» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5411 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695582 នាក់

ក្នុង​គម្រោង​ផែន​ការលក់​ពន្លឺ​ព្រ​អ​អាទិត្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ជម្រុញ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ ចេញមុខ​ស្វ័យ​ប្រកាសដើម្បីទាលុយ

​ភ្នំពេញ​៖​ក្នុង​ផែន​ការលក់​ពន្លឺព្រះអាទិត្យ​នៅក្នុង​ស្រុក​ខ្មែរ​របស់​រាជ​រដ្ឋា​ផិ​បាល​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ដាស់តឿន​ដល់​អ្នក​ដែល​បាន​បាន​ដំឡើង និង​កំពុង​ប្រើប្រាស់​អគ្គិសនី​ដោយ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំងអស់ ត្រូវតែ​ចេញមុខ​មក​ប្រកាស​ដោយ​ខ្លួនឯង​ទៅកាន់​អ្នកផ្គត់ផ្គង់​អគ្គិសនី​ឯកជន​ដែល​ឋិត​នៅក្នុង​តំបន់​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​អគ្គិសនី ឬ​ទៅកាន់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​តែម្តង ឱ្យបាន​មុន​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខ​។a sola6 

​រឿង​គម្រោង​លក់​ថ្ងៃ​នៅ​ស្រុក​ខ្មែរ​យើង​នេះ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានចេញ​លិខិត​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អគ្គិសនី​ទាំងអស់​ដែល​បាន​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​ពុំទាន់​មានការ​អនុញ្ញាត ឱ្យធ្វើ​ស្វ័យ​ប្រកាស​ពី​ការដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យរ​បស់​ខ្លួន​ទៅកាន់​អ្នកផ្គត់ផ្គង់​អគ្គិសនី ឬ​អគ្គិសនី​កម្ពុជា ឱ្យបាន​មុន​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤ ក៏ប៉ុន្តែ​មិន​ទទួលជោគជ័យ​។​​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ពន្យារ​កាលកំណត់​នោះ ដោយ​ជូនដំណឹង​សារជាថ្មី​ដល់​អ្នក​ដែល​បាន​ដំឡើង និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ទៅ​ដាក់​សេចក្តីប្រកាស​របស់ខ្លួន​ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤​។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា ការពន្យារ​នេះ​មាន​គោលបំណង​ដើម្បី​ធានាថា​ការដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំងអស់​ត្រូវបាន​ចងក្រង​ឯកសារ និង​គ្រប់គ្រង​ត្រឹមត្រូវ​។​

​សេចក្តីជូនដំណឹង​រប​ស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ទាំងអស់​រួមមាន​ទាំង អ្នកឧកញ៉ា លោក​ឧកញ៉ា និង​អ្នកប្រើប្រាស់​ដទៃទៀត​ដែល​កំពុង​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ហើយ​ពុំទាន់​បានធ្វើ​ស្វ័យ​ប្រកាស​ជួយ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ឋិត​ក្នុង​តំបន់​ផ្គត់ផ្គង់​របស់ខ្លួន និង​ត្រៀម​ទទួល​ការធ្វើ​ស្វ័យ​ប្រកាស​របស់​អ្នកប្រើប្រាស់​។​​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ទុក​រយៈពេល​៧ (​ប្រាំពីរ​) ថ្ងៃ​បន្ទាប់ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ ដល់​អ្នក​កាន់​អាជ្ញា​បណ្ណ​ត្រូវបញ្ជូន​លិខិត​ស្វ័យ​ប្រកាស​ដែល​ទទួលបាន​ពី​អ្នកប្រើប្រាស់​ទៅ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​។​

​ករណី​យ៍​ច​ម្រុ​ញ​ឲ្យ​ធ្វើ​ស្វ​យ័​ប្រកាស​នេះ​អាជ្ញាធរ​អ​គិ្គ​ស​នី​កម្ពុជា​អះអាងថា​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​យល់ថា អ្នក​ដែល​ធ្វើការ​ប្រកាស​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ដែល​បានកំណត់​នឹង​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកប្រើប្រាស់​ដែលមាន​ការអនុញ្ញាត​។ ផ្ទុយទៅវិញ អ្នក​ដែល​ខកខាន​មិនបាន​ប្រកាស​ប្រព័ន្ធ​របស់​ពួកគេ​តាម​កាលកំណត់​នឹងត្រូវ​ប្រឈមមុខ​នឹង​ថ្លៃ​សំណង​ខ្ពស់ជាង​មុន និង​ការផ្អាក​បណ្តោះអាសន្ន​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​របស់​ពួកគេ​ពី​បណ្តាញ​ជាតិ​។​

ចំពោះ​អ្នកប្រើប្រាស់​អគ្គិសនី​ដែល​បាន​ដំឡើង និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល ពុំមាន​ការអនុញ្ញាត ហើយ​ពុំ​បានធ្វើ​ស្វ័យ​ប្រកាស​ក្នុង​រយៈពេល​កំណត់​ខាងលើ នឹងត្រូវ​ចាត់ទុកថា ជា​អ្នកប្រើប្រាស់​មាន​ពុំ​ការអនុញ្ញាត ដែល​នឹងត្រូវ​បង់ថ្លៃ​ប៉ះប៉ូវ​ខ្ពស់ជាង​អ្នកប្រើប្រាស់​មានការ​អនុញ្ញាត និង​/​ឬ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​បណ្តាញ​ជាតិ​។ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក យឹម វិសិដ្ឋ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែងថា កន្លងមក​អាជ្ញាធរ​បានប្រកាស​ដល់​អ្នក​ដែល​ដំឡើង ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិ​ត្រ ត្រូវ​មក​ធ្វើ​ស្វ័យ​ប្រកាស​តាំងពី​ថ្ងៃ​១៥ ខែធ្នូ ឆ្នាំ​២០២៣ និង​បានបញ្ចប់​នៅ​ដើមឆ្នាំ​២០២៤ ប៉ុន្ដែ​ដោយ​ពិនិត្យឃើញថា យោងតាម​ការប្រកាស​លើ​ទី​១​នេះ ឃើញថា​មានតែ​៩៤​នាក់​ប៉ុណ្ណោះ ដែល​បានមក​ធ្វើ​ស្វ័យ​ប្រកាស​។​​លោក​បាន​បន្ដថា ដូច្នេះ​នៅពេល​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្ដែង​ឃើញថា នៅមាន​អ្នកប្រើប្រាស់​ជាច្រើន​ទៀត ដែល​មិនទាន់​បានមក​ធ្វើ​ស្វ័យ​ប្រកាស ប្រសិនបើ​អាជ្ញាធរ​អគ្គិសនី បិទ​បញ្ចប់​ការជូនដំណឹង​ត្រឹមនោះ ហើយ​ធ្វើ​បែបបទ​មានន័យថា អ្នកធ្វើ​ស្របច្បាប់​មាន​ត្រឹមតែ ៩៤​នាក់​ប៉ុណ្ណោះ ដោយឡែក​អ្នក​ផ្សេងទៀត​នឹង​នៅក្រៅ​ច្បាប់​។​​ដូច្នេះហើយ​បានជា​អាជ្ញាធរ សម្រេច​ប្រកាស​រំលឹក​ម្ដងទៀត ដើម្បី​មក​ធ្វើ​ស្វ័យ​ប្រកាស ដោយបាន​ជូនដំណឹង​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤ ជា​លើក​ទី​២​។​

​លោក​បាន​បញ្ជាក់ថា «​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ថា តើ​មាន​បរិក្ខា​អគ្គិសនី​បែបណា ដែល​មិន​ស្ថិតក្នុង​ការធ្វើ​ស្វ័យ​ប្រកាស បរិក្ខា​អគ្គិសនី​ដែល​មិន​ស្ថិត ក្នុង​ការធ្វើ​ស្វ័យ​ប្រកាស​រួមមាន ការ​តម្លើង​ប្រព័ន្ធ​សូ​ឡា​ដាច់ដោយឡែក ដូចជា​ឆ្នាំ​ដាំបាយ អំពូល ឬ​ម៉ូ​ទ័​រដែ​ល​មិន​ស្ថិតក្រោម​ការធ្វើ​ស្វ័យ​ប្រកាស​ឡើយ​»​។​លោក​បាន​បន្ថែមថា «​តើ​នៅ​ថ្ងៃ​ខាងមុខ​យើង​ត្រូវ​គិត​តម្លៃ​ប៉ុន្មាន ខ្ញុំ​សូម​ជម្រាបជូន​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា យោងតាម​គោលការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កំពុងតែ​រៀបចំ​នូវ​បញ្ជី​ថ្លៃ​លក់​មួយ សម្រាប់​អ្នកប្រើប្រាស់​ដែល​ដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ការរៀបចំ​គម្រោង ការរៀបចំ​ថ្លៃ​នឹង​ពិគ្រោះ​យោបល់ ក្នុងពេល​ឆាប់ៗ​ខាងមុខ សម្រាប់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​កម្លាំង​មិន​លើសពី ១០​គីឡូវ៉ាត់ ឬ​៥០​អំពែ​នោះ​នឹងមិន​តម្រូវ​ឲ្យ​បង់ថ្លៃ​អ្វី​ទាំងអស់​»​។​​លោក​បាន​បញ្ជាក់ថា «​ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា សឹងតែ​៩០​ភាគរយ គឺ​មិន​ប៉ះពាល់​អ្វី​នោះឡើយ គាត់​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ ក្នុង​ក្របខណ្ឌ​លំនៅដ្ឋាន គឺ​មិនមាន​ពាក់ព័ន្ធ​នឹងត្រូវ​បង់ថ្លៃ​អ្វី​ទាំងអស់​»​។​

​​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហោះ​វីដេអូ​មួយ ដោយ​ពន្យល់​អំពី​ភាពចាំបាច់​បំផុត ក្នុងការ​គ្រប់គ្រង​ការដាក់​ប្រព័ន្ធ​អគ្គិសនី​ពន្លឺព្រះអាទិត្យ ដោយ​ភ្ជាប់​ទៅ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​សាធារណៈ (​បណ្តាញ​រដ្ឋ​)​។​
​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា «​ការគ្រប់គ្រង​ការដាក់​ប្រព័ន្ធ​អគ្គិសនី​ពន្លឺព្រះអាទិត្យ ដោយ​ភ្ជាប់​ទៅ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​សាធារណៈ គឺ​សំដៅ​ការពារ​ការ​ដាច់​ភ្លើង​តាម​តំបន់ និង​ទូទាំងប្រទេស និង​ការពារ​មិនឱ្យ​ឡើងថ្លៃ​ភ្លើង ទៅ​អ្នកដទៃ​ដែល​មិន​បានដាក់​ប្រព័ន្ធ​ព្រះអាទិត្យ​នោះ​»​។​​លោក​បញ្ជាក់ទៀតថា ការដាក់​ប្រព័ន្ធ​នានា មិន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ និង​ការដាក់​ប្រព័ន្ធ​តូចៗ​តាម​លំនៅដ្ឋាន និង​ទីតាំង​អាជីវកម្ម​ដែលមាន​កម្រិត​ក្រោម ១០​គីឡូវ៉ាត់​ទោះ​ភ្ជាប់​ជាមួយ​បណ្តាញ​សាធារណៈ​ក៏ដោយ មិន​ជាប់​ការបង់ថ្លៃ​អគ្គិសនី​បម្រុង​នោះទេ​។ ដូចនេះ​ប្រជាពលរដ្ឋ​ជាង ៩៥%​ដែល​ប្រើប្រាស់​អគ្គិសនី​សម្រាប់​លំនៅដ្ឋាន និង​ទីតាំង​អាជីវកម្ម​នឹងមិន​រង​ការប៉ះពាល់ ពី​វិធាន​របស់​អាជ្ញាធរ​អគ្គិសនី​ថ្មី​នោះឡើយ​។

​គេ​មិនទាន់​ដឹងថា​តើ​ផែន​ការលក់​ពន្លឺ​ថ្ងៃ​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​មាន​សារាចរ​ឬ​ច្បាប់​អនុ​ម​ត័​ហើយ​ឬ​នៅ​?​។​ម្យ៉ាងទៀត​ឧបករណ៍​តម្លើង​ដែល​នាំចូល​សុទ្ធតែ​បាន​ម​បង់​ព​ន្ធ័​រួច​អស់ហើយ​ហេតុ​អី​ក៏​រដ្ឋ​ត្រូវដាក់​ផែន​ការលក់​ពន្លឺ​ថ្ងៃ​ទៀត​?​ឬក៏​រដ្ឋ​ឡូ​វ​ខ្វះ​លុយ​?​។​សូមបញ្ជាក់ថា​សព្វថ្ងៃនេះ​ស្រុក​ខ្មែរ​យើង​រដ្ឋ​ផ្គត់​ភ្គ​ង់​បណ្តាញ​អគ្គិសនី​មិនទាន់បាន​គ្រប់គ្រាន់​មួយរយ​ភាគរយ​នៅឡើយ​ចឹ​ង​ការប្រើប្រាស់​ប្រព​ន្ធ័​សូ​ឡា​ពន្លឺ​ព្រះ​អា​ទ្យិ​ដោយ​លុយ​ប្រជាពលរដ្ឋ​ជា​មធ្យោបាយ​ដោះស្រាយ​ជីវ​ភា​ព្រ​ប្រជាពលរដ្ឋ​ហេតុ​អី​ក៏ត្រូវ​បង់​តម្លៃ​ប្រើស​ប្រាស​ទៀត​?៕a sola a sola1 a sola2 a sola3 a sola7 

​