» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1628 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283643 នាក់

ភ្ញៀវ​បរទេស​ម្នាក់​សាក់​ពាក្យ​តៃវ៉ាន់​លើ​ថ្ងាស​ត្រូវ​ចិន​កំពង់សោម​ព្រួត​វ៉ៃ​បាក់ធ្មេញ​?!



​ខេត្ត​ព្រះសីហនុ​៖​ជនជាតិ​បរទេស​ម្នាក់​មានឈ្មោះ​ប៉ូល​ហ្វា​រ៉ែ​ល​( Paul Farrell )​ជនជាតិ​អង់គ្លេស​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម​នៅ​ក្រុងព្រះសីហនុ​ព្រួត​គ្នា​វាយ​រហូតដល់​បែក​មុខ​បែក​មាត់ កាលពី​ថ្ងៃទី​២៧ ខែឧសភា កន្លងទៅ​ដោយសារតែ​ចាក់​សាក់​ពាក្យ​ចិនតៃវ៉ាន់​លើ​ថ្ងាស​៕​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បរទេស​។​

a_tai_van


​ក្រុម​ជនជាតិ​ចិន ដែលជា​ជនបង្ក បាន​អង្គុយ​នៅ​ជិត​ជនរងគ្រោះ​ឈ្មោះ​ប៉ូល​( Paul )​នៅក្នុង​បារ​មួយ​ហើយ​ពួក​ចិន​ទាំងនោះ​បានឃើញ​នៅលើ​ថ្ងាស​របស់​ជនរងគ្រោះ​មាន​សាក់​ជា​អក្សរ​តៃវ៉ាន់​ទើប​ធ្វើ​ឲ្យ​ជនជាតិ​ចិន​ទាំង​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​ប្រមាណ​១០​នាក់​ស្រែកថា​តៃវ៉ាន​ឆៃ​ណា “Taiwan, China” (​ដែល​ពាក្យ​នេះ​ចង់​បានន័យថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​) ។​ឯ​ជនរងគ្រោះ​បាន​ស្រែ​កតប​វិញ​ថា​តៃវ៉ាន់​តៃវ៉ាន់ “Taiwan, Taiwan” (​ចង់​សំដៅថា តៃវ៉ាន់​ជា​កោះ​ឯករាជ្យ​ខ្លួនឯង​) ក្រោយពី​ស្រែក​ក្រុម​ពួក​ចិន​ទាំងនោះ​ខឹងសម្បារ ហើយ​នាំគ្នា​ព្រួត​វាយ​ជនរងគ្រោះ​យ៉ាងដំណំ​រហូត​បែក​មាត់​បាក់ធ្មេញ​តែម្តង​។​

a_tai_vana

​ជនរងគ្រោះ ឈ្មោះ​ប៉ូល​ហ្វា​រ៉ែ​ល​(Paul Farrell) ដែលធ្លាប់​រស់នៅ​ប្រទេស​តៃវ៉ាន់​១៤​ឆ្នាំ​បាន​ឲ្យ​ដឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖​គេ​បាន ចាក់​សាក់​អក្សរ​តៃវ៉ាន់​នៅលើ​ថ្ងាស​បែបនេះ​តាំងពី​ខែតុលា ឆ្នាំ​២០១៧ មកម្ល៉េះ ដោយសារតែ​ពេលនោះ​ស្រវឹង​ខ្លាំង​។ បទពិសោធន៍​មួយ​លោក​មាន ការសោកស្តាយ​យ៉ាងខ្លាំង ដោយ​និយាយថា ការ​សាក់​រូប​នៅលើ​មុខ​មិនមាន​ជា​រឿង​ល្អ​ឡើយ ហើយ​លោក​នឹង​លុប​ស្នាម​សាក់​នោះ​ចេញ​?!​។​លោ​កថា​ករណី​យ៍​បង្ហាញថា​ប្រជាចន​តៃវ៉ាន់​នៅក្រៅ​ប្រទេស​មាន​បញ្ហា​ដែល​ទាមទា​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​។​មិនដឹងថា​ករណី​យ៍​ចិនដីគោក​ព្រួត​គ្នា​វ៉ៃ​ភ្ញៀវ​បរទេសមួយ​នេះ​នគរបាល​ខ្មែរ​ខេត្ត​ព្រះ​សិ​ហ​នុ​ដឹង​ឬ​អត់​នោះទេ​?៕

a_tai_van1