
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4981 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695152 នាក់
ភ្នំពេញ៖ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៧,៥៨ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៦ កើនឡើង ២៣,៧៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ។ទោះបីយ៉ាងណាកម្ពុជាមានឱនាភាពពាណិច្ចកកម្មយ៉ាងធំជាមួយប្រទេសចចិនបើទោះបីការនាំចេញកើនក៏ដោយ។ជាក់ស្តែងក្នុងនោះការនាំចេញទៅប្រទេសចិន មានតម្លៃជាង ១,៥ ពាន់លានដុល្លារ កើនឡើង ២៨,៦៩ភាគរយ ចំណែកចិននាំចូលមកវិញមាតម្លៃ ១៦ ពាន់លានដុល្លារ កើន ២៣,៣១%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាង ថា កម្ពុជានៅតែរក្សាទីផ្សារធំៗនៅក្រៅប្រទេសបានល្អក្នុងនោះ មានទីផ្សារសហរដ្ឋអាមេរិក ចិន ទីផ្សារអាសិប ទីផ្សារក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗ។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា៖ «កំណើននៃការនាំចេញរបស់កម្ពុជា ឆ្លុះបញ្ចាំងពីសុខភាពសេដ្ឋកិច្ចរបស់យើង ទោះបីសន្ទុះចលនានៃការរីកចម្រើនវាមិនលឿនខ្លាំងដូចមុន ដែលឆ្លុះបញ្ចាំងតាមរយៈផលទុនជាតិសរុប ដែលកើនក្នុងកម្រិតជាង៤%»។ទំនិញនាំចេញសំខាន់ៗជាង ១០ មុខ ឃើញមានវត្តមានសំបកកង់រថយន្តមានកំណើន ខណៈកសិផលដែលជាអង្ករលើស ១ លានតោន។
ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
សូមបញ្ជាក់ថានៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤ភាគរយ ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩ភាគរយ។ដូច្នោះក្នុងស្ថានភាពមានឱនភាពពាណិជ្ចកម្មខ្ពស់ដូច្នេះកម្ពុជាត្រូវតស៊ូជាមួយចេញដើម្បីឲ្យចិនបើកទីផ្សារពិសេសទំនិញកសិផលដែលអាចជួយដល់កសិករខ្មែរបានថែមទៀត។