» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1920 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767986 នាក់

អ្នកឧកញ៉ា​សុខ​គង់​ធ្វើ​បុ​ណ្ប​បាន​ទោស​!​មនុស្ស​ស្លាប់​៤​នាក់ និង​សង្គ្រោះ​៥​នាក់ ដោយសារ​ប្រជ្រៀត​យក​អាំង​ប៉ាវ


​ភ្នំពេញ​៖ ករណី​ប្រជាពលរដ្ឋ​ប្រជ្រៀត​គ្នា​នៅមុខ​ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ដើម្បី​ចាំ​យក​អាំង​ប៉ាវ​៤​ម៉ឺន​រៀល​និង​អង្គរ​២​គីឡូក្រាម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៥ បាន​បង្ក​ឲ្យ​មាន​មុ​ស្ស ៤​នាក់​ស្លាប់ និង​សង្គ្រោះ​៥​នាក់​ផ្សេងទៀត​នៅ​មន្ទីរពេទ្យ​។​ទោះបីយ៉ាងណាករណីនេះលោកអភិបាលរាជធានីភ្នំពេញឃួងស្រេងបានជាឱបត្ថម្ភលុយ៥លានក្តារមឈូស១សម្រាប់អ្នកស្លាប់ម្នាក់និងអ្នរងរបួស២លានរៀល។ឯអ្នកឧកញ៉ាសុខគង់និងអ្នកឧកញ៉ា សុខ ហុង ជាកូនប្រុសបានបានឧបត្ថម្ភថែមក្នុងគ្រួសារសពម្នាក់បានដល់៦ពាន់ដុល្លារ និងអ្ន ករងរបួស៤លានរៀល។a sok kong6 

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជនរងគ្រោះ​៤​នាក់​បាន​ស្លាប់ (​ប្រុស​២​នាក់ និង​ស្រី​២​នាក់​) ហើយ​ជនរងគ្រោះ​ទាំង​៤​នាក់ មាន​អាយុ​ច្រើន ហើយ​ប្រហែលជា​ខ្សោយ​ខ្លាំង​ទើប​បណ្តាល​ឲ្យ​ស្លាប់​ពេល​ប្រជ្រៀត​គ្នា​នៅ​ទីនោះ​។​​ប្រ​ភ​ពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹង​ជាប​ថម​ថា​៖​ប្រជាពលរដ្ឋ​ដែល​នាំយក​ល​ទៅ សង្គ្រោះ​នៅ​ពេទ្យ​អង្គឌួង ចំនួន ៤​នាក់ ស្លាប់​ចំនួន ០២​នាក់ (​ស្រី​០២​នាក់ ប្រុស​០២​នាក់​)៖ ឈ្មោះ ម៉ាន់ ស៉ី​យ៉ាន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។

ឈ្មោះ គង់ វ៉ាន់​ថា ភេទ​ស្រី អាយុ ៦៧​ឆ្នាំ ភូមិ​ដំ​រៀង​រាជ្យ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​នៅ​២​នាក់​ទៀត​មិនដឹង​ឈ្មោះ​។ ។​ឈ្មោះ រឿន ចេក ភេទ​ស្រី អាយុ​ប្រហែល ៣៧ ឆ្នាំ ស្រុកកំណើត ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ឈ្មោះ យស់ សារឿន ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ ស្រុកកំណើត ភូមិ​កន្សោម​អក ស្រុក​កំពង់​កំ​ត្របែក ខេត្ត​ព្រៃ​វែ​ងុំ​

​អ្នក​សង្គ្រោះបន្ទាន់​មាន​ជាអាទិ៍​៖ ឈ្មោះ ជិន តុ​ន ភេទ​ប្រុស អាយុ​៧៥ ឆ្នាំ ភូមិ​អណ្តូង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​​។ ឈ្មោះ ភេទ​ប្រុស អាយុ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។​ឈ្មោះ កែវ ភឿន អាយុ​៦៥ ឆ្នាំ ភេទ ប្រុស​។ ឈ្មោះ ហេង សានី ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​។ ឈ្មោះ នូ ស៉ី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ។​

​សូមជម្រាបថា ភូមិគ្រឹះ​អ្នកឧកញ៉ា សុខ គង់ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ប្រជ្រៀត​ប្រមូលផ្ដុំ​នោះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​
​ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង គេ​ឃើញ​មាន​វត្តមាន​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​រថយន្ដ​សង្គ្រោះបន្ទាន់ ដើម្បី​ជួយ​អន្ដរាគមន៍​ដឹក​ប្រជាពលរដ្ឋ​ទៅ​សង្គ្រោះ និង​សម្រួល​ចរាចរណ៍​បំបែក​នូវ​ការជួប​ជុំនោះ​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ទិ​១៩​ធ្នូ​២០២៤​អង្គការសហប្រជាជាតិ​បានប្រកាស​ដក​ប្រទេស​កម្ពុជា​ចេញពី​ប្រទេស​ក្រីក្រ​ដែល​មានន័យថា​ឆ្នាំ​២០២៥​កម្ពុជា​លែង​ជា​ប្រទេស​ក្រីក្រ​ហើយ​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​មន​នុស្ស​រាប់រយ​នាក់​សុខចិត្ត​ទៅ​ប្រជ្រៀត​គ្នា​ចាំ​យកលុយ​អាំង​ប៉ាវ​៤​ម៉ឺន​រៀល​និង​អង្គរ​២​គីឡូក្រាម​នោះទេ​?​។​តើ​ដ្បើ​ភាព​ហេងៗ​ក្នុងឱកាស​ចូលឆ្នាំ​ចិន​ថ្មី​ឬក៏​មកពី​១​ថ្ងៃ​គាត់​រកលុយ​មិនបាន​៤​ម៉ឺន​រៀល​?​។​a kong die a sok kong a sok kong1 a sok kong2 a sok kong3 a sok kong4 a sok kong7