
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5137 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056366 នាក់
ភ្នំពេញ ៖ អ្នកនាង ដួង ម៉ានិច បានបង្ហាញពីការកោរសក់ចំនួន៣លើក ដោយមិនមានការស្តាយស្រណោះ បន្ទាប់ពីអតីតតារាសម្តែងរូបនេះ បានលះបង់ការងារសិល្បៈស្ទើរទាំងស្រុង ដោយចាប់យកផ្លូវព្រះធម៌ជំនួសវិញ ដើម្បីរក្សាសេចក្តីស្ងប់ ក្រោយពីនាងបានសម្រេចរៀបការមានគ្រួសារកាលពីឆ្នាំ២០២៤ ។
នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលជាថ្ងៃបុណ្យមាឃបូជា អ្នកនាង ដួង ម៉ានិច បានបូជាសក់លើកទី ៣ ហើយ ដោយលើកទី ១ អ្នកនាងបានបូជាលក់នថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ និង លើកទី ២ គឺនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦.
ស្រីស្អាត ដួង ម៉ានិច និងប្រុសសង្ហា វ៉ន លីពុទ្ធិឆាត បានដឹកដៃគ្នាចូលរោងការហើយ ដោយមានចាស់ទុំទាំងសងខាងដឹងឮ និងមិត្តភ័ក្តិចូលរួមសាទរផងដែរកាលពីឆ្នាំ២០២៤។ប្រុសសង្ហា វ៉ន លីពុទ្ធិឆាតដែលជាស្វាម៉ីក៏បានកោសក់បួសផងដែរ។ធ្លាប់ជាតារាសម្តែងបែបសិចស៊ី អ្នកនាង ដួង ម៉ានិច ហាក់មិនមានការសោកស្តាយនូវរូបសម្រស់របស់ខ្លួននោះឡើយ ផ្ទុយទៅវិញ ដោយសារមានការស្រឡាញ់ និងមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះធម៌ ។