» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 592 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006373 នាក់

សភាពាណិជ្ជកម្ម​កម្ពុជា និង​អ្នកជំនាញ IMF ជួបពិភាក្សា​គ្នា​ពី​ការ រឿងលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុងពេលដែល​ធនាគា​ជាតិ​ប្រកាស់ចាត់វិធានការ​ថ្មី​

 

​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី សេចក្តីព្រាង​យុទ្ធសាស្ត្រ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល សភាពាណិជ្ជកម្ម​កម្ពុជា ដែល​តំណាង​វិស័យ​ឯកជន បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​អនុវត្ត និង​ឯកភាព​ស្របតាម​យុទ្ធសាស្ត្រ​ដែល​បាន និង​កំពុងធ្វើការ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា របស់​រដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃ​កម្ពុជា​។​a imf chamber comerce 

​អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​រសៀល​ថ្ងៃទី ១៦​ខែកញ្ញា ឆ្នាំ ២០២៤ បាន​ដឹកនាំ​សមាជិក​សមាជិកា សភាពាណិជ្ជកម្ម​កម្ពុជា ជួបប្រជុំ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស និង​អ្នកជំនាញការ ក្រោម​ជំនួយ​បច្ចេកទេស របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក្រុម​បេសកកម្ម​ដែល​ដឹកនាំ​ដោយ លោក Yury Achkasov ទីប្រឹក្សា​ផ្នែក​ប្រតិបត្តិការ​ប្តូរប្រាក់ និង​រូបិយវត្ថុ​ប្រចាំ​កម្ពុជា របស់​ការិយាល័យ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ (CDOT) ដែល​មក​បំពេញបេសកកម្ម​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ពិនិត្យ និង​កែសម្រួល​សេចក្តីព្រាង​យុទ្ធសាស្ត្រ លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​។ ដោយ​ទិន្នន័យ​អត្ថប្រយោជន៍ និង​ហានិភ័យ​ដុល្លា​រូបនីយកម្ម​នៃ​ប្រតិបត្តិការ​ធុរកិច្ច ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​សេចក្តីព្រាង​យុទ្ធសាស្ត្រ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ក្រុម​បេសកកម្ម​មានបំណង​ស្វែងយល់​បន្ថែម​ពី​វិស័យ​ឯកជន ដែល​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដើរតួ​យ៉ាងសំខាន់​ឲ្យ​វិស័យ​ឯកជន​។

​ក្នុង​កិច្ចពិភាក្សា​នេះ អ្នកឧកញ៉ា លឹម ហេង ព្រមទាំង​សមាជិក​មា​ជិ​កា ក្នុងនោះ ក៏មាន​ការចូលរួម ពី​តំណាង​សមាគម​ធនាគារ​នៃ​កម្ពុជា និង​តំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ និង​តំណាង​ពី​ធនាគារឯកជន និង​សមាគម​មួយចំនួន បានផ្តល់​ធាតុ​ចូល និង​ផ្តល់​អនុសាសន៍ ជាច្រើន ដូចជា​ការប្រើប្រាស់​ប្រាក់រៀល តាម​ហាង​លក់រាយ និង​ស្នើសុំ​ឲ្យ​អនុវត្ត​សម្រាប់​គ្រប់ភាគី​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បែរមក​ប្រើប្រាស់​ប្រាក់រៀល ហើយ​សម្រាប់​ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ជាដើម​។​

​លោក Yury Achkasov ទីប្រឹក្សា ផ្នែក​ប្រតិបត្តិការ​ប្តូរប្រាក់​និង​រូបិយវត្ថុ​ប្រចាំ​កម្ពុជា របស់​ការិយាល័យ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​មូលនិធិ រូបិយវត្ថុ​អន្តរជាតិ (IMF )​ប្រចាំ​ប្រទេស​ថៃ (CDOT) បានស្នើ​ដល់​សមាជិក​នៃ​សភាពាណិជ្ជកម្ម​កម្ពុ​ជាប​ន្ត​ជំរុញ​ការប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​ក្នុងស្រុក​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ និង​មិន​ងាយ​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​នៃ​រូបិយ​បណ្ណ​អន្តរជាតិ​។​

​លោក​ថា ទិន្នន័យ​អត្ថប្រយោជន៍​និង​ហានិភ័យ​ដុល្លា​រូបនីយកម្ម​នៃ​ប្រតិបត្តិការ​ធុរកិច្ច ជា​ធាតុ ដ៏​សំខាន់​សម្រាប់​សេចក្តីព្រាង​យុទ្ធសាស្ត្រ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ក្រុម​បេសកកម្ម​មាន បំណង​ស្វែងយល់​បន្ថែម​ពី​វិស័យ​ឯកជន ដែល​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដើ​តួយ៉ាង​សំខាន់​ឲ្យ​វិស័យ​ឯកជន​។​

​អ្នកឧកញ៉ា លឹម ហេង​បាន​លើកឡើងថា​៖«​ក្នុងនាម​សភាពាណិជ្ជកម្ម តំណាង​វិស័យ​ឯកជន សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​អនុវត្ត នឹង​ឯកភាព​ស្របតាម​យុទ្ធសាស្ត្រ​ដែល​បាន​កំពុងធ្វើការ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា របស់​រដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃ​កម្ពុជា​»​។​

IMF ក៏បានផ្តល់​ជា​គន្លឹះ​សំខាន់ៗ ជា​បទពិសោធន៍ ដែល​ប្រទេស​មួយចំនួន​នៅ​តំបន់​អាមេរិក​ឡាទីន និង​តំបន់​អាស៊ាន និង​ប្រទេស​ជាច្រើន បាន​ប្រែ​មក​គាំទ្រ​ប្រើប្រាស់​រូបិយវត្ថុ ជាតិ​របស់ខ្លួន​បាន​ទាំងស្រុង​វិញ ទាំងនេះហើយ ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ក្នុងការ​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល ផងដែរ​។​

​ទន្ទឹម​និង​ជំនួប​ជាមួយ​ស្ថាប​ន័​មូល​នី​ធី​រូបី​យ៍​វត្ថុ​អន្តរជាតិ​(IMF) ធនាគា​ជាតិ​នៃ​កម្ពុជា​ក៏ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code ថ្មី ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​ប្រព័ន្ធ QR Code ប្រាក់រៀល និង​ប្រព័ន្ធ QR Code ប្រាក់​ដុល្លារ ទៅជា​ប្រព័ន្ធ QR Code តែមួយ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន និង​ភ្ញៀវ​ទេស ចរ​បរទេស ក្នុង​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ជាពិសេស​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ខ្មែរ​ផងដែរ​។

​ដើម្បី​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code ថ្មី​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ នៅ​ទូទាំងប្រទេស ត្រូវបង្កើត​គណនី​ជា​ប្រាក់រៀល​ខ្មែរ ជូន​ដល់​អតិថិជន​របស់ខ្លួន ដោយ​ឥត​គិត​កម្រៃ​សេវា​ឡើយ​។ នៅពេល​ប្រព័ន្ធ QR Code ថ្មី​នេះ ដំណើរការ​ជា​ផ្លូវការ នោះ​ប្រព័ន្ធ QR Code ដែល​សាធារណជន កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ នឹង​មិនអាច​ប្រើប្រាស់​បាន​ទៀត​នោះទេ​។

​លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន នា​រសៀល​ថ្ងៃទី ១៧​ខែ កញ្ញា ឆ្នាំ ២០២៤​នេះ បាន​មានប្រសាសន៍ថា គម្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code ថ្មី​នេះ នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​អនុវត្ត​នាពេល​ឆាប់ៗ​ខាងមុខនេះ ខណៈ​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា កំពុង​ទុកពេល​ឲ្យ​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុងស្រុក​ទាំងអស់ បើក​គណនី​ប្រាក់រៀល​ជូន​អតិថិជន​របស់ខ្លួន ឲ្យ​បាន​គ្រប់គ្នា និង​ជំរុញ​ការផ្សព្វផ្សាយ​ពី​ការផ្លាស់ប្តូរ​នេះ ឲ្យ​សាធារណជន​បាន​យល់ដឹងបាន​ទូលំទូលាយ​ជាមុនសិន​។​a chea serey riel a imf chamber comerce2