមហ៊ុន​ឯកជន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឈ្មោះ «Vanny Bio Research» របស់​ជនជាតិ​ហុងកុង ក្នុង​ខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា​) ត្រូវបាន​ក្រសួងយុត្តិធម៌​អាមេរិក ចោទប្រកាន់​ក្នុង​សំណុំរឿង​ជួញដូរ​សត្វ​ស្វា​ក្តាម ដែល​អាមេរិក​ថា ជា​ពូជ​សត្វព្រៃ​ដ៏​កម្រ និង​ជិត​ផុត​ពូជ ចូលទៅ​ទឹកដី​អាមេរិក​។ ភស្តុតាង​ដាក់បន្ទុក​ភ្លាមៗ ដែល​ឈានដល់​ការចាប់ខ្លួន​លោក គ្រី ម៉ះ​ផល នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ នាទី​ក្រុង​ញ៉ូ​យក ត្រូវបាន​ក្រសួងយុត្តិធម៌​អាមេរិក ទម្លាយ​ថា ខ្លួន​មាន​ឯកសារ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន​សត្វ​ស្វា​រាប់រយ​ក្បាល​ក្រោម​ឯកសារ​ក្លែងបន្លំ ទៅកាន់​រដ្ឋ​ផ្លរីដា និង​រដ្ឋ​តិច​សាស់ ប្រទេស​អាមេរិក​។


​នេះ​គឺជា​លើក​ទី​១ ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​អាណត្តិ​របស់លោក Murphy​។ លោក​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ ២០១៩​។​កាលពី​ខែមិថុនា ឆ្នាំ ២០២២ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានតែងតាំង​លោក William Forden ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​ជំនួស​លោក Murphy​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សេត​វិមាន​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​កាសែត​ថា លោក​សង្ឃឹមថា មេរៀន​រយៈពេល ៧០ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ កន្លងមក គឺជា​រយៈពេល​គ្រប់គ្រាន់ សម្រាប់​ប្រទេស​ទាំង ២ ប្រើប្រាស់ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែមាន​ស្ថិរភាព​គ្រប់​ជ្រុងជ្រោយ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​ជាង​មុន សម្រាប់​រយៈពេល ៧០ ឆ្នាំ​ទៅមុខទៀត និង​រយៈពេល​ច្រើនជាង​នេះ​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា មើលឃើញថា នេះ​ជា​ចំណុច​វិជ្ជមាន​សម្រាប់​ភាគី​ទាំង​២ ដែល​ចេះ​រក​វិធីសាស្ត្រ​ជួបគ្នា ដោះស្រាយ​បញ្ហា​ដែល​មិន​យល់​គ្នា​ឬ​មិន​ទុកចិត្ត​គ្នា​។​
​បើទោះជា​មិនដឹង​ពី​របៀបវារៈ​នៃ​ជំនួប សាស្ត្រាចារ្យ​រូបនេះ​យល់ថា ភាគី​ទាំង​២ អាច​នឹង​លើកយក​ប្រធានបទ​ដែល​មិន​យល់​គ្នា​មក​ជជែក ដូចជា ជំហរ​អព្យាក្រឹតភាព​របស់​កម្ពុ​ជា​ពាក់ព័ន្ធ​វត្តមាន​យោធា​បរទេស សំដៅ​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​រាម មក​បង្ហាញ​ឱ្យ​ច្បាស់ ជាដើម​។​​ក្រៅពីនោះ គេ​អាច​នឹង​លើក​ពី​កង្វល់​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង និង​សេចក្តីប្រកាស​រួម​ស្តីពី​សិទ្ធិមនុស្ស​ជាស​កល ឆ្នាំ​១៩៤៨ ដែល​ភាគី​កម្ពុជា​បានឱ្យ​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩២ ជាដើម ដែល​ទាមទារ​ឱ្យ​កម្ពុជា​អនុវត្ត​ឱ្យបាន​ពេញលេញ ដើម្បី​កម្ពុជា​ទទួលបាន​ប្រយោជន៍ មានការ​គាំពារ​ផ្នែក​ការទូត និង​ពាណិជ្ជកម្ម​ដូចជា GSP​។​

​តែ លោក​យល់ថា ក្រោយ​ជំនួប​នេះ លំហ​នយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​មិនមាន​ភាពល្អប្រសើរ​ដដែល ដោយសារ​ស្ថានភាព​បច្ចុប្បន្ន សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន ជាដើម​នោះ រង​នូវ​ការ​គំរាម ការកាត់ទោស ស្របពេល​សេរីភាព​បញ្ចេញមតិ​កាន់តែ​រួម​តូច ខណៈ​មិនឃើញ​រដ្ឋាភិបាល​កម្ពុជា​តាំងចិត្ត​អនុវត្តតាម​ការលើកឡើង​របស់​ប្រទេស​មហាអំណាច​មួយ​នេះឡើយ​។​​លោក​ថា​៖ «​ខ្ញុំ​គិតថា ប្រហែលជា​មិនមាន​អី​វិ​វត្ត​រីកចម្រើន ធ្វើឱ្យ​លំហ​សេរីភាព​នយោបាយ ឬក៏​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រែប្រួល ឬក៏​វិ​វត្ត​ទៅរក​ស្ថានភាព​ដូចជា​មុន​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ទេ ដោយសារតែ​យើង​មើល​ស្ថានភាព​បច្ចុប្បន្ននេះ សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន ជាដើម រង​ការ​គំរាម រង​ការកាត់ទោស ហើយ​មានតែ​សេរីភាព​នៃ​ការបញ្ចេញមតិ​កាន់តែ​រួម​តូច​។

យើង​អត់​មាន​ឃើញ​ការតាំង​ចិត្ត​របស់​ភាគី​កម្ពុជា រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុងការ​អនុវត្តតាម​ការលើកឡើង ឬក៏​កង្វល់​របស់​សហគមន៍​អន្តរជាតិ​លើកឡើង ជាពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នៅឡើយ​ទេ​»​។​លោក វណ្ណ​រ៉ា​វាត​ម្លៃ ថា បើ​ក្រោយ​ជំនួប​នេះហើយ​មិនមាន​ការវិវត្ត​ជា​វិជ្ជមាន​ទេ មធ្យោបាយ​មួយទៀត គឺ​អាមេរិក​មាន​យន្តការ​ច្បាប់​មួយចំនួន​ពាក់ព័ន្ធ​សេចក្តីស្នើច្បាប់​១ និង​សេចក្តីព្រាងច្បាប់​១ ចេញពី​សភា SHR4686 និង S3052 ចេញពី​ព្រឹទ្ធសភា​។ ក្នុងនោះ គេ​អាច​អនុម័ត​ឱ្យបាន​លឿន និង​អនុវត្ត​ដាក់​សម្ពាធ ឬ​ហ៊ុមព័ទ្ធ​សិទ្ធិ ដាក់ទណ្ឌកម្ម​លើ​ឥស្សរជន​នយោបាយ​ដែល​ធ្វើឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​a hun ambassy