» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3227 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054456 នាក់

ក្រសួងការងារប្រាប់កាសែតនិងអង្គការសង្គមស៊ីវីកុំនិយាយាអីផ្តេសផ្តាសពីពលករមកពីអារ៉ាប

ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៤ បានចេញ​សេចក្តីជូនដំណឹង​មួយ​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​៖ ក្រសួង​បាន​សហការ យ៉ាងសកម្ម​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត រាជរដ្ឋាភិបាល​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​អន្តរាគមន៍ និង​សម្រប សម្រួល​ឱ្យ​បងប្អូន​ពល​ការិនី​ចំនួន ៥៧​នាក់ បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​រួចហើយ​។a heng sour ministry 

ជាមួយគ្នានេះ សម្រាប់​បងប្អូន​ពលកា​រិ​នី​ដែល​ពុំទាន់​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​តាម​ការស្នើសុំ ក្រសួង​បាននិងកំពុង​បន្ត សម្របសម្រួល​ឱ្យបាន​វិលត្រឡប់​មកវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ បច្ចុប្បន្ន ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​ហូបចុក​គ្រប់គ្រាន់ និង​តម្រូវការ​ផ្សេងៗ ជូន​បងប្អូន ពល​ការិនី​ដែល​កំពុង​រង់ចាំ​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​សម្រាប់​បងប្អូន​ពលកា​រិ​នី​ដែល​បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​កន្លងមក ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ ផ្តល់​ការពិនិត្យ​សុខភាព ផ្តល់​ការណែនាំ​អំពី​ឱកាស​ការងារ​ថ្មី​នៅក្នុង​ប្រទេស ផ្តល់ព័ត៌មាន​អំពី​កម្មវិធី បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ព្រមទាំង​បានរៀបចំ មធ្យោបាយ​ធ្វើដំណើរ​ជូន​បងប្អូន​ពល​ការិនី​ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន​ប្រកបដោយ​សុវត្ថិភាព​។​

​ទន្ទឹមនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ពល​ការិនី​ដែល​កំពុង រង់ចាំ​វិលត្រឡប់​មកវិញ អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន និង​សាធារណជន មេត្តា​រក្សា​ភាព​ស្ងៀមស្ងាត់ និង ស្វែងយល់​អំពី​បែបបទ​និង​នីតិវិធី​ក្នុងប្រទេស​នីមួយៗ​ឱ្យបាន​ច្បាស់ ចៀសវាង​បង្កើត​ព័ត៌មាន ឬ​រូបភាព​ផ្សេងៗ ដែល​អាច​បង្កឱ្យមាន​កា​រ​យល់​ច្រ​លំ ឬ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ដល់​ការ​បំពេញបែបបទ​ទិដ្ឋាការ​សម្រាប់​ចាកចេញ ពី​ប្រទេស (Final Exit Visa) របស់​បងប្អូន​ពលកា​រិ​នី​។

សូមបញ្ជាក់ថាមុននេះអ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊​ន បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១២​ឧសភា​នេះ​ថា ក្រសួង​ការងារ​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន​បញ្ជូន​និង​ទទួល​ពលករ​ពី​ប្រទេស​កម្ពុជា​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ណា ដែល​រកឃើញថា​បាន​រំលោភបំពាន​លក្ខខណ្ឌ​ការងារ​។ តាម​លោក កត្តា អ៊​ន ក្រសួង​ការងារ​កំពុង​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ក្នុង​សំណុំ​រឿងនេះ និង​ថា​ប្រសិនបើ​រកឃើញ​មានការ​ប្រព្រឹត្តិ​ខុស​នឹង​ច្បាប់​មែន ក្រសួង​ការងារ​នឹង​លុប​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នោះ​ចោល ជាមួយ​ការផាកពិន័យ​ជា​ទឹកប្រាក់​។ នេះ​នៅ​ពុំទាន់​រាប់បញ្ចូល​ចំណាត់ការ​ផ្លូវច្បាប់​ផ្នែក​ព្រហ្មទណ្ឌ​នៅឡើយ​ទេ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន ពលករ​ខ្មែរ​ទាំង​២៤​នាក់​នេះ​គឺជា​ពលករ​ស្របច្បាប់​ដែល​បាន​បញ្ជូនទៅ​ធ្វើការ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​ក្រុមហ៊ុន​ឈ្មោះថា ហ្វា​ទីណា​។ ក្រុមហ៊ុន ហ្វា​ទីណា​នេះ កាលពី​ថ្ងៃទី​៥​ឧសភា​កន្លង​ទៅបាន​ធានា​អះអាងថា​នឹង​សម្របសម្រួល​កិច្ច​អ​ន្តា​គម​ន៍​ជួយ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ណា​ដែលមាន​បំណង​ចង់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​និង​ស្របតាម​ច្បាប់​។​

​គួររម្លឹកថា ក្រុម​ពលករ​ខ្មែរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មួយក្រុម​បាន​ស្រែ​ករក​ជំនួយ​អន្តរាគមន៍​តាម​បណ្តាញ​សង្គម​កាលពី​អំឡុង​ខែមេសា​កន្លងទៅ​ថ្មី​នេះ ដោយ​អះអាងថា ពួកគេ​កំពុង​រង​ការ​បង្ខាំង​ធ្វើបាប និង​បង្អត់អាហារ​ពី​ថៅកែ​។ ក្រុម​ពលករ​អះអាង​ទៀតថា មុន​ដាក់ពាក្យ​មក​ធ្វើការ ក្រុមហ៊ុន​ហ្វា​ទីណា​បញ្ជាក់ថា ពួកគេ​នឹង​ទទួល​ប្រាក់ខែ​៤០០​ដុល្លារ និង​ធ្វើការ ៨​ម៉ោង​ក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​តាមពិត​ជាក់ស្តែង ពួកគេ​ត្រូវ​ធ្វើការ​ច្រើន​លើស​ម៉ោង​ដែល​កំណត់​។ អ្នកខ្លះ​ធ្វើ ១៨​ម៉ោង​ក្នុង​មួយថ្ងៃ និង​អ្នកខ្លះ​ធ្វើការ​រហូតដល់​ទៅ ២២​ម៉ោង​។ នេះ​បើតាម​ក្រុម​ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ពលករ​ខ្មែរ​ធ្វើការ​នៅ​អា​រ៉ា​ប៊ី​សា​អូ​ឌី​មាន​សរុប ១៣៣​នាក់ ក្នុងនោះ ១១៤​នាក់​បាន​ស្នើសុំ​ត្រលប់មក​ស្រុក​ខ្មែរ​វិញ​។ យោងតាម​ក្រសួង​ការងារ គិត​ត្រឹម​ថ្ងៃទី​១២​ឧសភា​នេះ ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សរុប​ចំនួន ៥២​នាក់ បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ ខណៈ​ពលករ​សេសសល់​ផ្សេងទៀត ក្រសួង​ការងារ​អះអាង​បញ្ជូនមក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​៕a arabee worker a arabee worker1