
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4984 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695155 នាក់
ភ្នំពេញ៖ លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានិម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ ចុះទៅអន្តរគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី រូបលោកបាន ធ្វើសកម្មភាព ជិះរថយន្តម៉ាក់ Ford Ranger ពណ៍ស ពាក់ស្លាកលេខរដ្ឋ 16- 2-1969 គ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 រហូតដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់មួយកន្លែង ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Toyota Prius ត្រូវបានរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ បើកបរដោយលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល បានបើកប្រដេញ និងបុកពីក្រោយ។ លុះរថយន្តទាំងពីរទៅដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់ ភាគីទាំងពីរបានឈប់រថយន្ត និងមានការឈ្លោះប្រកែកគ្នា។
ប្រភពដដែលបន្តថា ខណៈ នោះគេឃើញបុរសដែលជាអ្នកបើកបររថយន្ត Ford លោក ម៉ក់ សុភ័ក្ដ្រា បានដកកាំភ្លើងខ្លី ពណ៍ខ្មៅ មួយដើម បាញ់ជាច្រើនគ្រាប់ ដោយមួយគ្រាប់បានត្រូវចំពោះរបស់បុរសម្នាក់ ដែលត្រូវបានដឹងថាជាកូន បណ្ដាលឱ្យរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំតំបន់ពោះ។
ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចទៅដល់ មិនបានឃើញប្រពន្ធរបស់លោក និងបុរសដែលត្រូវបានសង្ស័យថារួមដំណើរជាមួយនោះឡើយ។ ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍ ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ដែលបណ្ដាលឱ្យសមាជិកគ្រួសាររងរបួសផងដែរ។
កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួនបុរសម្នាក់ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសបង្កើតរបស់ លោក ម៉ក់ សុភ័ក្ដ្រា រងរបួសពោះនោះទាំងយប់ផងដែរ ។ ដោយឡែកជនរងគ្រោះដែលជាកូនបានប្រាប់ថាគាត់ត្រូវរបួសពេលឃាត់ឪពុកមិនឲ្យបាញ់ក៏រាលត្រូវខ្លួនឯងចឹងទៅ?។ករណីយ៍នុះបើតាមសម្តីកូនមានន័យថាកូនក៏ជិះជាមួយឥពុកដែរតែខាងសមត្ត្កកិច្ចមិនបានបញ្ជាក់ច្បាស់ពីអង្គហេតុនេះទេ៕
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌ ព្រែកព្នៅ នៅព្រឹក ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២៦នេះ បានឲ្យកាសែតដឹង ថា បច្ចុប្បន្ន ជន បង្ក និង វត្ថុ តាង ត្រូវ បានឃាត់ខ្លួន អធិការដ្ឋាន នគរបាល ខណ្ឌ ព្រែកព្នៅ និងកំពុង ធ្វើសាកសួរបន្ថែម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕