» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5408 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695579 នាក់

បន្ទាប់ពីរងការរិះគន់ពីឯកអគ្គរាជទូខ្មែរប្រចាំអង្គកាសហប្រជាជាតិអ្នករាយការណ៍ពីសេសស្តីពីសិទ្ធមនុស្សនៅកម្ពុជាបានចេញមុខ

 

អង្គការសហប្រជាជាតិ៖អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់អង្គការសហប្រជាជាតិលោក វិទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដីថ្លែងការណ៍​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ បន្ទាប់​ពីរងការរិះគន់ពី​​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា ​។a vitaborn 

 

នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក វិទីត មុនតាប៊ន បានចេញសេចក្តី​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ ដែលបានចុះហត្ថលេខាតាំងពីថ្ងៃទី២៦តុលានិង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។លោក​បន្ថែម​ថា៖ «ជនស៊ីវិល​ដែល​រងផលប៉ះពាល់​ដោយ​ស្ថានការណ៍​នៅ​ព្រំដែន​គួរ​តែ​ត្រូវ​បាន​ជួយ​តាម​ស្ដង់​ដារ​សិទ្ធិ​មនុស្ស»។​

​​​​ការលើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ជា​ជន​ជាតិ​ថៃ​រួប​នេះ​ធ្វើ​ឡើង៥​ថ្ងៃ​បន្ទាប់​ពី​ទូត​ខ្មែរ​នៅ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ភាព​អសកម្ម​ទៅ​កាន់ឧត្តម​ស្នង​ការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​ទីក្រុង​ហ្សឺណែវ។

 

​លោក អ៊ិន តារា បាន​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»។

គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ។

លោក វីទីត មុនតាប៊ន  ត្រូវបានអង្គការសហប្រជាជាតិ​តែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលមានអាណត្តិរយៈពេល២ឆ្នាំ និងត្រូវបានបញ្ចប់​កាលពីពេលកន្លងទៅ។ តែនៅពេលថ្មីៗនេះ អង្គការសហប្រជាជាតិ ទើបតែអនុម័តបន្តអាណត្តិ២ឆ្នាំទៀត​ដល់​អ្នក​រាយការណ៍ពិសេសសិទ្ធិមនុស្សរូបនេះ ពោលការ​បន្តអាណត្តិនេះជួនចំពេលដែលកម្ពុជា​និងថៃកំពុងមានជម្លោះព្រំដែន។Screenshot 2025-11-25 213830