» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7208 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985899 នាក់

កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Helen Keller International បានប្ដេជ្ញាបន្តសហការជាមួយគ្នា ក្នុងការលុបបំបាត់ នូវបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ ។a ouk rabun helen 

ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្នរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Hellen Keller នាពេលកន្លងមក ដែលបានរួមចំណែកដល់ការពង្រឹងប្រព័ន្ធស្បៀង និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ល្អប្រសើរសម្រាប់ស្ត្រី និងកុមារ ។

ឯកឧត្តម បានថ្លែងអំណរគុណអង្គការនេះ ចំពោះការគាំទ្រយន្តការអភិបាលកិច្ចវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (TWG-FSN & PWG-FSN) ការចូលរួមក្នុងដំណើរការតាក់តែង និងអនុវត្តនូវយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូត្ថម្ភ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមនានា។ អង្គការ Hellen Keller បានគាំទ្រ និងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការដាក់សាកល្បង នូវគម្រោងអន្តរវិស័យ “នវានុវត្តន៍ថ្មីសម្រាប់លទ្ធផលកាន់តែប្រសើរ ការធ្វើសមាហរណកម្ម រវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីផ្លាស់ប្តូរលទ្ធផលអាហារូបត្ថម្ភនៅកម្ពុជា” (INAS) និងការផ្តល់នូវជំនួយមនុស្សធម៌ ដល់គ្រួសារជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ។

លោកអនុប្រធានប្រតិបត្តិនៃអង្គការ Hellen Keller International  បានសម្តែងនូវការពេញយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក ដែលបានផ្តល់កម្មវិបាកជាវិជ្ជមាន និងជាក់ស្តែងដល់ប្រជាជនកម្ពុជា ពិសេសស្រ្តី និងកុមារ ។ លោកក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តខិតខំគាំទ្រក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបន្តទៀត សំដៅរួមចំណែកដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ៕a ouk rabun helen2