» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8738 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698909 នាក់

ខ្ញុង​ចូល​សម្តែង​នៅក្នុង​វង់​ល្ខោនបាសាក់​ខេត្តកំពង់ចាម​!?



​ភ្នំពេញ ៖ មហាជន អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការភ្ញាក់ផ្អើល ក្នុងពេលដែល​គេ​បានឃើញ​វត្តមាន​ដ៏​កម្រ​របស់​តារា​កំប្លែង​នាង​ស្រេង​សុខា​ន់​ដា​ហៅ​ស្រី ខ្ញុង នៅក្នុង​វង់​ល្ខោន​មួយនា​ខេត្តកំពង់ចាម​ព្រោះ​កន្លងមក​គេ​មិន​ធ្លាប់​បានឃើញ និង​ដឹង​នាង​ចេះ​សម្តែង​ល្ខោន​ពីមុនមក​នោះឡើយ​។​តែ​យ៉ាងណា​មានការ​និយាយថា​វា​ជាការ​បង្កើត​អាជីព​ថ្មី​មួយទៀត​សម្រាប់​អ្នកនាង ខ្ញុង បន្ទាប់ពី​អាជីព​កំប្លែង ច្រៀង និង​ការ​live​លក់​ប្រហុក​ផ្អក​ត្រីងៀត​ឥ​វ៉ាន់ និង​គ្រឿងសម្អាង​តាម​អន​ឡាន​។​a khnhong 

​ជាមួយ​រូបភាព​អ្នកនាង ខ្ញុង បាន​ភ្ជាប់​សារ​ថា ខាន​ឡាយ​ប៉ុន្មាន​ថ្ងៃ​នឹក​ខ្ញុំ​ទេ​បងប្អូន​រវល់​ទៅលេង​ល្ខោន​នៅ​កំពង់ចាម​ខាន​បាន​ឡាយ​លក់ដូរ​បាត់​មូ​យ​ទៅណា​អស់ហើយ​។​សម្តី​នេះ​អាច​បញ្ជាក់ថា អ្នកនាង ខ្ញុង បាន​ងាក​មក​ចាប់​អាជីព​សម្តែង​ល្ខោនបាសាក់​មួយ​បន្ថែមទៀត លើ​អាជីព​សិ​ល្បះ​ដែល​នាង​មាន​ស្រាប់​។​អ្នកគាំទ្រ​រូបនាង​បាន​សម្តែង​ការគាំទ្រ និង​អបអរ​នៅពេលដែល​គេ​បានឃើញ​នាង​បាន​ខិតខំ​បង្កើន​ការងារ​នៅក្នុង​អាជីព​សិល្បៈ ដែលជា​ផ្នែក​មួយ​នៃ​ការរកចំណូល ។​

​កាលពីពេល​ថ្មីៗ​នេះ​អ្នកនាង ខ្ញុង បាន​បង្ខំចិត្ត​លក់​ផ្ទះ​ដែល​នាង​រស់នៅ​រាល់ថ្ងៃ ដើម្បី​យកប្រាក់​ទៅ​ដោះបំណុល​គេ ក្នុងពេលដែល​នាង​មិនអាច​រកប្រាក់​បាន​ទាន់ពេលវេលា​។​​បើទោះបីជា​ជួប​រឿង​លំបាក​ផ្ទួនៗ​បែបនេះ​ក៏ដោយ​ក៏​គេ​ឃើញថា តារា​កំប្លែង​អ្នកនាង ខ្ញុង នៅតែ​បង្ហាញ​នូវ​ភាពរឹងមាំ​របស់ខ្លួន​នៅក្នុង​ការតស៊ូ​ក្នុង​ជីវិត ៕a khnhong1 

​