» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4637 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428080 នាក់

បង្ហោះ​តិកតុក​បាន​ប៉ុន្មាន​ថ្ងៃ​នេន​តូច​មួយអង្គ​ត្រូវ​មន្ទីរ​ធម្មការ​ខេត្ត​ទៅ​ធើ​ក​!

​បន្ទាយមានជ័យ​៖​អ្នកលេង​បណ្តាញ​សង្គម​តិកតុក​ថ្មីៗ​នេះ​បានឃើញ​មាន​សាមណេរ​មួយអង្គ ដែល​តែង​ថតរូប និង​ក៏​ដូច​វីដេអូ​បង្ហាញ​អាកប្បកិរិយា​បែប​ជាម​នុស្ស​ស្រី និង​សកម្ម​ភាពមិន​សមរម្យ​ផ្សេងៗ​ទៀត​ក្នុង​ភេទ​ជា​បុព្វ​ជិត នៅលើ​បណ្តាញ​សង្គម​ជាពិសេស TikTok ។ តែ​ក្រោយពី​ត្រូវបាន​មហាជន​ផ្ទុះ​ការរិះគន់ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ បាន​ចុះទៅ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់ទី​តាំង​ផ្ទាល់​តែម្តង​ឲ្យ​ឈប់​ធើ​របៀប​ចេកៗ​ក្នុង​ភាពជា​សង្ឃ​ចឹ​ង​ទៅ​។​a monk tiktok 

​ប្រភពព័ត៌មាន​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ​» បាន​ឲ្យ​ដឹងថា នា​រសៀល​ម៉ោង​ប្រមាណ​២​និង​៣០​នាទី ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣ មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​សាលា​អនុគណ​ស្រុក​ភ្នំស្រុក និង​រដ្ឋបាល​ស្រុក សមាគម​អាចារ្យ​ស្រុក ព្រះចៅអធិការ​វត្ត អាចារ្យ គណៈកម្មការ​វត្ត បាន​ចុះ​ទៅធ្វើ​ការណែនាំ ដល់​សាមណេរ ផន ចាន់​រះ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok និង Facebook ដែលមាន​សណ្ឋាន​រូបភាព​ខុស​ប្រក្រតី​ក្នុង​ភេទ​ជា​ព្រះសង្ឃ បួស​ក្នុង​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​អំពី​សំណាក់​ព្រះសង្ឃ និង​មហាជន​ជា​ពុទ្ធបរិស័ទ​។​

​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងផង​ដែរ​ថា សាមណេរ​អង្គ​នេះ មាន​ព្រះនាម​ថា ផន ចាន់​រះ ព្រះជន្ម​១៥​ព្រះ​វង្សា បួស​បាន​៥​វង្សា បច្ចុប្បន្ន​មិនមាន​វត្ត​គង់នៅ​ជា​អចិន្ត្រៃយ៍​ឡើយ ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ក្នុងភូមិ​ស្ពាន​ក្មេង ឃុំ​ភ្នំ​ជី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​សាមណេរ​អង្គ​នេះ ក៏បាន​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់ខ្លួន និង​សារភាពថា ខ្លួន​ពិតជា​បាន​ថតរូប​ភាព និង​ប្រើ​អត្តចរិត​មិន​សមរម្យ​ជា​ភេទ​អ្នកបួស​ពិត​ប្រាក​មែន និង​ក៏​សុំ​ធ្វើការ​កែប្រែ​អត្តចរិត និង​ក៏ដូចជា​អាកប្បកិរិយា​ទាំងនេះ​ឡើងវិញ​ផងដែរ ក្នុងនាម​ជា​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា​។

មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​ព្រះ​មន្ត្រី​សង្ឃ​សាលា​អនុគណ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​ឲ្យ​សាមណេរ ផន ចាន់​រះ ត្រូវធ្វើ​កិច្ចសន្យា​ចំនួន​៥​ចំណុច​សំខាន់ៗ​រួ​មាន​៖ ទី​១. សុំ​ឲ្យ​លុបចោល​រូបភាព​ពី​បណ្ដាញ​សង្គម TikTok និង Facebook ចេញ​ទាំងអស់ ទី​២. សូម​ធ្វើការ​កែប្រែ​អត្តចរិត និង​អាកប្បកិរិយា ឲ្យ​មាន​លក្ខណៈសម្បត្តិ​សមរម្យ​ក្នុង​ភេទ​ជា​បព្វជិត ទី​៣. ត្រូវមាន​ទីតាំង​កន្លែង​គង់នៅ​ឲ្យ​បាន​ពិតប្រាកដ ដើម្បី​បាន​បន្ដ​ការសិក្សា​រៀនសូត្រ ទី​៤. បញ្ឈប់​ការថត​បង្ហោះ​រូបភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​ជាម​នុស្ស​ភេទ​ទី​៣ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា និង​ទី​៥. ត្រូវ​គោរ​ច្បាប់​ព្រះ​វិន័យ​ព្រះពុទ្ធសាសនា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕a monk tiktok1 a monk tiktoka a monk tiktoka1