» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4977 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695148 នាក់

អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

 

‎

‎ខេត្តសៀមរាប៖នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា នៅថ្ងៃទី២-៤ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំ ក្រុមការងារចម្រុះដោយមានការចូលរួមពីព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដើម្បីធ្វើការអបរំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ បញ្ឈប់ការផលិតឡធ្យូង និងបង្កើត រោងសិប្បកម្មគ្រប់ប្រភេទដែលខុសពីគោលការណ៍ច្បាប់អនុញ្ញាត។ បន្ទាប់មក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន “សាន្ត ព្រហ្ម” បានធ្វើការចុះផ្សាយព័ត៌មាន តាមរយៈហ្វេសបុកផេកឈ្មោះ Kong Kan TV ដែលមានខ្លឹមសារថា “បុរសធ្វើដងកាំបិតលក់ ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញ ផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប”។a ax man 

‎

‎រដ្ឋបាលខេត្តសៀមរាបបានបន្តថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានធ្វើការចុះល្បាតនៅដែនជម្រកសត្វព្រៃបឹងពែរ ចំណុចគោកប្រេស ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជួបប្រទះករណីបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផល ព្រៃឈើចំនួន១កន្លែង ដែលបង្កើតឡើងដោយឈ្មោះ សុខ សិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ក្រាំងតាឡាក់ ឃុំមហាឬស្សី ស្រុកគងឬស្សី ខេត្តកំពង់ស្ពឺ ឃើញមាន ម៉ាស៊ីនច្រៀកឈើ (ម៉ាកសៀងហៃ) ចំនួន១គ្រឿង ដងស្នូរចំនួន១ ដងចបចំនួន២០៥ដើម ដងប៉ូវថៅចំនួន៩៨ដើម ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់ ជំនៀឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។ ជាមួយគ្នានោះ កម្លាំងល្បាតក៏បានប្រមូលវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការស្រោងផងដែរ។

‎

‎រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា សកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្ត នៃក្រមបវិស្ថាន ធនធានធម្មជាតិមាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ចំពោះបុគ្គលដែលមានបានប្រព្រឹត្តអំពើណាមួយក្នុងតំបន់ការពារធនធានធម្មជាតិ កថាខណ្ឌ ក បង្កើតឡគ្រប់ប្រភេទឬបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផលព្រៃឈើ រុក្ខជាតិព្រៃ និងធនធានធម្មជាតិ គ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។

‎

‎រដ្ឋបាលខេត្តសៀមរាបបានរំលឹកថា កន្លងមកមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយកងកម្លាំងយោធាតំបន់ ប្រតិបត្តការសឹករងខេត្ត គណៈបញ្ជាការឯកភាពក្រុង ស្រុក និងសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការ បង្ក្រាបបទល្មើស ធនធានធម្មជាតិ ជាច្រើនបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យថែរក្សា និងអភិរក្ស ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ចាំបាច់ត្រូវពង្រីកការអប់រំផ្សព្វផ្សាយ ការចូលរួមពីគ្រប់ភាគីពាក់ព័ និងជាពិសេសការអនុវត្តច្បាប់។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍នូវរាល់ការផ្ត ព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសាធារណៈមតិ និងអ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យបេសកកម្មនៃ ការថែរក្សា និងអភិរក្សធនធានធម្មជាតិសម្រេចទៅបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕a ax invira a ax invira1 a ax invire