» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5065 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695236 នាក់

លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២

​រាជធានី​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ជា​ថ្ងៃសីល៍ ៨ រោច ខែ មិគសិរ ឆ្នាំថោះ ព​ហ្ន​.​ស ២៥៦៧ លោក ហ្ងូ​វ ឆេង​លុយ អ្នកយកព័ត៌មាន អង្គភាព​គេហទំព័រ មាតុភូមិ www.meatophoum.com បាន​យក​ស្លាក​សញ្ញា ប្រកាស​លក់​ដី​ឡូ​តិ៍ ១​កន្លែង ជា​លើក​ទី​២ ស្ថិតនៅ​ខាងក្រោយ​ក្រុម ហ៊ុន​លក់​រថយន្ត ឆេ​រ៉ូ​ូ​ឡែ​ត ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​ការណែនាំ របស់ លោក តាន់ ណាវិន ចៅសង្កាត់​ទឹកថ្លា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ដល់​ក្រុមការងារ​អ្នកសារព័ត៌មាន រស្មី​ញូ​ស៍ និង មាតុភូមិ បាន​ទៅ​ជួប​លោក​ចៅសង្កាត់ ទឹកថ្លា ។a luy 

សូមបញ្ជាក់ថា​: ដី​ឡូ​តិ៍ មាន​ទំ​ហ៊ំ​១១.៥​ម៉ែត្រ × ១១.៥ ម៉ែត្រ មាន​ប្លង់រឹង ស្របច្បាប់ ជា​កម្មសិទ្ធិ របស់លោក ហ្ងូ​វ ឆេង​លុយ ដែលមាន វិញ្ញាបនបត្រ បញ្ជាក់​ម្ចាស់ អចលនវត្ថុ​លេខ​: 12080205-065 របស់​ក្រសួង​ដែនដី​នគរូបណីយកម្ម និង សំណង់ ចុះ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ​២០២០ ចុះហត្ថលេខា ដោយ​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ ។ សូម​រំលឹកថា លោក ហ្ងូ​វ ឆេង​លុយ បាន​លើក​ស្លាក​សញ្ញា​ប្រកាស​ដី​លក់ នៅ​ទីតាំង​ខាងលើនេះ ម្តង​រួចមកហើយ កាលពី​ថ្ងៃទី ០១ ខែ តុលា​២០២៣ ប៉ុន្តែ​នៅ​យប់​ថ្ងៃទី ០៨ ខែ​ឆ្នាំ​ដដែល ត្រូវបាន​ជន​មិន​ស្គាល់​អត្ត សញ្ញាណ បាន​យក​ថ្នាំ​ពណ៌ ទៅ​បាញ់​លប់​ពីលើ​ស្លាក​សញ្ញា របស់លោក ហ្ងូ​វ ឆេង​លុយ រួច​សរសេរ​អក្សរ​ដាក់ថា​: ដី មាន​វិវាទ និង លេខ​ទូរស័ព្ទ 099 71 66 71 ខុសពី ខ្លឹមសារ និង លេខ​ទូរស័ព្ទ ដើម ក្នុង​ស្លាក​សញ្ញា បាន​សរសេរ​ដាក់ថា : " ដី​លក់​ផ្ទេរកម្មសិទ្ធិ - ប្លង់រឹង ទំហំ 11.5 m × 11.5m Tel: 089 55 66 63 / 096 863 5555 " ។

ក្រោយ​កើតមាន​ករណី ជន​មិន​ស្គាល់​អត្តសញ្ញាណ ប្រព្រឹត្ត​ទង្វើ​ដូច​រៀបរាប់​ខាងលើ លោក ហ្ងូ​វ ឆេង​លុយ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង ប្តឹង ទៅ​អាជ្ញាធរ​សង្កាត់​ទឹកថ្លា សុំ​អោយជួយ​អន្តរាគមន៍ និង​មាន​ចំណាត់​ការជួយ​ស្វែងរក​ជន​ប្រព្រឹត្ត​ធ្វើអោយ ប៉ះពាល់​ផល ប្រយោជន៍ ខូចខាត​ស្លាក​សញ្ញា របស់លោក ឆេង​លុយ តែ​បែរជា​លោក​ចៅសង្កាត់​ទឹកថ្លា មិន​យកចិត្តទុកដាក់​ពី​ការ​ប្តឹងផ្តល់​របស់​ប្រជាពលរដ្ឋ​ប៉ុន្មាន​ទេ ។ លោក តាន់ ណាវិន បាន​ត្រឹម​ប្រាប់​មក​លោក ហ្ងូ​វ ឆេង​លុយ អោយ​យក​ស្លាក​សញ្ញា​ថ្មី​ទៅ​ដាក់​ម្តងទៀត បើ​មាន​ជន ឬ​បុគ្គល​ណា​ទៅ​បាញ់ថ្នាំ​ពណ៌​លប់ ស្លាក​សញ្ញា ប្រកាស​ដី​លក់​នេះ ម្តងទៀត ចាំ​មក​ប្រាប់​គាត់ ( តាន់ ណាវិន ) វិញ ។ ឥឡូវ លោក ហ្ងូ​វ ឆេង​លុយ បាន​យក​ស្លាក សញ្ញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ នៅ​ទីតាំង​ខាង​លើក​នេះ សារជាថ្មី​បាន​រួចរាល់​ហើយ ៕ ដោយ​: សុផល​a luy1 a luy2 
​