
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5391 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056620 នាក់
រតនៈគីរី៖លោកឈៀងតុងហានបានបោះបង់ជំនាញដឹកឈើ មកកាន់កាតជាអ្នកកាសែត វិញ។ដោយគាត់មានជំនាញដឹងល្បិចគាត់មកធ្វើសកម្ម្មភាពដេញតាមកាក់ម៉ូតូដឹកឈើរបស់ស្ត្រីជាគូរវិវាទម្នាក់..និងត្រូវបក្ខពួកស្ត្រីរូបនោះ ថតបង្ហោះផ្អើលពេញបណ្តាញសង្គម"ហ្វេសប៊ុក" ។
ករណីនេះត្រូវសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កោះហៅមកសាកសួរ ទាំពីរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦..។ពេលនោះស្ត្រីជើងឆើតរកស៊ីបទល្មើសព្រៃឈើត្រូវបានដោះលែង រីឯបុរសឈ្មោះ ឈៀង តុងហាន ត្រូវសមត្ថកិច្ចបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី និងត្រូវចៅក្រមសាលាដំបូងខេត្តរតនគិរី សម្រេចចោទប្រកាន់បុរស ឈៀង តុងហាន ពី "បទកំហែងយក" ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦..!!
ប្រភពពីអ្នកកាសែតនៅខេត្តរតនគិរី នៅអាណាចក្រនោះអ្នកកាសែត ត្រូវបានចាត់ទុកជាឆ្អឹងទទឹងករ " បើមិនរណបមិនទ្រ និយាយការពិតមិនការពារ" មិនសូវមានវាសនាល្អសុខស្រួលនោះឡើយ..។