» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5001 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695172 នាក់

លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

 

ភ្នំពេញ៖លោកស្រី ជា សេរី ទេសាភិបាលធនាគារនៃជាតិកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាភាពធន់ ខណៈទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ ការអះអាងដូច្នេះរបស់លោកស្រី ជា សេរី​ ធ្វើឡើងក្នុងជំនួបជាមួយឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Robert Kaproth នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។a chea serey us 

លោកស្រី ជា សេរី បន្តថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាក៏មានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ ទេសាភិបាលធនាគារជាតិកម្ពុជារូបនេះ​​ក៏មិនបញ្ជាក់ពីការបន្តតាមដានការវិវត្តក្នុងវិស័យហិរញ្ញវត្ថុ និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ពិសេសការគ្រប់គ្រងទ្រព្យសកម្មនិម្មិត។  

លោក Robert Kaproth  បង្ហាញការគាំទ្រចំពោះការយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាលើការគ្រប់គ្រងទ្រព្យសកម្មនិមិ្មត ក៏ដូចជាបញ្ជាក់ពីលទ្ធភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុនេះ។

កាលពីថ្ងៃទី៨ ខែតុលា ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន​ បានបង្ហាញទិន្នន័យជាសាធារណៈថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងមិនក្រោម​ ២ពាន់៥រយ​លានដុល្លារដាក់ក្នុងរតនាជាតិ។ សម្តេចតេជោឲ្យដឹងថា​ ​​​ការចំណាយ​លើប្រាក់​​បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ ៦០០លានដុល្លារក្នុងមួយខែ។

សូមបញ្ជាក់ថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣% ខណៈការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ រំពឹងថា សេដ្ឋកិច្ចនឹងថយចុះមកត្រឹម ៤,៣% សម្រាប់ឆ្នាំ២០២៦នេះ។ ស្ថានភាពនៃអតិផរណាក៏ត្រូវបានវាយតម្លៃថា​​កំពុងបន្តហក់ឡើងយ៉ាងគំហុក ក្រោយតម្លៃប្រេងឥន្ធ​នៈ និងម្ហូបអាហារនាំចូលពីក្រៅប្រទេសកើនឡើង​​ខ្ពស់​។ កាលពីដើមឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា ដាក់ក្តីរំពឹងថា​ អតិផរណាកម្ពុជា​​នឹងស្ថិតក្នុងកម្រិតទាបត្រឹម ២,៣% ប៉ុណ្ណោះ តែក្រោយមកនៅដើមខែតុលា ឆ្នាំ២០២៦នេះ ធនាគារជាតិប៉ាន់ស្មានថា កម្រិតអតិផរណានឹងកើនឡើង ៥,៨%នាចុងឆ្នាំនេះ៕a chea serey us1