» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9009 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659516 នាក់

ឃុំខ្លួន​មន្ត្រី​យោធា​បាញ់សម្លាប់ ជនសង្ស័យ​ថា​ចោរ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

​ភ្នំពេញ ៖ លោក ប្លុង សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យដឹងថា “​ករណី​មន្ត្រី​យោធា​បាញ់​ស្លាប់​មនុស្សម្នា​ក់នៅ​ខណ្ឌ​សែន​សុខ តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រោយពី​ទទួលបាន​សំណុំរឿង​នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​យោធា​នោះ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។​a army kill1 

មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ បទ​មនុស្សឃាត​ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាលឱ្យ​ស្លាប់​ដល់​អ្ន​ក​ដទៃ ដោយ​ការធ្វេសប្រហែស​និង​ការមិន​ប្រុងប្រយ័ត្ន​ឬ​ការ​ខ្ជីខ្ជា ។ ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ ។ បទ​មនុស្សឃាត​ដោយ​អ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២.០០០.០០០ ទៅ ៦.០០០.០០០ រៀល ។ ដូច្នេះ​មន្ត្រី​យោធា​ដែល​ផ្ទុះអាវុធ​បណ្តាលឱ្យ​ស្លាប់​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា​នោះ​នឹង​អាច​ជាប់ពន្ធនាគារ​ពី​ចន្លោះ​១​ឆ្នាំទៅ​៣​ឆ្នាំ តែប៉ុណ្ណោះ ។

សូម​ជម្រាប​ទៀតថា ជនដៃដល់​ដែល​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ បាញ់សម្លាប់​បុរស​ម្នា​ក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈពេល​ជន​រូបនោះ បាន​ចូលខ្លួន​សារភាព​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សៅ សុខុន ហៅ​ប្រុស​ធំ អាយុ​ជាង​៤០​ឆ្នាំ ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ និង​ជា​ជំនួយការ​ឧកញ៉ា​ម្នាក់ ជិះ​រថយន្ត​ម៉ាក Lexus 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-7799 ប្រដាប់​ទៅដោយ​កាំភ្លើងខ្លី ម៉ា​កឡុក ។​

ជនដៃដល់​រូបនោះ​បាន​បាញ់សម្លាប់​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល​ថ្ងៃទី​០២ ខែ​វិឆ្ឆិកា ឆ្នាំ ២០២២ នៅ​ចំណុច​ផ្លូវ​លេខ​១០១១ កែង​ផ្លូវ​SOS ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ច​ដេញ​ចាប់​មុខសញ្ញា​ហើយ​ស្រែកថា​ចោរៗ ។​ជនរងគ្រោះ មានឈ្មោះ រិ​ទ្ធិ ចិ​ត្ត្រា អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​២​គ្រាប់​ចំ​ខ្នង​ធ្លា​យមក​ទ្រូង​ដួល​ស្លាប់​នៅលើ​ចិញ្ចើមផ្លូវ ជិះ​ម៉ូតូ ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ​1JG-4729 ។​

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​តាមផ្លូវ​លេខ​១០១១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​​ខណៈនោះ មាន​ម៉ូតូ​របស់​សមត្ថកិច្ច ដែល​គេ​ស្គាល់​ថា ជា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (​ពាក់​កាត​សម្គាល់​ខ្លួន​ត្រឹមត្រូវ​) បាន​ជិះ​ប្រដេញ​តាម​ពីក្រោយ​និង​ស្រែក​ចោរៗ ។​សាក្សី​បន្តថា លុះ​នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ មួយគ្រឿង​របស់​ជនដៃដល់​បាន​ជិះ​មក​ស្ទា​ក់មុខ ហើយ​ឈប់​ចុះ​ពីលើ​រថយន្ត ដក​កាំភ្លើងខ្លី​១​ដើម​បាញ់​១​គ្រាប់​ទៅលើ​បុរស​នោះ​បណ្តាលអោយ​ត្រូវ​១​គ្រាប់​ចំ​ខ្នង ធ្លាយ​ទៅ​ទ្រុង​ដួល​ស្លាប់​នៅ​ចម្ងាយ ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​កន្លែង​បាញ់ ។ បន្ទាប់ពី​ផ្ទុះអាវុធ​ជន​មិន​ស្គាល់​រូបនោះ បានគេច​ខ្លួន​បាត់ស្រមោល បន្សល់ទុក ជនរងគ្រោះ​ដួល​ស្លាប់ ។​

​លុះ​ក្រោយមក នៅវេលា​រសៀល​ដដែល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយនឹង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ចុះទៅ​ឡោមព័ទ្ធ និង​ឆែកឆេរ​ភូមិគ្រឹះ លេខ​១៦ ផ្លូវ​លេខ​៥៥២ សង្កាត់​បឹងកក់​ទី​១ ផងដែរ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ក៏បាន​ចូលទៅ​សារភាព​នៅ​ស្នាក់ការ​ប៉ុស្តិ៍​បឹងកក់​ទី​១​តែម្តង ។ ជនដៃដល់ ត្រូវបាន​នគរ​បាលប​ញ្ជូ​ន​មកកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាមច្បាប់ ៕a car kill1 
​